ថ្មីៗនេះបទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀងរ៉េប វណ្ណដា បានផ្ទុះសាជាថ្មី ដោយមានតារាល្បីៗក្នុងប្រទេសថៃនាំគ្នាយកទៅច្រៀងតាមព្រោងព្រាតពេញនៅលើតិកតុក ក្រោយបទនេះចេញតាំងពីខែមេសា អំឡុងពេលចូលឆ្នាំខ្មែរមកម្ល៉េះ។

ប្រមាណជា ៤ ខែហើយដែលបទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ចេញនៅក្នុង YouTube និងនៅលើហ្វេសបុកផេកផ្លូវការរបស់តារាចម្រៀងរ៉េប វណ្ណដា ព្រមទាំងផលិតកម្មបារមី។ គិតមកទល់ពេលនេះបទចម្រៀងដែលមានសន្ទុះនៃការគាំទ្រខ្លាំងមួយនេះមានអ្នកចូលទស្សនារហូតដល់ទៅ ២១ លាននាក់។
ថ្មីៗនេះដែរ ចម្រៀងដ៏មានប្រជាប្រិយមួយនេះបានផ្ទុះសាជាថ្មីម្ដងទៀតនៅលើតិកតុកដោយឃើញមានតារាសម្ដែងល្បីៗ ក្នុងប្រទេសថៃដូចជា Mai Davika កញ្ញា Mint Chalida និង Faye Malisorn ព្រមទាំងតារាប្រុសស្រីច្រើននាក់ទៀត បានយកចម្រៀងបទនេះមកច្រៀងតាម និងបង្ហោះនៅលើអាខោនតិកតុករបស់ពួកគេ។



មិនតែប៉ុណ្ណោះ សូម្បីតែតារាចម្រៀងមុខកំប្លែងៗក្នុងប្រទេសថៃ janet_keaw ក៏ធ្លាប់បានយកបទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា មក Cover ជាភាសាថៃផងដែរ។ បទរបស់ វណ្ណដា មួយនេះមិនមែនល្បីនៅតិកតុកថៃឡើយ នៅឡាវ ក៏កំពុងពេញនិយមដូចគ្នា៕
ទស្សនាវីដេអូចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលតារាថៃយកមកច្រៀងតាមនៅលើតិកតុក៖
























































Account
Security
Favourite Content