ក្រោយចាត់ចែងបុណ្យសពម្តាយរួច ដាំ សុភ័ក្រស៊ីនឌី តាំងចិត្តចាប់ផ្តើមហ្វឹកហាត់ឡើងវិញ

បើទោះបីជាពេលនេះអារម្មណ៍នៅសោកសៅ ដោយសារការបាត់បង់អ្នកម្តាយជាទីគោរពស្រលាញ់គ្មានថ្ងៃត្រឡប់វិញ ក៏​ ដាំ សុភ័ក្រស៊ីនឌី Miss Planet Cambodia 2023 នៅតែបង្ហាញជំហររឹងមាំ និងការតាំងចិត្តខ្ពស់ដើរឆ្ពោះទៅមុខ ត្រៀមតំណាងជាតិ​លើឆាកអន្តរជាតិ ដែលកម្ពុជាយើងគ្រោងទទួលធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពី ស៊ីនឌី បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាងហើយនោះ គេឃើញមានហ្វេនៗជាច្រើនបានចូលទៅ Comment លើកទឹកចិត្តនាងបន្ថែមទៀត ធ្វើឱ្យបវរកញ្ញារូបនេះ មានអារម្មណ៍កក់ក្តៅឡើងវិញ​បន្តិច និងចាប់ផ្តើមងាកមកពង្រឹងសមត្ថភាព ពង្រីកសក្តានុពល ត្រៀមប្រកួតប្រជែងជាមួយបេក្ខភាពមកពីប្រទេសផ្សេងៗក្នុងកម្មវិធី​ Miss Planet International 2023។

តាមការឱ្យដឹងពីលោក អេង ស៊ីម៉េង អ្នកចាត់ការទូទៅក្រុមហ៊ុន CIM ពេលនេះផ្លូវចិត្តរបស់ ស៊ីនឌី បានល្អប្រសើរជាងមុនច្រើន ហើយក៏កំពុងត្រឡប់មកហ្វឹកហាត់វិញបណ្តើរៗ ដោយ ស៊ីនឌី នឹងត្រូវធ្វើការហ្វឹកហាត់ជាមួយគ្រូជនជាតិហ្វីលីពីន គឺ Mr. Romyr Libo-on ជា National Director ក្រុមហ៊ុន CIM ទៅលើ Q&A និងការដើរ Catwalk ជាដើម។

អ្នកចាត់ការទូទៅរូបនេះ បង្ហើបថា ឈុតតំណាងជាតិរបស់ Miss Planet Cambodia ឆ្នាំនេះ ធានាថាពិសេសតែម្តង ព្រោះទទួលបានការឧបត្ថម្ភពី ម៉ារីអូ ដំឡើងដោយ «ទឹកគ្រឿង» ជាអ្នកច្នៃឈុតតំណាងជាតិមានឈ្មោះបោះសំឡេងម្នាក់ក្នុងវិស័យ beauty pageant នាពេលបច្ចុប្បន្ន។ លោកសង្ឃឹមថា ឈុតតំណាងជាតិ Miss Planet Cambodia 2023 នឹងអាចឆក់យកពានរង្វាន់ Best National Costume ដូចកាលឆ្នាំមុនៗដែលកម្ពុជាយើងបានជាប់ Best National Costume ២ឆ្នាំជាប់ៗគ្នារួចមកហើយ។  

ក្រឡេកទៅមើលការត្រៀមខ្លួនរបស់ ស៊ីនឌី វិញនោះ អ្នកចាត់ការទូទៅ CIM ថា ត្រឡប់មកលើកនេះ​ បវរកញ្ញាស្រអែមស្រស់កូនអ្នកខេត្តពោធិ៍សាត់ ត្រៀមខ្លួនជាស្រេចហើយ ទោះបីមានទុក្ខធំប៉ុនមហាសាគរក៏ពិតមែន តែនាងបានបង្វែរទុក្ខទាំងនោះមកជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លា សម្រាប់ការប្រកួតប្រជែងលើឆាកអន្តរជាតិនេះ។ ស៊ីនឌី ពិតជាមានការតាំងចិត្តខ្ពស់ក្នុងការប្រកួតប្រជែង ពោលគឺនាងដុតដៃដុតជើងសម្រាប់ការប្រកួតនេះតែម្តង។ បច្ចុប្បន្ន ស៊ីនឌី កំពុងពង្រឹងសមត្ថភាពរបស់នាងបន្ថែម តាមរយៈការហ្វឹកហាត់យ៉ាងដិតដល់ជាមួយក្រុមហ៊ុន CIM។

សម្រាប់ឈុត Evening gown របស់ Miss Planet Cambodia 2023 គឺពិសេសខ្លាំងតែម្តង ដោយ concept នៃឈុតនីមួយៗត្រូវច្នៃឡើងតាមលំនាំ និងបែបផែននៃទម្រង់ខ្មែរយើង។ រីឯ ឈុតប្រើប្រាស់ប្រចាំថ្ងៃ ស៊ីនឌី​ ត្រៀមជាស្រេចតាំងពីដឹងថា ត្រូវទទួលភារៈកិច្ចតំណាងជាតិកម្ពុជាមកម៉្លេះ។ កុំភ្លេចចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ ​ដាំ សុភ័ក្រស៊ីនឌី Miss Planet Cambodia 2023 ដែលនាងនឹងតំណាង​កម្ពុជាចូលរួមប្រកួតកម្មវិធី​Miss Planet International 2023 ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅលើទឹកដីកម្ពុជាផ្ទាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​