ក្រុម Biggles Big Band វង់តន្ត្រីចង្វាក់ jazz ដ៏ល្បីលើពិភពលោក នឹងមកសម្ដែងនៅ Raffles Hotel ក្រុងភ្នំពេញ

សណ្ឋាគារ Raffles Hotel Le Royal គ្រោងនឹងស្វាគមន៍ការត្រលប់មកវិញរបស់ Biggles Big Band ដែលជាវង់តន្រ្តីចង្វាក់ jazz ដ៏ល្បីល្បាញលើពិភពលោកពីទីក្រុង Amsterdam សម្រាប់ការសម្តែងរយៈពេលមួយយប់នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ខាងមុខនេះ។

ក្រុមតន្រ្តីនេះត្រូវបានគេស្គាល់តាមរយៈការប្រគំបទភ្លេងពីសម័យ swing ដ៏អស្ចារ្យ ដោយបង្កើតឡើងវិញនូវសំឡេងភ្លេងបុរាណជាច្រើនរួមបញ្ចូលគ្នាដ៏ពីរោះរណ្ដំ ក្នុងវង់តន្ត្រីតែមួយ ពីតន្ត្រីករល្បីៗដូចជា៖ Glenn Miller, Tommy Dorsey, Count Basie, Duke Ellington និងតារាចម្រៀងចង្វាក់ jazz ដូចជា Frank Sinatra និង Dean Martin ។ ឧបករណ៍នៅក្នុងក្រុមតន្ត្រីរួមមាន ត្រែ ត្រំបូន សាកូហ្វូន ហ្គីតា ព្យាណូ បាសសូរស័ព្ទ ស្គរ វីយូឡុង និងច្រើនទៀត រួមជាមួយនឹងអ្នកចម្រៀង។

ក្រុមតន្ត្រីនេះបង្កើតឡើងដំបូងដោយលោក Sir Adrie Braat នៅក្នុងឆ្នាំ ១៩៨៥ ហើយពួកគេតែងប្រគំតន្ត្រីប្រចាំសប្តាហ៍ដ៏ពេញនិយមនៅក្នុងរដ្ឋធានីរបស់ ប្រទេសហូឡង់ រៀងរាល់យប់ថ្ងៃ ចន្ទ នៅហាងកាហ្វេ Casablanca។

ភ្ញៀវជាតិ និងអន្តរជាតិអាចជាវសំបុត្រសម្រាប់ការប្រគុំតន្ត្រីនៅសណ្ឋាគារ Raffles Hotel Le Royal ដែលជាសណ្ឋាគារបេតិកភណ្ឌប្រណិតអាយុ ៩៦ ឆ្នាំក្នុងទីក្រុងភ្នំពេញ មានតម្លៃ ៦៥ ដុល្លារ។ ក្នុងនោះរួមបញ្ចូល អាហារពេលល្ងាច និងអាចទទួលទានស្រា, ស្រាបៀរ ឥតកំណត់ពី Heineken និង Celliers d’Asie ។ កម្មវិធី ចាប់ផ្តើមពីម៉ោង ៧ យប់ដល់ម៉ោង ១០យប់ជាមួយនឹងការប្រគុំតន្ត្រីនៅឯ Royal Ballroom ដ៏ប្រណិតរបស់សណ្ឋាគារ។

គួរឱ្យដឹងថា ក្រុម Biggles Big Band បានមកសម្ដែងលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនផងដែរនៅ Raffles Hotel Le Royal ដោយទទួលបានការសាទរ ទះដៃកងរំពងពីភ្ញៀវ និងអ្នកគាំទ្រតន្ត្រីក្នុងស្រុកដូចគ្នា។

សម្រាប់ព័ត៌មានបន្ថែមអំពីសណ្ឋាគារ Raffles Hotel Le Royal ឬធ្វើការកក់សំបុត្រសម្រាប់ការប្រគុំតន្ត្រី សូមទាក់ទង +855 23 981 888 ឬចូលទៅកាន់គេហទំព័រ www.raffles.com/phnom-penh ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។



Leave a Reply

Your email address will not be published.Required fields are marked *