រឿង «ការណាត់ជួបជាមួយ ប៉ុល ពត» ក្លាយជាភាពយន្តតំណាងកម្ពុជា ទៅប្រកួតនៅ Academy Awards 2025

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ភាពយន្ត​ឯកសារ​ ​«​ការ​ណាត់​ជាមួយជួប​ ប៉ុល​ ពត​» ត្រូវ​បាន​ជ្រើស​រើស​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​​ ចូលរួម​ប្រកួត​ភាពយន្ត​ល្អ​បំផុត​ថ្នាក់​អន្តរជាតិ​នៅ Academy Awards 2025 ដោយ​​​រឿង​មួយ​នេះ ធ្លាប់​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​​នៅ​ក្នុង​មហោស្រព​ភាពយន្ត​កាន​ប្រទេស​បារាំង​កាលពីប៉ុន្មាន​ខែ​មុន​នេះ​។

នេះ​ជា​ជោគជ័យ​មួយ ​សម្រាប់​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ​ក្នុង​ការ​​បង្ហាញវត្តមានជាថ្មីម្ដងទៀត​នៅ​លើ​ឆាក​អន្តរជាតិនាលើកនេះ។ ភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​និយាយ​អំពី​រឿង​រ៉ាវ ​ព្រម​ទាំង​ដំណើរ​ផ្សង​ព្រេង​​របស់​អ្នក​កាសែត​ ៣ ​រូប​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៩៧៨ បន្ទាប់​ពី​ទទួល​បាន​ការ​អញ្ជើញ​ពី​របប​ខ្មែរ​ក្រហម បាន​ក្លាយ​ជា​ខ្សែ​រឿង​​ដែល​ឆ្លុះ​បញ្ចាំង​​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​កាន់​តែ​ច្បាស់​​ពី​របប​ខ្មៅ​ងងឹត​របស់​ ប៉ុល​ពត​។​ នៅក្នុងខ្សែរឿងមួយនេះនឹងបង្ហាញឱ្យកាន់តែច្បាស់ថា តើ​ ប៉ុល​ពត ​ជា​អ្នក​ណា​? ​ហេតុអ្វី​អ្នក​កាសែត​ទាំង ​៣​​​​ ហ៊ាន​ប្រថុយ​ទៅ​ជួប​​ ប៉ុល​ពត​?​ តើ​រឿង​មួយ​នេះ​ពិត​ជា​បាន​បង្កប់​នូវ​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ក្នុង​ថ្លុក​ឈាម​មែន​ ឬ​យ៉ាង​ណា​? ​

គួរ​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា ​ភាពយន្ត​ប្រវត្តិសាស្ត្រ​រឿង ​​​​«​ការ​ណាត់​ជួបជាមួយ ​ប៉ុល ​ពត​»​ ត្រូវបានចងក្រងឡើងដោយផលិតករ ​ប៉ាន់​ រិទ្ធី ​ដោយ​លោកបាន​ចំណាយ​រយៈ​ពេល​ជិត​ ៣០​ ឆ្នាំ​ក្នុង​ការ​និយាយ​អំពី​តួអង្គ​ខ្មែរ​ក្រហម ​ក្នុង​របប​ខ្មៅ​ងងឹត​មួយ​នេះ​។ ​តាម​រយៈ​​កិច្ច​សម្ភាស​​​ផ្ទាល់​លោក​ រិទ្ធី​ បាន​លើក​ឡើង​ថា​ លោក​អត់​បង្ខំ​ទេ​នៅ​ក្នុង​ការ​សរសេរ​រឿង​មួយ​នេះ ​មិន​តែ​ប៉ុណ្ណោះ​សម្រាប់​ការ​ជ្រើស​រើស​តួអង្គ​ ប៉ុល​ ពត ​លោក​បាន​ពោល​យ៉ាង​ដូច្នេះ​ថា​​៖ «គ្មាន​នរណា​អាច​ដើរ​ជា​តួអង្គ​ ប៉ុល ​ពត​ បាន​នោះ​ទេ​ក្រៅ​ពី ​ប៉ុល ពត​ ខ្លួន​ឯងនោះឡើយ»​។​

ជា​ចុង​ក្រោយ ​ចូលរួម​អបអរ​សាទរ​សម្រាប់​ជោគជ័យ​​របស់​ផលិតករខ្មែរលោក ប៉ាន់ រិទ្ធី ក៏ដូចជាខ្សែភាពយន្តខ្មែររឿង ​«​ការណាត់​ជួប​ជាមួយ ប៉ុល​ ពត​»​ ​បាន​ក្លាយ​ជា​ភាពយន្ត​ល្អ​បំផុត​​ដែលត្រូវបានយកទៅដាក់ប្រកួតថ្នាក់​អន្តរជាតិ​នៅ​ Academy Awards 2025​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *