MEOVV ទទួលបានត្រឹមផ្កាយ​ ១ ពីទស្សនាវដ្ដីល្បីរបស់កូរ៉េខាងត្បូង

បទចម្រៀងដំបូងរបស់ក្រុម​នារី K-pop ថ្មី MEOVV​ ហាក់មិនទទួលបានភាពជោគជ័យដូចការរពឹងទុក មិនថាពីមជ្ឈដ្ឋានអ្នកស្ដាប់​​ និងអ្នកវិភាគ។​

MEOVV​ ជាក្រុមចម្រៀងដំបូងរបស់ផលិតកម្ម THE BLACK LABEL​ ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៦​ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងបទចម្រៀងមានចំណងជើងក្នុងសំនៀងតែមួយជាមួយនឹងឈ្មោះក្រុម “MEOW”​។​ ដោយឡែក​ បើទោះបីជាសមាជិកក្រុមម្នាក់ៗពោរពេញទៅដោយសមត្ថភាពយ៉ាងលេចធ្លោក៏ពិតមែន តែបទចម្រៀងដំបូងរបស់តារាស្រីទាំង ៥​រូប ហាក់មានការយល់ឃើញអវិជ្ជមាននៅលើផ្នែកជាច្រើនរបស់បទមួយនេះ។​

ជាក់ស្ដែង ទស្សនាវដ្តី IZM​ ដែលជាស្ថាប័នមានកេរ្តិ៍ឈ្មោះទៅលើការវាយតម្លៃតន្ត្រីអនឡាញរបស់កូរ៉េខាងត្បូង បានចេញអត្ថបទវិភាគទៅលើបទ MEOW​ ជាមួយនឹងលទ្ធផលដែលមិនប្រសើរប៉ុន្មាន កាលពីថ្ងៃទី​១៧ ខែកញ្ញានេះ។​

IZM ដាក់ពិន្ទុ​ឱ្យបទមួយនេះត្រឹមតែ ១ផ្កាយតែប៉ុណ្ណោះ ដោយលើកហេតុផលថា កា​រប្រើប្រាស់សំឡេងរបស់សត្វឆ្មាច្រើនដងពេកបានធ្វើ​ឱ្យបទនេះគួរឱ្យធុញ​ និងបាត់បង់ការចាប់អារម្មណ៍ទៅលើសំឡេងរបស់សិល្បករ។ ទស្សនាវដ្ដីមួយនេះបានរិះគន់ថា៖ “បទមួយនេះមានពេលមិនដល់​ ៣នាទីផង​ តែប្រើប្រាស់ពេលដល់ទៅ ១នាទីសម្រាប់សំឡេងសត្វឆ្មាដែលគ្មានគោលបំណង​​ ឬអត្ថន័យអ្វីសោះ។ ការប្រើប្រាស់ពាក្យដែលឥតន័យបែបនេះដដែលៗមិនថានៅ​ក្បាលចម្រៀង​ ចុងចម្រៀង ការបន្ទរនានា និងពេល​ Rap បានធ្វើឱ្យបទនេះគួរឱ្យធុញ​។​ អ្វីដែលសំខាន់នោះ​ វាបានរំខានដល់ចំណុចសំខាន់បំផុតរបស់ចម្រៀង គឺសំឡេងរបស់សមាជិកក្រុម”។​

អត្ថបទដដែលក៏បានរិះគន់ទៅលើកំហុសឆ្គងនៃការប្រើប្រាស់ធាតុផ្សុំផ្សេងៗផងដែរ​ ដោយ IZM​ បានយល់ថា ទាំងការប្រើប្រាស់ស្គរ​ បាស​ ចង្វាក់ សំឡេង និងធាតុផ្ស៊ំដទៃទៀតសុទ្ធតែទាញទម្លាក់គុណភាពរបស់បទមួយនេះ។​

មានត្រឹមតែចំណុចមួយប៉ុណ្ណោះដែល IZM បានបង្ហាញការពេញចិត្ត។​ អត្ថបទវាយតម្លៃមួយនេះ​ បានលើកសរសើរពីសមត្ថភាពនៃការប្រើប្រាស់សំឡេងរបស់ Gahyeon។​ ទន្ទឹមគ្នានោះ IZM ក៏បានរិះគន់ថា បទចម្រៀងមួយនេះនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដែលអនុញ្ញាត្តឱ្យសមាជិកម្នាក់ៗបង្ហាញសក្តានុពលរបស់ខ្លួននោះទេ។

មុននឹងបញ្ចប់ការវាយតម្លៃរបស់ខ្លួន IZM​ បានចោទជាសំណួរមួយទៅលើនិន្នាការរបស់វិស័យ​ K-pop ក្នុងពេលបច្ចុប្បន្នដែលផ្ដោតទៅលើភាពល្បីល្បាញជាជាងភាពគង់វង្ស​ ដោយទស្សនាវដ្ដីមួយនេះ បានសួរថា៖ “ហេតុអ្វីបានជាគេផ្ដល់អទិភាពទៅលើការផលិតបទទាក់ទាញដែលល្បីតែមួយប្រាវ​ ជាជាងការផលិតបទណាដែលអាចទាក់ទាញឱ្យទស្សនិកជនស្ដាប់ម្ដងហើយម្ដងទៀត?”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *