ស្អាតដូចគ្នា កំពុងឡើងកូដដូចគ្នា! មានភាពលេចធ្លោច្រើនយ៉ាងនេះទើបបងប្អូន Wonyoung ទទួលបានការសរសើរខ្លាំងក្នុងពិភពសិល្បៈកូរ៉េ

ជឿថាប្រិយមិត្ត AMS ប្រហែលជាស្គាល់ហើយចំពោះស្រីស្អាត Jang Wonyoung សមាជិករូបស្រស់នៃក្រុម IVE និងជាតារាជួរមុខក្នុងចំណោមតារាស្រីខេប៉ុបជំនាន់ទី៤ ប៉ុន្តែឥឡូវនេះ បងស្រីរបស់នាង Jang Da-ah ដែលទើបតែបង្ហាញខ្លួនជាតួឯកក្នុងរឿង “Pyramid Game” ក៏បានក្លាយជាតារាល្បីបំផុតម្នាក់ផងដែរ។ ​ដោយសារតែសមត្ថភាព​របស់​អ្នក​ទាំង​ពីរអាច​ឆក់​យក​បេះដូង​អ្នក​ទស្សនាបានមិនចាញ់រូបសម្រស់ដែរនោះ ធ្វើ​ឱ្យ​បងប្អូន​មួយ​គូ​នេះក៏​ក្លាយជា​ប្រធានបទ​ក្តៅ​ក្នុង​វិស័យ​សិល្បៈកូរ៉េ ហើយតទៅនេះ AMS នឹងនាំប្រិយមិត្តមកស្គាល់ពួកគេ​កាន់​តែ​ច្បាស់បន្ថែមទៀត។

ចាប់ផ្តើមជាមួយបងស្រី Jang Da-ah ឬពេលនេះត្រូវបានស្គាល់ច្រើនតាមរយៈការសម្ដែងជាតួអង្គ Baek Harin សិស្សស្រីអាក្រក់ Grade A នៅក្នុងរឿងភាគ “Pyramid Game” ដែលទោះបីជារូបរាងខាងក្រៅរបស់នាងមើលទៅដូចបងស្រីចិត្តល្អ ប៉ុន្តែមិនថាជាទឹកមុខ កាយវិការ ឬការនិយាយរបស់នាងនោះទេ គឺសុទ្ធតែស្ដែងឱ្យឃើញនូវភាពអាក្រក់បំផុត រហូតពិបាកនឹងជឿថារឿងភាគនេះជាស្នាដៃដំបូងរបស់នាង។ មិនតែប៉ុណ្ណោះ ស្ទីលតែងខ្លួនរបស់ Jang Da Ah ក្នុងរឿងនេះក៏ទាក់ភ្នែកទស្សនិកជនយ៉ាងខ្លាំង រហូតដល់មនុស្សជាច្រើន ថែមទាំងនិយាយចំអន់ថារកខឹងតួ​អង្គនេះមិនកើតសោះ ព្រោះ​សម្រស់​នាង​ឈ្នះ​គ្រប់​យ៉ាង។

ត្រលប់ទៅឆ្នាំមុន Jang Da Ah បានបង្ហាញខ្លួនជាតារាសម្ដែងថ្មោងថ្មីវ័យ ២២ ឆ្នាំពី King Kong by Starship ទីភ្នាក់ងារដូចគ្នានឹងតារាសម្តែងឈានមុខជាច្រើនទៀតដូចជា Lee Dong Wook, Yoo Yeon Seok, Lee Kwang Soo, Kim Bum និង Song Ha Yoon។ ទោះ​ជា​នាង​បាន​ថត​ប្រូម៉ូត​ក្រោម​ឈ្មោះ Jang Jin Young (ឈ្មោះពិតរបស់ Jang Da Ah) ហើយមិនត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយថាជាសមាជិកគ្រួសារតារាល្បី ប៉ុន្តែ​នៅពេល​​ឈានជើង​ចូល​វិស័យ​សិល្បៈពេញទំហឹង នាង​ក៏ត្រូវបាន​គ្រប់គ្នាចាប់អារម្មណ៍ក្នុងនាម​​ជា​បងស្រី​របស់ Jang Wonyoung និងចាំមើលថាតើនាងអាចក្លាយជាតារាល្បីដូចប្អូនស្រីរបស់នាងទេ។

ទោះជាយ៉ាងណា ការសម្តែងរបស់នាងនៅក្នុងរឿង “Pyramid Game” បានបង្ហាញឱ្យឃើញយ៉ាងឆាប់រហ័សថា Jang Da Ah គឺពិតជាសក្តិសមនឹងបានការទទួលស្គាល់ និងអាចល្បីឈ្មោះដោយសមត្ថភាពខ្លួនឯងដោយគ្មានខសង្ស័យ។

សម្រាប់ប្អូនស្រីរបស់នាង គឺ Jang Wonyoung សមាជិកក្រុមចម្រៀងនារី IVE ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់រូបសម្រស់ស្រស់សោភា និងការច្រៀង សម្តែងល្អឥតខ្ចោះ ព្រមទាំងត្រូវ​បានហ្វេនស្រីៗជាច្រើនចាត់ទុកជា​គំរូ​ក្នុង​ការ​តុបតែង​មុខ និង​​ស្លៀកពាក់​។ Park Jin Young ស្ថាបនិក JYP ថែមទាំងនិយាយថា ក្នុងចំណោមសិល្បករទាំងអស់ដែលគាត់បានជួបនាពេលកន្លងមក នាងគឺជាមនុស្សម្នាក់ដែលបានកើតមកជាដើម្បីធ្វើជា idol យ៉ាងពិតប្រាកដ។ លោកនិយាយថា៖ “គ្រប់យ៉ាងតាំងពីវិនាទីដំបូងដែលយើងជួបគ្នា ខណៈពេលថត Challenge រហូតដល់ពេលដែលពួកយើងលាគ្នា ធ្វើឱ្យខ្ញុំទទួលអារម្មណ៍ថានាង​ពិត​ជា​ស័ក្តិសម​សម្រាប់​ការ​ក្លាយ​ជា​ ‘Idol’។

បន្ថែមពីនេះ Wonyoung ក៏ត្រូវបានស្គាល់ច្រើនផងដែរថាជាអ្នកបំផុសគំនិតឱ្យស្រលាញ់ខ្លួនឯងចំពោះនារីៗ ព្រោះថាមានពេលមួយដែលនាងរងការរិះគន់ចំពោះការបង្ហាញភាពជាខ្លួនឯងដែលអាចនឹងមិនត្រូវចិត្តមនុស្សមួយចំនួន ប៉ុន្តែនៅទីបំផុត​ការ​បញ្ចេញ​មតិ និង​ពាក្យ​សម្ដី​ ចេញពីចិត្តស្មោះត្រង់ ហើយ​ភាព​លេចធ្លោ​ដែលនាងមានដោយធម្មជាតិនោះក៏អាច​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ថាវា​មិន​មាន​អ្វី​ខុស​ឆ្គងនោះ​ទេ ហើយនាង​ក៏តែង​បង្ហាញ​មោទនភាព​ចំពោះ​ខ្លួនឯងឱ្យអ្នក​គាំទ្រ​បានឃើញជារឿយៗផង​ដែរ។

ក្រៅ​ពីឡើងឆាកសម្ដែងក្នុងនាម​តារាចម្រៀង​ស្រី នាង​ក៏មាន​ភាព​លេច​ធ្លោ​ក្នុង​វិស័យ​​ម៉ូដកាន់តែខ្លាំងដែរ ជាពិសេសក្នុងកម្មវិធី Paris Fashion Week នាពេលកន្លងទៅ។ ជាមួយនឹងសមត្ថភាពក្នុងការបង្ហាញនូវអត្តសញ្ញាណរបស់ម៉ាកដែលនាងតំណាងយ៉ាងល្អតាមរយៈបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន រួមទាំងភាពឥតខ្ចោះពីក្បាលដល់ចុងជើងក្នុងគ្រប់ឥរិយាបថ មិនថាការងារមមាញឹកយ៉ាងណាក៏ Wonyoung នៅតែអាចឱ្យមហាជនក្នុងបណ្ដាញសង្គម ភ្ញាក់ផ្អើលនឹងសម្រស់របស់នាង ដែលទាក់ទាញភ្នែកគ្រប់រូប និងគ្រប់ជ្រុង។ ហើយនោះជាហេតុផលមួយទៀតដែលធ្វើឲ្យ Jang Wonyoung ក្លាយជាតារាល្បីប្រចាំជំនាន់យ៉ាងពិតប្រាកដ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

Leave a Reply

Your email address will not be published.Required fields are marked *