ទម្លាយថ្លៃលក់សិទ្ធិលើបទចម្រៀងទាំងអស់របស់ Katy Perry ចាយមួយជាតិទៀតក៏មិនអស់ដែរ!

ផ្អែកតាមសេចក្ដីរាយការណ៍ពី Billboard ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថាតារាចម្រៀងអាមេរិក Katy Perry បានលក់សិទ្ធិលើបទចម្រៀងរបស់នាងដែលចេញចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២០ ឱ្យក្រុមហ៊ុន Litmus Music ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Carlyle Group ក្នុងតម្លៃ ២២៥លានដុល្លារអាមេរិក។

កិច្ចសន្យានេះគឺរួមបញ្ចូលបទចម្រៀងចំនួន ៥អាល់ប៊ុមរបស់ម្ចាស់បទ “Firework” ក្នុងផលិតកម្ម Capitol Records រួមមានអាល់ប៊ុម One of the Boys (2008), អាល់ប៊ុម Teenage Dream (2010), អាល់ប៊ុម Prism (2013), អាល់ប៊ុម Witness (2017) និងអាល់ប៊ុម Smile (2020)។

លោក Dan McCarroll អតីតប្រធានក្រុមហ៊ុន Capitol Records និង​ជា​សហ​ស្ថាបនិក Litmus បានបញ្ជាក់តាមសេចក្ដីថ្លែងការណ៍មួយថា៖ “Katy Perry គឺជាសិល្បករមានទស្សនវិស័យប្រកបដោយភាពច្នៃប្រឌិត ដែលបានសាងឥទ្ធិពលយ៉ាងធំធេងលើវិស័យតន្ត្រី ទូរទស្សន៍ ភាពយន្ត និងសប្បុរសធម៌។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចាប់ដៃគូជាមួយនាងម្តងទៀត និងជួយឱ្យ Litmus អាចគ្រប់គ្រងនិងចាត់ចែងស្នាដៃដ៏អស្ចារ្យរបស់នាង”។

គួរបញ្ជាក់ថាក្រុមហ៊ុន Carlyle Group បានវិនិយោគដើមទុនជាង ៣ ពាន់លានដុល្លារនៅក្នុង និងជុំវិញវិស័យកីឡា ប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តចាប់តាំងពីឆ្នាំ ២០១៨មក និងបានបង្ហាញថាពួកគេពិតជាមានសមត្ថភាពក្នុងការរៀបចំដំណោះស្រាយហិរញ្ញវត្ថុតាមតម្រូវការ សម្រាប់ដៃគូពាណិជ្ជកម្ម និងសិល្បករ។

ពាក់ព័ន្ធការលក់សិទ្ធិលើបទចម្រៀងនេះដែរ Katy Perry មិនមែនជាសិល្បករដំបូងឡើយដែលបានលក់សិទ្ធិលើបទចម្រៀងខ្លួន​ឯង ដោយ​កាល​ពីដើមឆ្នាំកន្លងទៅនេះ តារាចម្រៀង Justin Bieber ក៏បានលក់សិទ្ធិលើបទចម្រៀងរបស់គេឱ្យក្រុមហ៊ុន Hipgnosis Songs Capital ក្នុងតម្លៃ ២០០លានដុល្លារដូចគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន