រឿង TVB កំពុងល្បី «សំណុំរឿងកក្រើកមេឃ វគ្គ 2» ភាគ១៧ និង ១៨ មាននិយាយទាក់ទងនឹងប្រទេសខ្មែរ

ភាពយន្ត​ភាគ​របស់​ហុងកុង​ដែល​សន្ទុះ​អ្នក​តាមដាន​ច្រើន​ទៅ​ៗ​ពី​មួយ​ភាគ​ទៅ​មួយ​ភាគកើន​ឡើង​មិន​ឈប់ «សំណុំ​រឿង​កក្រើក​មេឃ» ធ្វើឲ្យ​មើល​ស្ទើរ​ដាច់​បាយ ដាច់​ទឹក។ សម្រាប់​យប់មិញ​នេះ​ឈាន​ចូល​ដល់​ភាគ​ទី ១៧ និង ១៨ ហើយ ដោយ​សាច់​រឿង​បាន​និយាយ​ទាក់ទង​នឹង​តួ​ម្នាក់​ក្នុង​ដំណើរ​ការ​ក្ដី ជា​កូន​កាត់​ចិន-ខ្មែរ។

នៅ​ក្នុង​រឿង «សំណុំរឿងកក្រើកមេឃ វគ្គ2» នៅតែ​ជក់ចិត្ត​ខ្លាំង ហើយ​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​ «សំណុំរឿងកក្រើកមេឃ វគ្គ1» ទៅ​ទៀត។ សាច់​រឿងនិយាយ​ពី​កម្ពុជា​មិន​ទាន់​ចប់​ត្រឹមភាគទី១៧ និង ១៨ នេះ​ទេ​ ហើយ​អ្នក​គាំទ្រ​ក៏​កំពុង​រង់ចាំ​មើល​បន្ត​ទៀត​ថា ភាគ​បន្ទាប់​អាច​មាន​ឈុត​ថត​នៅ​ស្រុក​ខ្មែរ​​ដែរ ឬ​ទេ។

ដំណើរ​សាច់​រឿង ២ ភាគ​ដែល​និយាយ​ពី​ប្រទេស​កម្ពុជា​កាលពី​យប់មិញ បរិយាយ​ពី​តួ​ស្រី​ចិត្ត​អាក្រក់​ដែល​ស្លាប់​កាលពី «សំណុំរឿងកក្រើកមេឃ វគ្គ1» មាន​បងប្អូន​ស្រី​ម្នាក់​ទៀត​ជា​ប្អូន​ភ្លោះ​កូន​កាត់​ចិន-ខ្មែរ និង​បាន​បែកគ្នា ដោយម្នាក់​នៅ​ខ្មែរ ម្នាក់​នៅ​ថៃ ហើយ​តួ​បងស្រី​បាន​ស្លាប់ ម្ខាង​ដែល​អះអាង​ជា​ប្អូន រស់នៅ​ស្រុក​ខ្មែរ ទៅ​ប្ដឹង​ទាមទារ​ចំណែក​មរតក​បងស្រី​ដែល​ស្លាប់​នៅ​ហុងកុង។​ មិន​មែន​និយាយ​តែ​​ពី​ឈ្មោះ​កម្ពុជា ក្នុង​រឿង​ក៏​នៅមាន​ឯកសារ​ផ្លូវ​ការ​ប៉ុន្មាន​ច្បាប់​ជា​ភាសា​ខ្មែរ​ថែម​ទៀត​ផង។

«សំណុំរឿងកក្រើកមេឃ» ទាំង​វគ្គ​១ និង​វគ្គ​២ ប្រភេទ​រឿង​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ផ្សេង​ៗ។ វគ្គ​២ ​នេះ​ដែរ​គឺ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ​ចំនួន​របស់​មន្ត្រី OCTB ដែល​តួ​សម្ដែង​មាន Ruco Chan ដើរ​តួ​លោក សិន, Ben Wong ដើរ​តួ លោក និច, Rosina Lam ដើរ​តួ បងវីង, Crystal Fung ដើរតួ Anna, Joman Chiang មេធាវី Hazel, Jonathan Cheung ដើរតួ វ៉ួយ ស៊ៀវឡឹក, Moon Lau ដើរតួប្រពន្ធ វ៉ួយ ស៊ៀវឡឹក, Alex fong ដើរតួសាស្ត្រាចារ្យ​ផ្នែកជីវវិទ្យា ព្រម​ទាំង​តួ​ប្រុស​ស្រី​ល្បី​ៗជាច្រើន​ទៀត​ប្រចាំ TVB។

«សំណុំរឿងកក្រើកមេឃ» វគ្គ២ ​បន្ត​សាច់​រឿង នៅ​ពីក្រោយ​សំណុំ​រឿង Tiger Cull (សំណុំ​រឿង​បង្ក្រាប​ខ្លា) ដែល វ៉ួយ ស៊ៀវឡឹក បាន​បញ្ជូនសារ​សម្ងាត់​មួយ​ចំនួន​ទៅ​កាន់​គេហទំព័រ Dark Web មុន​ពេល​ត្រូវ​ចាប់​ខ្លួន ហើយ​បាន​ផ្ទេរ​ប្រាក់​យ៉ាង​ច្រើន​ជា​រូបិយប័ណ្ណ​គ្រីបតូ។ ចង់​ដឹង​សាច់​រឿង​កាន់តែ​ស៊ី​ជម្រៅ អាច​ចូល​ទៅ​កាន់​ឆាណែល​យូធូប TVB Cambodia Drama មាន​ចាក់​ផ្សាយ​រៀងរាល់​ថ្ងៃ ម៉ោង ៩ យប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម