RM, V និង Jungkook ក្រុម BTS ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតលើលោកដោយ Idol Royalty

Idol Royalty ដែលជាវេទិកាដែលវាយតម្លៃគុណភាពតន្ត្រី សិល្បករ ភាពយន្ត និងព័ត៌មានកម្សាន្តនានា ថ្មីៗនេះបានបង្ហាញឈ្មោះបុគ្គលមានឥទ្ធិពលបំផុតលើលោកចំនួន ១០ នាក់ ហើយក្នុងបញ្ជីនេះរួមមានសមាជិក ៣ នាក់មកពីក្រុមចម្រៀងបុរស BTS រួមមាន RM, V, និង JUNGKOOK ។

សិល្បករ​ទាំង​បី​រូប​ត្រូវ​បាន​គេ​ស្គាល់សម្រាប់បទចម្រៀងបែបបំផុស​គំនិត​របស់​ពួក​គេ ដែលនាំអ្នកស្តាប់ឱ្យវិភាគ និងបកស្រាយទិដ្ឋភាពផ្សេងៗបានយ៉ាងស៊ីជម្រៅតាមរយៈបទភ្លេងរបស់ពួកគេ។ ខណៈដែលសមាជិកទាំង ៧ នាក់របស់ BTS បានបញ្ចេញចម្រៀងទាំងបែបក្រុម និងបទចម្រៀងទោលរបស់ពួកគេម្តងម្នាក់ៗ រាល់ស្នាដៃរបស់ពួកគេទទួល​បាន​ការគាំទ្រ​ខ្លាំងជាអន្តរជាតិរហូតអាចជាប់នៅកំពូលតារាងតន្ត្រីទូទាំងពិភពលោក។

ជាក់ស្ដែងដូចជា RM ឬ Kim Namjoon គឺបានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួន “Indigo” នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ ដែលមានបទចម្រៀងចំនួន ១០ បទ និងមានសិល្បករល្បីៗជាច្រើនចូលរួម featuring ធ្វើឱ្យអាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard’s World Album យូរបំផុតសម្រាប់សិល្បករទោល K-POP ហើយ RM ក៏ក្លាយជាសិល្បករ K-POP ដំបូងគេដែលជាប់ក្នុង Top 40 នៅលើតារាង Billboard 200 រយៈពេលបីសប្តាហ៍។

ទស្សនាវដ្តី TIME បានដាក់ឈ្មោះ “Indigo” ថាជាអាល់ប៊ុម K-POP ល្អបំផុតប្រចាំឆ្នាំ ២០២២ ហើយ Billboard បានដាក់ឈ្មោះវាថាជាអាល់ប៊ុម K-POP ល្អបំផុតប្រចាំឆ្នាំ ២០២២ដូចគ្នា ខណៈអាល់ប៊ុមនេះបានឈានដល់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes ជាង ៦៧ ប្រទេសជុំវិញពិភពលោកក្រោយចេញផ្សាយ។

ទន្ទឹមនឹងនេះដែរ V ឬ Kim Taehyung បានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនគឺ “Layover” នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានសរុប ៦ បទ និងវីដេអូចម្រៀង ៥ ។ V បានក្លាយជាសិល្បករទោលដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលអាល់ប៊ុមអាចលក់ដាច់ ២,១ លានឈុតនៅលើគេហទំព័រ Hanteo ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ដំបូងនៃការចេញផ្សាយ ។

“Layover” ក៏​បាន​ក្លាយ​ជា​អាល់ប៊ុម​ទោល​ដោយ​សិល្បករ K-pop ដែល​មាន​អ្នក​ចូលស្ដាប់ដល់ ៥០០ លាន​ដងលឿនបំផុតផងដែរ​នៅ​លើ Spotify និងអាចជាប់ក្នុង Melon Hall of Fame បន្ទាប់ពីមានការស្ដាប់លើសពី ២ លាននៅថ្ងៃដំបូង។

ចំណែកឯ JUNGKOOK ឬ Jeon Jungkook ដែលជា maknae របស់ BTS បានបង្ហាញខ្លួនជាសិល្បករទោលជាមួយនឹងអាល់ប៊ុម “GOLDEN” ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ចាប់តាំងពីពេលនោះមករូបគេក៏គ្រងតំណែងលើតារាងពេញនិយមរបស់ Spotify មករហូត ហើយបានក្លាយជាសិល្បករទោល K-POP ដំបូងគេដែលវីដេអូចម្រៀងពីអាល់ប៊ុមទោលដំបូងមានការចូលទស្សនាលើស ១០០ លាន views នៅលើ Youtube ដល់ទៅ ៣ បទ ហើយបទចម្រៀង “Standing Next to You” បានក្លាយជាបទចម្រៀងពីសិល្បករទោល K-POP ដែលមានអ្នកចូលស្ដាប់ដល់ ៣០០ លានដងលឿនបំផុតនៅលើ Spotify។

លើសពីនេះ Jungkook ក៏បានក្លាយជាតារាប្រុសកូរ៉េខាងត្បូងដំបូងគេដែលបានឈ្នះពានរង្វាន់សិល្បករប្រុសប្រចាំឆ្នាំពីកម្មវិធី VMA របស់អាមេរិកផងដែរ Seven របស់គាត់ផងដែរ។មិនទាន់អស់នោះទេ រូបគេថែមទាំងក្លាយជាសិល្បករទោល K-POP ដែលមានការចូលស្ដាប់ចម្រៀងច្រើនបំផុតនៅលើ Spotify ក្នុងឆ្នាំ ២០២៣ ខណៈបទ “Seven” បានក្លាយជាបទចម្រៀងដែលមានការចាក់ស្ដាប់លើស ១ ពាន់លានដងលឿនបំផុតនៅលើ Spotify ។

យ៉ាងណាក៏ដោយ ពេលនេះ RM, V និង JUNGKOOK ពេលនេះបានចូលបំពេញកាតព្វកិច្ចយោធាតាមច្បាប់ និងត្រូវបានរំពឹងថានឹងបញ្ចប់កាតព្វកិច្ចនេះនៅឆ្នាំ ២០២៥ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក