ភរិយា ជា សុជាតិ មិនប្រកាន់អ្នកប្រមាថរូបរាងខ្លួន តែបែរជាពោលសរសើរស្វាមីពេញៗមាត់

ជំនួស​ឱ្យ​ការ​តបតទៅ​កាន់​បុគ្គល​មាក់ងាយខ្លួនអ្នកនាង រឹម លក្ម្សី ដែល​មហាជនស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ភរិយារបស់​តារា​ចម្រៀង ជា​ សុ​ជាតិ​ បាន​បង្ហោះ​សារ​យ៉ាងត្រជាក់​ល្ហឹម​ ព្រម​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​ស្វាមី​ពេញ​ៗ​មាត់​ក្រោយទៅ​វិញ មិន​ខ្វល់​ពី​សម្ដីគ្មាន​បាន​ការរបស់​អ្នក​ដទៃ។

មុន​នេះ​បន្តិច​ហ្វេសប៊ុក រឹម លក្ម្សី បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​​ ក្រោយ​បុរស​ម្នាក់​បាន​​​ប្រមាថ​រូបរាង​កាយ​​របស់​អ្នក​នាង​នៅ​លើ​បណ្ដាញ​សង្គម ​តាម​រយៈ​ការ​ខមិន​នៅ​លើ​រូបភាព​ដែល​តារា​ចម្រៀង ជា សុជាតិ បាន​បង្ហោះ​កាល​ពី​ថ្ងៃ​​៩​ ខែកុម្ភៈ​ ២០២៥​។

​ជំនួស​ដោយ​ការ​មិន​ប្រកាន់ទោស​​អូស​ដំណើរ​វែង​ឆ្ងាយ​ភរិយា​របស់​ សុជាតិ​ បែរ​ជា​ពោល​សរសើរ​ស្វាមី​ពេញ​ៗ​មាត់​ និង​ប្រាប់​ថា​ខ្លួន​ពិត​ជា​សំណាង​ខ្លាំង​ណាស់ ដែលបានស្វាមីមានអត្តចរិតល្អបែបនេះ។ តាមរយៈសំណេរ​​​អ្នក​នាង​បាន​រៀប​រាប់​យ៉ាង​ច្រើន​ពី​ទង្វើ​របស់តារា​ប្រុស​ល្បី​ឈ្មោះ​ត្រូវ​ជា​ស្វាមី មក​កាន់​ខ្លួន​ចាប់​តាំង​ពី​​រៀប​ការ​មក​ទល់​ពេល​នេះ​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​​មានផ្ទៃពោះតែ​ម្ដង​។ ​

អតីត​អ្នក​គ្រប់​គ្រង​ក្រុម​ក្មេង​ខ្មែរ​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្នុង​អំឡុង​ពេល​ដែល​អ្នក​នាង​មាន​ទម្ងន់​នាង​ធ្លាប់​និយាយ​ទៅ​កាន់​ស្វាមី​ខ្លួនថា នាង​អូន​ធាត់​ណាស់​ តែ​អ្វី​ដែល​ស្វាមី​អ្នក​នាង​បាន​តប​មក​វិញ​នោះគឺ ​អត់​ទេ ​ប្រពន្ធ​របស់​លោកស្អាត​ណាស់ cute ​ណាស់​ ទោះ​​ប៉ុន្មាន​គីឡូ​ក៏​បង​នៅ​តែ​ស្រលាញ់​ដែរ​។ លក្ម្សី បាន​បង្ហើប​ពី​សម្ដី​ប្ដី​មក​កាន់​នាង​ថា «អូន​ស្ថិត​ក្នុង​លេខ​រៀង​ទី​១​ក្នុង​ចិត្ត​បង​ជានិច្ច»។ រឹម លក្ម្សី បាន​ឱ្យ​ដឹង​ទៀត​ថា ​ការ​លះបង់​របស់​អ្នកនាង​គឺសម្រាប់​កូន ​ប្ដី​ និង​ក្រុម​គ្រួសារ​ ដូច្នេះ​អ្នក​នាង​មិន​ខ្វល់​ពីការ​មើលងាយ​របស់​នរណា​ម្នាក់​មក​កាន់​ខ្លួន​​នោះ​ទេ​។​​

មិនតែប៉ុណ្ណោះ នៅក្នុងសំណេរអ្នក​នាង​បាន​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​ក្នុង​អំឡុង​ពេល​មាន​ទម្ងន់​ ទាំង​បញ្ហា​សុខភាព ​បម្រែបម្រួល​រូប​រាង​កាយ​ បញ្ហា​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ជា​ពិសេស​ការ​លះបង់​ដ៏​ធំធេង​ក្នុង​ពេល​សម្រាល​ ដើម្បី​កូន​មាន​សុខភាព​ល្អ​។​ ការ​ហែល​ឆ្លង​ និង​ជម្នះ​រាល់​ការ​លំបាក​ក្នុង​រយៈពេល​៩ខែ​១០ ​ថ្ងៃ​នេះ​បាន​ធ្វើ​ឱ្យ​​ សុជាតិ​ ជា​ស្វាមី​ពោល​អាណិត​ និង​សរសើរ​ពី​ភាព​អស្ចារ្យ​របស់​ភរិយារបស់ខ្លួនជាពន់ពេក​។

ការ​រៀបរាប់​នូវ​អារម្មណ៍​ជាភរិយា និងជា​ម្ដាយ​​​ម្នាក់​របស់​ រឹម លក្ម្សី បាន​ធ្វើ​ឱ្យ​បណ្ដា​មហាជន​អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​រំភើប​ចិត្ត​ និង​បង្ហាញ​ក្ដី​ត្រេកអរ​ដែល​អ្នកនាង​បាន​ជួប​បុរស​​ល្អ​ដូច​ តារា​ប្រុស​ ជា សុជាតិ ​និង​ពេញ​ចិត្ត​ស្ដូក​ចំពោះ​សំណេរ​ដ៏​មាន​ន័យ​មួយ​នេះ៕

ប្រភពរូបភាព ៖ Rim Laksmey



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *