«អ្នកស្នងអគារ» ភាពយន្តខ្មែរចាយពេលផលិត ៥ឆ្នាំ ទទួលស្គាល់គុណភាពពីអ្នកជំនាញភាពយន្តបរទេស ត្រៀមចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៤ វិច្ឆិកា គ្រប់រោងភាពយន្ត

ភាពយន្តខ្មែរចាយពេល ៥ ឆ្នាំដើម្បីផលិត​ ថតនៅកម្ពុជា និង ជប៉ុន ព្រមទាំងទទួលបានការសរសើពីអ្នកជំនាញភាពយន្តបរទេស រឿង “អ្នកស្នងអគារ”​ បានសម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជា នឹងត្រៀមចាក់បញ្ចាំងចាប់ពីថ្ងៃទី​១៤ វិច្ឆិកា តទៅគ្រប់រោងភាពយន្ត​។

កម្រិតនៃភាពយន្តខ្មែរនាពេលឥឡូវនេះមិនធម្មតាទេ! រឿង “អ្នកស្នងអគារ” ជាប្រភេទភាពយន្តបែបរន្ធត់ព្រឺព្រួច ដែលជាស្នាដៃផលិតរបស់លោក តែ ឡូយ និងសហការដឹកនាំដោយលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព និងអ្នកស្រី ជា សុខយូ​។

ជាមួយនឹងការចូលរួមសម្ដែងពីសំណាក់តារាស្រីប្រុសពោរពេញទៅដោយទេពកោសល្យមានដូចជា កញ្ញា ‘ថន ថាណែត’ អ្នកមីង ‘ស្វែង សុជាតា’ លោក ‘Yoshihiko Hosoda’ ដែលជាជនជាតិជប៉ុន រួមទាំងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត។

ភាពយន្ត “អ្នកស្នងអគារ” ដែលបានថតនៅអគារចំណាស់កណ្ដាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាផ្ទាល់ និងមានឈុតឆាកមួយចំនួននៅឯប្រទេសជប៉ុនផងដែរ។ ភាពយន្តនេះបង្កប់ទៅដោយអាថ៌កំបាំងជាច្រើនដែលនឹងធ្វើឱ្យអ្នកទស្សនាមិនអាចព្រិចភ្នែកបានជាមួយសាច់រឿងផ្តោតទៅលើតួអង្គ វិចិត្រករ​គំនូរ Manga វ័យ​ក្មេង​ម្នាក់ឈ្មោះ ‘សុរិយា’។ បន្ទាប់ពីនាងត្រូវបានបាត់បង់ម្ដាយ សុរិយាក៏សម្រេចចិត្តមកប្រទេសកម្ពុជាដើម្បីស្វែងយល់ពីរឿងរ៉ាវក៏ដូចជាដើមកំណើតម្ដាយខ្លួន និងស្វែងរកគំនិតថ្មីសម្រាប់សិល្បៈគំនូររបស់នាងនៅឯអគារចំណាស់មួយ។ ផ្ទុយទៅវិញ សុរិយាបែរជាជួបហេតុការណ៍ចម្លែកៗជាបន្តបន្ទាប់ពីមនុស្សនៅក្នុងអគារនោះដែលនាងនឹកស្មានមិនដល់។

ខ្សែភាពយន្តនេះបានដាក់បញ្ចាំងដំបូងនៅ​ មហោស្រពភាពយន្តអន្តរជាតិ Rotterdam ក្នុងប្រទេសហូឡង់តាំងពីខែមករា ឆ្នាំ 2024 រួចបន្តការចាក់បញ្ចាំងនៅមហោស្រពភាពយន្តនៅឯប្រទេសជប៉ុន ម៉ាឡេស៊ី អូស្ដ្រាលី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសធំៗជាច្រើនទៀត ព្រមទាំងទទួលបានការសរសើរពីអ្នកជំនាញភាពយន្ត និងទស្សនិកជនក្រៅប្រទេសថែមទៀតដែរ។ កាន់តែពិសេសទៅទៀតនោះ ខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់សម្រាប់ Best Production Design នៅ​មហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្រោយពីដំណើរនៃការចាក់បញ្ចាំងក្នុងកម្មវិធីភាពយន្តអន្តរជាតិកន្លងទៅ ភាពយន្ត “អ្នកស្នងអគារ” បានសម្ពោធ ជាផ្លូវការកាលពីថ្ងៃទី8 វិច្ឆិកា ជាមួយសាលDolby Atmos ក្នុងរោងភាពយន្តលេជេន អូឡាំព្យា។ ភាពយន្តនេះនឹង ត្រៀមចាក់បញ្ចាំងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី​ 14 វិច្ឆិកាតទៅគ្រប់រោងភាពយន្ត។

អ្វីដែលអស្ចារ្យនោះគឺ “អ្នកស្នងអគារ” ជាភាពយន្តខ្មែរដំបូងគេ ដែលបានបញ្ចូលជាមួយបច្ចេកវិទ្យាសម្លេង ‘Dolby Atmos’ ដើម្បីបង្កើនបរិយាកាសនៅក្នុងរោងភាពយន្តឲ្យកាន់តែរំជើបរំជួល សម្លេងឮរំពងពេញៗត្រចៀកប្រៀបដូចនៅក្នុងទិដ្ឋភាពរឿងផ្ទាល់ ហើយក៏ជាចំណែកមួយដ៏ធំក្នុងការអភិវឌ្ឍនៃវិស័យភាពយន្តខ្មែរឱ្យកាន់តែល្អថែមមួយកម្រិតទៀត។ សាច់រឿង “អ្នកស្នងអគារ” ក៏បានបង្ហាញពីភាពភ័យរន្ធត់ ផ្សាភ្ជាប់នឹងអបិយជំនឿខ្មែរ ជាពិសេសឆ្លុះបញ្ចាំងពីទស្សនីយភាព និងរសជាតិបែបផែនថ្មីនៃភាពយន្តកម្ពុជា ហើយក្រុមផលិតករក៏សង្ឃឹមយ៉ាងមុតមាំថាភាពយន្តមួយនេះនឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនកម្ពុជា ដូចទៅនឹងការគាំទ្រស្ងប់ស្ងែងពីទស្សនិកជនក្រៅស្រុកដែរ។

ចូលរួមគាំទ្រស្នាដៃភាពយន្តខ្មែរ និងរង់ចាំទស្សនា “អ្នកស្នងអគារ” ចាប់ពីថ្ងៃទី 14 វិច្ឆិកានេះតទៅ នៅរោងភាពយន្តដែលនៅជិតលោកអ្នកណា៎!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *