ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរកជើងខ្លាំង៣រូបលើការតែងនិពន្ធប្រលោមលោកខ្នាតខ្លី

នា​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ ​ឆ្នាំ​២០២៤ ​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​ចេញ​សេចក្ដី​ប្រកាស​ជ្រើស​រើស​បេក្ខជន​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែងលើការ​តែង​និពន្ធ​ប្រលោម​លោក​ខ្នាត​ខ្លី​ដោយ​ជ្រើស​យក​ជើង​ខ្លាំង​តែ​៣​រូប​ប៉ុណ្ណោះ​។​ ការ​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អបអរ​សាទរ​ទិវា​ជាតិ​អំណាន​លើក​ទី​១០ ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១១ ​ខែ​មីនា ​ឆ្នាំ​២០២៥​។​

សម្រាប់​បេក្ខភាព​ដែល​មាន​បំណង​ចង់​ចូលរួម​ការ​ប្រកួត​ប្រជែង​មួយ​នេះ​ត្រូវ​បង្កើត​ស្នាដៃ​តែង​និពន្ធ​ដោយ​ឈរ​លើ​មូល​បទ​ចំនួន​៣​ធំ​ៗ ដូច​ខាង​ក្រោម​៖​

១. តម្លៃ​សីលធម៌​

២. ​តម្លៃ​ប្រពៃណី​ទំនៀម​ទម្លាប់​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​

៣.​តម្លៃ​ភាសា​អក្សរ​សាស្ត្រ​ខ្មែរ​និង​អរិយធម៌​ខ្មែរ​

ដោយ​ឡែក ​មន្ត្រី​អប់រំ ​គ្រូ​បង្រៀន ​គរុ​និស្សិត​ គរុ​សិស្ស​ សិស្ស​ និស្សិត​ និង​សាធារណ​ជន​សុទ្ធ​តែ​អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​មួយ​នេះ​បាន​ដោយ​គ្រាន់​តែ​គោរព​តាម​លក្ខខណ្ឌ​ងាយ​ៗ ដូច​ខាង​ក្រោម​៖​

​​​១.​ បេក្ខជន​ត្រូវ​តាក់តែង​ជា​រឿង​ខ្លី​ពាក្យ​រាយ​ចំនួន​១០​​ទៅ​១៥​ទំព័រ​ (ក្រដាស​A4) ដោយ​កំព្យូទ័រ​ពុម្ព​អក្សរ ​Khmer OS Moul light 12 (សម្រាប់​ចំណង​ជើង​និង​ចំណង​ជើង​រង​)​ និង​Khmer OS Battambang ទំហំ អក្សរ​១២ (សម្រាប់​អត្ថបទ​)

២.​ ជា​ស្នាដៃ​និពន្ធ​ដែល​តែង​ថ្មី​សុទ្ធសាធ​ មិន​មាន​ការ​លួច​ចម្លង​ ឬ​ធ្លាប់​ចូលរួម​ប្រកួត​កន្លង​មក

៣.​ ខ្លឹម​សារ​ និង​អត្ថន័យ​ត្រូវ​ឆ្លុះ​បញ្ចាំង​និង​មូល​បទ​ មិន​មាន​លាយ​ឡំ​នយោបាយ

៤. សំណេរ​ត្រូវ​គោរព​គោលការណ៍​អក្ខរាវិរុទ្ធ​ក្នុង​វចនានុក្រម​ខ្មែរ​

​​​​​សម្រាប់​កាល​បរិច្ឆេទ​ឈប់​ទទួល​ស្នាដៃ​ត្រឹម​ថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​៥​ល្ងាច​។​ បេក្ខភាព​ចូលរួម​អាច​ផ្ញើ​ស្នាដៃ​តាម​រយៈ​តេឡេក្រាម ​010 22 07 88 និង​សួរ​ព័ត៌មាន​បន្ថែមតាមរយៈ​ 011 22 88 52៕

ខាងក្រោមជាសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *