ម្ចាស់មកុដ Miss Cambodia 2024 បានទាំងសម្រស់ និងចំណេះដឹង ហើយអាចនិយាយ ៤ ភាសា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាល​ពី​ថ្ងៃ​សុក្រ ខែ​សីហា ឆ្នាំ ២០២៤ កន្លង​ទៅ កម្មវិធី Miss Cambodia 2024 បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​រក​ឃើញ​ម្ចាស់​មកុដ​ ហើយ​កញ្ញា​ក៏​​ជា​បុគ្គល​ដ៏​ស័ក្ដិសម​សម្រាប់​តំណែង​មួយ​នេះ​ខ្លាំងបំផុត​ នោះ​បាន​ទៅ​លើ MC 15។

ក្រោយ​ការ​ប្រកួត​ប្រជែង​ស្វិតស្វាញ និង​​សម្រិតសម្រាំង Miss Cambodia 2024 ជ្រើស​បាន Top 11 និង Top 6 ល្អ​បំផុត​នៃ​កម្មវិធី។ ចុងក្រោយ​​មកុដ​ថ្មី Miss Cambodia គឺ​កញ្ញា ឡូយ ច័ន្ទរស្មី អាយុ ២៣ ឆ្នាំ ហើយ ម្ចាស់​មកុដរូប​នេះ នឹង​ត្រូវ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី Miss International 2024 ដែល​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ខាង​មុខ​នេះ។

រស្មី ត្បិត​ទើប​តែ​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​ក៏​ពិត​មែន តែ​នាង​មាន​គ្រប់​លក្ខខណ្ឌ​ដែល Miss Cambodia ត្រូវ​ការ ទាំង​សមត្ថភាព ចំណេះដឹង រូប​សម្រស់ កម្ពស់ ពិតជា​មក​ទាំងព្រម​ជាមួយ​នឹង​កម្មវិធី​ខ្លាំង​ណាស់។ ចំណែក​ការ​អប់រំ​វិញ ច័ន្ទរស្មី បាន​ទៅ​ទាំង​សិក្សា​ក្នុង និង​ក្រៅ​ប្រទេស​ជា​មួយ​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ហើយ​ក្នុង​វគ្គ Q&A Top 11 និង Top 6 Miss Cambodia 2024 កញ្ញា​បកស្រាយ​ពី​ការ​បំផុស​គំនិត ពិតជា​និយាយ​បាន​យ៉ាង​ល្អ។

ម្ចាស់​មកុដ Miss Cambodia 2024 រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​នៅ​ឥណ្ឌូណេស៊ី​ផ្នែក​បរិញ្ញាបត្រ ជំនាញ​រចនា​ម៉ូដ​សម្លៀកបំពាក់ និង​ជា Marketing Executive របស់​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ Asean Foundation ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​កញ្ញា​ក៏​ជា​​អ្នក​បង្កើត​មាតិកា​ទាក់ទង​ការ​អប់រំ វប្បធម៌ អរិយធម៌។ បើ​និយាយ​ពី​ភាសា​វិញ ឡូយ ច័ន្ទរសម្មី អាច​និយាយ​បាន ៤ ភាសា រួម​មាន​ខ្មែរ អង់គ្លេស ចិនកុកងឺ និង​ឥណ្ឌូណេស៊ី។

កញ្ញា​ក៏​មាន​បទពិសោធន៍​ច្រើន​ទាក់ទិន​នឹង​ការ​ផ្លាស់ប្ដូរ​ចំណេះដឹង​អន្តរជាតិ​ជាច្រើន​ដូចជា កម្មវិធី​គម្រប់​ខួប ៥០​ឆ្នាំ​មិត្តភាព​រវាង​ជប៉ុន និង​ប្រទេស​អាស៊ីអាគ្នេយ៍ និង​សន្និសីទ និស្សិត​អាស៊ាន​ជប៉ុន​ឆ្នាំ ២០២៣ (JENESYS 2023 In Japan) កម្មវិធី ASEAN Foundation Model Asian meeting plus China ឆ្នាំ ២០២៣ (AFMAM plus China 2023) និង​កម្មវិធី ASEAN Youth Video Contest 2022 នៅ​កម្ពុជា។

ចំណែក First Runner up Miss Cambodia 2024 បាន​ទៅ​លើ មាន រចនាសុវណ្ណា និង ម៉ី ច័ន្ទឡាវ second Runner up Miss Cambodia 2024 ហើយ សេរ៉ាហ្វីណា សាវុធ third Runner up Miss Cambodia 2024 រីឯ Fourth Runner up Miss Cambodia នួន ស្រីនាង ​ ចុងក្រោយ​កញ្ញា កាំង សុតុនឡាអេ Fifth Runner up Miss Cambodia៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *