លីអូណា នៅក្រៅឡើងខ្ជូត តែ Drift ឡានញាក់សាច់ នឹងមក Show នៅភ្នំពេញម្ដងទៀត នៅទីតាំងមួយកន្លែងនេះ

កំពូលអ្នកប្រណាំងឡាន និង Drift ឡានដ៏ល្បីល្បាញមកពីប្រទេសម៉ាឡេស៊ី Leona Chin​ បានធ្វើឱ្យមហាជនបើកភ្នែកធំៗគ្រប់គ្នា បន្ទាប់ពីនាងបានបង្ហាញ Show Drift ឡានយ៉ាងអស្ចារ្យដូចក្នុងរឿងហូលីវូត កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ ២០២៤ ក្នុងព្រឹត្តិការណ៍ Pre GUMBALL 3000​ នៅឯខេត្តសៀមរាប។ ក្នុងបទសម្ភាសជាមួយបណ្ដាញសារព័ត៌មាន AMS​ អ្នកប្រណាំងឡានដ៏ស្ទាត់ជំនាញជាស្រីស្អាតរូបនេះ បានប្រាប់ថា នឹងមកបង្ហាញ Show​ ដ៏អស្ចារ្យម្ដងទៀត នៅបរិវេណវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ កញ្ញា ខាងមុខនេះ។

កាលពីថ្ងៃទី១ កញ្ញា កន្លងទៅ ព្រឹត្តិការណ៍ Pre GUMBALL 3000​ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ចូលរួមទស្សនាយ៉ាងច្រើនកុះករ ទាំងនៅបរិវេណសួនព្រះរាជដំណាក់ និងនៅប្រលានយន្តហោះចាស់ ខេត្តសៀមរាប។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺវត្តមានរបស់ Leona Chin បានធ្វើឱ្យព្រឹត្តិការណ៍មួយនេះ កាន់តែរំភើបទ្វេរដង ធ្វើឱ្យអ្នកទស្សនាមិនហ៊ានព្រិចភ្នែក នូវការបង្ហាញដ៏ប៉ិនប្រសប់ មិនមែនកាត់ត មិនមែនក្នុងភាពយន្ត តែពិតៗជាក់ស្ដែងតែម្ដង។

ព្រឹត្តិការណ៍ GUMBALL 3000​ នឹងធ្វើឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងនោះមានព្រឹត្តិការណ៍អស្ចារ្យជាច្រើនដូចជា ការចតរថយន្តទំនើបៗច្រើនបំផុត នៅសួនច្បារវិមានឯករាជ្យ ការប្រគំតន្ត្រីដ៏ធំសម្បើម មានការចូលរួមពីតារាល្បីៗទាំងក្នុង និងក្រៅប្រទេស ការចតរថយន្តទំនើបៗច្រើនបំផុតនៅមុខប្រាសាទអង្គរជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ GUMBALL 3000 Rally in Cambodia​ ត្រូវបាននាំមកជូនដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ជីបម៉ុងគ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តិការណ៍មួយនេះ ត្រូវបានគេរំពឹងថា នឹងផ្ដល់ផលប្រយោជន៍ជាច្រើនចំពោះប្រទេសកម្ពុជា ជាពិសេសធ្វើឱ្យបរទេស ចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោកបានមកស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *