បេក្ខជនគុណភាព! ១ក្រុមនេះធ្វើឱ្យគណៈកម្មការក្រោកឈរស្រែកយកព្រមគ្នាតែម្ដង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

Cambodian Idol រដូវកាល​ទី ៥ ឈាន​មក​ដល់​វគ្គ Theater Round ជុំទី១ សប្ដាហ៍ទីដំបូង មិន​ធម្មតា​ពិត​មែន ​គ្រាន់​តែ​ច្រៀង​ចប់​ភ្លាម​បេក្ខជន​បួន​រូប ​ដែល​មាន​ទាំង​រូប​សម្រស់​ព្រម​ទាំង​សំឡេង​មួយ​ក្រុម​នេះ​បាន​អន្ទង​ចិត្ត​គណៈកម្មការ​ឱ្យ​ក្រោក​ឈរ​ឡើង​ស្រែក​យក​ព្រម​ៗ​គ្នា​តែ​ម្ដង​។

ពិត​ណាស់​ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ Cambodian Idol រដូវ​កាល​ទី​៥ ​បាន​ឈាន​មក​ដល់​វគ្គ Theater Round ហើយ។ ​នៅ​ក្នុង​ជុំទី១ នេះដែរ ​​បេក្ខជន​ចំនួន​ ៦​ ក្រុម​បាន​ចាប់​ដៃ​គូរ​បង្កើត​ភាព​លេច​ធ្លោ​របស់​ពួកគេនៅក្នុងការ​បកស្រាយបទចម្រៀងរួមគ្នា។

​ក្នុង​ចំណោម​នោះ​ មាន​១​ក្រុម​បាន​លើក​យក​បទ​ចម្រៀង ​«​យូរ​យ៉ាង​ណា​ក៏​ចាំ​»​ ដោយ​អ្នក​ទាំង​៤ ​បក​ស្រាយ​បាន​យ៉ាង​ពីរោះ​រណ្ដំ​អង្រួន​សោតា​អ្នក​ស្ដាប់​ ព្រម​ទាំង​​គណៈកម្មការ​ឱ្យ​លន្លង់​លន្លោច​ទៅ​តាម​សំឡេង​​ នៃ​ការ​បកស្រាយ​ក្នុង​ចម្រៀង​មួយ​បទ​នេះ​ ថែមទាំងបាន​បង្កើត​នូវ​ភាព​លេច​ធ្លោ​លើ​សំឡេង​របស់​ពួកគេទៀតផង។

ជាមួយគ្នានេះដែរ ចំណុច​ដែល​អាច​ទាក់​ចិត្ត​គណៈកម្មការ​​ឱ្យ​សម្រេច​ជ្រើស​រើស​ពួក​គេ​ដើម្បី​ទៅ​កាន់វគ្គ​បន្ទាប់​នោះ​គឺ​ការ​សហការ​​យ៉ាង​ល្អ​នៅ​ក្នុង​ក្រុម​​ អម​ជាមួយ​ភាព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​សម្ដែង​ក្នុង​បទ​ចម្រៀង​ខាង​លើ​ផង​ដែរ​។​

យ៉ាង​ណា​មិញ​ ចូល​រួម​អបអរ​សាទរ​បេក្ខជនក្នុងក្រុមខាងលើដែលមានដូចជា ​​​ថៃ នរបណ្ឌិត – នួន បូរ៉ា – អ៊ុក មនោរិទ្ធ – ទិត សិរីវឌ្ឍនា ដែល​ធ្វើបានយ៉ាងល្អក្នុងវគ្គ Theater Round ​ជុំទី១ និងត្រូវ​បាន​​ជ្រើស​រើស​បន្ត​ទៅ​សប្ដាហ៍​បន្ទាប់​​ជាមួយ​បេក្ខភាព​ជយលាភី​ដទៃ​ទៀត​៕ ទស្សនាវីដេអូការប្រឡងចម្រៀងរបស់បេក្ខជនទាំង ៤ រូប ៖ https://www.facebook.com/CambodianIdol/videos/876563180514962



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *