កម្មវិធីបំពាក់ឆៀងផ្លូវការរបស់កម្មវិធី Miss Cosmo Cambodia ២០២៥ បានរៀបចំរួចរាល់អស់ហើយ ព្រមទាំងបានបើកបង្ហាញមុខបេក្ខភាពផ្លូវការ។ Miss Cosmo Cambodia ឆ្នាំនេះ មានបេក្ខភាពសរុប ២៥ រូប ហើយភាគច្រើននៃបេក្ខជន សុទ្ធសឹងបវរកញ្ញាមានពិសោធន៍ស្រាប់លើវិថីមួយនេះស្រាប់។

បន្ទាប់ពីដំណើរការជ្រើសរើសយ៉ាងហ្មត់ចត់ពីក្រុមគណៈកម្មការ Miss Cosmo Cambodia រួចមក ពេលនេះកម្មវិធីបានសម្រិតសម្រាំង ព្រមទាំងបើកបង្ហាញបេក្ខនារីកំពូលទាំង ២៥ រូប សម្រាប់ Miss Cosmo Cambodia ២០២៥។ អ្នកទាំង២៥ បានត្រៀមខ្លួនរៀបចំ ដើម្បីឈានទៅវគ្គបន្ទាប់នៃការប្រកួតប្រជែងតំណាងឲ្យសម័យកាលថ្មីរបស់ Miss Cosmo Cambodia។
Miss Cosmo Cambodia ទទួលបានការគាំទ្រខ្លាំង ក្រោយបេក្ខភាពដែលកម្ពុជាបញ្ជូនទៅកាលពីឆ្នាំ ២០២៤ កញ្ញា អ៊ិន លក្ខិណា អាចដណ្ដើមបាន Top 10 កម្មវិធី Miss Cosmo 2024 ដែលធ្វើឡើងនៅប្រទេសវៀតណាម។ មិនត្រឹមតែអាចចូលទៅកាន់ Top 10 ប៉ុណ្ណោះទេ លក្ខិណា ក៏ទទួលបានទីផ្សារខ្ពស់ផងដែរ ក្រោយចប់ការប្រកួត។

ងាកមកឆ្នាំ ២០២៥ នេះវិញ ND បានរៀបចំផ្ចិតផ្ចង់ ព្រមទាំងធ្វើឲ្យណាឲ្យ Miss Cosmo Cambodia ២០២៥ ចេញមកល្អបំផុត។ ព្រោះតែមើលឃើញពីភាពឥតខ្ចោះនៃកម្មវិធីហើយនោះ ទើបមានបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រកួតប្រជែង ហើយក្នុងចំណោមនោះគឺមានបវរកញ្ញាឆ្នាំមុនៗ title ដទៃផ្សេងគ្នាចូលរួមក្នុងសមរភូមិក្ដៅគគុកមួយនេះ។
យើងសូមណែនាំបេក្ខភាពទាំង ២៥ រូប ដែលត្រៀមរួចជាស្រេចក្នុងការបញ្ចេញសមត្ថភាពក្នុងកម្មវិធី Miss Cosmo Cambodia ២០២៥៖
១. ពៃ លីម៉ី

២.ចាន់ណា ពិសី

៣. ឡាង ទីម៉ា

៤. សុខ រតនា

៥. អាសូរា ម៉ូនីកា

៦. យិន ម៉ាលីណែត

៧. ជុំ រង្សី

៨. មាន សុវណ្ណា

៩. ទេស ហុងម៉ូតាន

១០. សារ៉ាន គីមឡាង

១១. រឺម ឧស្សាហ៍

១២. ផល មិនា

១៣. ឡេង ស្រីពៅ

១៤. ស៊ន់ ដានីកា

១៥. លីន ម៉ានីតា

១៦. សារុំ ចន្ថា

១៧. រីម សុខយ៉ា

១៨. សួន ពិសី

១៩. ផន ស្រីពី

២០. ហ៊ល ស៊ាងហ៊័ង

២១. មិន ស្រីមុំ

២២. ជេន អ៊ិចជេនី

២៣. ប៊ី សុធារី

២៤. ញេន សុខសោភា

២៥. អឺម ស្រីពី

រូបភាព៖ Miss Cosmo Cambodia




















































Account
Security
Favourite Content