តារាស្រីជើងចាស់ Ada Choi ទម្លាយអារម្មណ៍ភ័យខ្លាច ក្រោយស្ទើរបាត់បង់កូនស្រីសំណព្វដល់ទៅពីរដង

បន្ទាប់ពីបញ្ចប់ការថតរឿង «Empresses in the Palace» កាលពីឆ្នាំ ២០១២ ហើយរហូតមកដល់ពេលនេះគឺមានរយៈពេល ១២​ ឆ្នាំទៅហើយដែលក្រុមតួសម្ដែងសំខាន់ៗក្នុងរឿងបានត្រលប់មកជួបជុំគ្នាម្ដងទៀតនៅក្នុងកម្មវិធី “The Legend of Rebirth”។

នៅក្នុងកម្មវិធីតម្រូវឱ្យតារាចូលរួមម្នាក់ៗចែករំលែកអំពីរឿងរ៉ាវហួសចិត្តបំផុត ដូច្នេះ Ada Choi ដែលសម្ដែងជាតួព្រះមហេសីក៏បានចែករំលែកនូវរឿងមួយដែលស្ទើរតែធ្វើឱ្យនាងបាត់បង់របស់មានតម្លៃមិនអាចកាត់ថ្លៃក្នុងជីវិតរហូតដល់ទៅ ២ ដង។ នាងបានបន្ដថាកាលនោះនាង និងក្រុមគ្រួសារបានធ្វើដំណើរទៅម៉ាកាវដើម្បីរីករាយជាមួយនឹងវិស្សមកាល។

ប៉ុន្តែរឿងហេតុមួយបានកើតឡើងដែលធ្វើឱ្យនាងចងចាំបទពិសោធន៍ជីវិតគួរឱ្យខ្លាចបំផុតគឺកូនស្រីច្បង Zoe Zhang ស្រាប់បានបាត់ទាំងដែលទើបមានវ័យត្រឹម ២ ឆ្នាំប៉ុណ្ណោះ ខណៈពួកគេកំពុងចុះពីតាក់ស៊ី។ នៅពេលដែលឪពុកម្ដាយក្មេកបានសួរថាតើកូនស្រីនៅ​ឯណា ទើបធ្វើឱ្យនាងស្រាប់តែស្រឡាំងកាំងមែនទែន។ ជាសំណាងល្អ នាងក៏ត្រូវបានរកឃើញវិញពេលកំពុងនិយាយជាមួយបុរសប្លែកមុខម្នាក់។

នៅពេលរំលឹកដល់រឿងនេះ តារាស្រី Ada Choi ក៏បាននឹកឃើញដល់លើកទីពីរនៅពេលដែលពួកគេទៅលេងនៅ Disneyland។ បន្ទាប់ពីបានថតរូបគ្រួសាររួចហើយ ពួកគេក៏បានតម្រង់ជួរទិញសំបុត្រដើម្បីទៅលេងកម្សាន្ដល្បែងផ្សេងមួយទៀត ពេលនោះហើយដែលកូនស្រីច្បងរបស់នាងបានបាត់ខ្លួនទៅម្ដងទៀត។ ក្រោយនាង និងប្ដីរបស់នាងបានបំបែកទៅតាមរកកូនស្រីភ្លាមៗ ហើយជាសំណាងល្អម្ដងទៀតក៏បានឃើញកូនស្រីរបស់ពួកគេក៏ឈរស្ងៀមនៅកន្លែងរងចាំ។

គួររំឮកដែរថានៅពេលដែលកូនស្រីច្បងរបស់ Ada Choi បានបាត់លើកទីមួយ នាងទទួលមតិរិះគន់ជាច្រើនដោយភាគច្រើនគេបានស្ដីបន្ទោសថានាងជាម្ដាយមិនបានការដែលមិនអាចមើលថែកូនឱ្យបានល្អ។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនបានចេញមុខការពារនាងដោយលើកឡើងថាជាការពិតក្នុងនាមជាម្ដាយ មិនមានអ្នកណាម្នាក់ចង់ឱ្យមានរឿងបែបនេះកើតឡើងឡើយ។ ជាពិសេសការមើលថែកូនគឺមិនមែនជារឿងងាយស្រួលនោះដែរ។ ដូច្នេះនៅពេលបាត់ខ្លួនកូនស្រីអាចស្រមៃបានថានាងក៏ភ័យខ្លាចយ៉ាងខ្លាំងណាស់ដែរ។

គួរបញ្ជាក់ផងដែរ Ada Choi ជាតារាសម្ដែងហុងកុង TVB ដែលមានឈ្មោះបោះសំឡេងដែលបានចូលប្រឡូកក្នុងវិស័យចាប់តាំងពីវ័យ ១៥ ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីឈ្នះពានរង្វាន់ TVB Anniversary Award ជាតួស្រីល្អបំផុតក្នុងឆ្នាំ ១៩៩៨ មក នាងបានក្លាយជាតារាម្នាក់ក្នុងចំណោមតារាជួរមុខទាំង ៥ នៅហុងកុងផងដែរ។ លុះដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០០៨ នាងក៏បានសម្រេចចិត្តរៀបការជាមួយតារាសម្ដែងចិន Max Zhang ក្រោយទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំ និងទទួលបានកូនស្រីប្រុស ៣ នាក់យ៉ាងមានក្ដីសុខដល់បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *