ទៅមុខលែងរួច! Ariana Grande និងស្វាមីប្ដឹងលែងលះគ្នាផ្លូវការ ក្រោយរៀបការបាន ២ឆ្នាំ

បន្ទាប់ពីមានព័ត៌មានពីការបែកបាក់គ្នារវាង Ariana Grande និងស្វាមី Dalton Gomez ក៏ដូចជាព័ត៌មាននៃរឿងស្នេហាថ្មីរបស់តារាចម្រៀងរូបនេះបានលេចចេញជាបន្តបន្ទាប់តាំងពីខែកក្កដាកន្លងទៅ ពេលនេះក៏មានការ​បញ្ជាក់ផ្លូវការ​ថា​អ្នក​ទាំង​ពីរ​បាន​យល់​ព្រម​ដាក់​ពាក្យ​លែងលះគ្នាហើយ។

Ariana Grande ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យសុំលែងលះពីស្វាមីភ្នាក់ងារអចលនទ្រព្យអាយុ ២៨ ឆ្នាំរបស់នាងគឺ Dalton Gomez បន្ទាប់ពីរៀបការបាន ២ ឆ្នាំ ហើយ Dalton Gomez ក៏បានដាក់ឯកសារឆ្លើយតបភ្លាមៗ។ ដំណឹង​នៃ​ការ​បែក​គ្នា​របស់​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​ដំណឹង​ដ៏​ធំ​កក្រើក​វិស័យ​សិល្បៈ​តាំង​ពី​ខែ​កក្កដា​មកម្ល៉េះ ប៉ុន្តែ​ពួកគេ​ទើបតែ​ដាក់​ឯកសារ​លែងលះនៅខែកញ្នេះញា បន្ទាប់ពីចំណាយពេលរកដំណោះស្រាយរួមគ្នា២ខែយ៉ាងស្ងៀមស្ងាត់។

ប្រភពផ្ទៃក្នុងបានប្រាប់ទស្សនាវដ្ដី People ថា Ariana Grande និង Dalton Gomez សុទ្ធតែមានចិត្តល្អ និងអត់ធ្មត់ចំពោះគ្នាទៅវិញទៅមកក្នុងកំលុងពេលរៀបការជាមួយគ្នា។ ជាង​នេះ​ទៅ​ទៀត អ្នក​ទាំង​ពីរ​បាន move on រៀងខ្លួនហើយ និងនៅតែយកចិត្តទុកដាក់ និងគោរពគ្នាទៅវិញទៅមកគ្រប់ជំហាននៃដំណើរការលែងលះ។

ចំពោះ​មូលហេតុ​នៃ​ការ​បែក​គ្នា​នេះ ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជីវិតរៀបការរបស់ពួកគេបានបរាជ័យ ចាប់ផ្តើមពីពេល Ariana Grande ត្រូវទៅថតរឿង Wicked នៅទីក្រុងឡុងដ៍ ហើយពួកគេត្រូវរស់នៅបែកគ្នា។ ទោះបីជា Ariana Grande បានបង្ហោះសារអបអរខួបអាពាហ៍ពិពាហ៍ពីរឆ្នាំរបស់ពួកគេកាលពីខែឧសភាក៏ដោយ ប៉ុន្តែ​នៅ​ទី​បំផុត ពួក​គេក៏សម្រេច​បញ្ចប់​ចំណងអាពាហ៍ពិពាហ៍នេះវិញដោយការ​ប្តឹង​លែង​លះ។

ក្រោយ​បែក​ធ្លាយ​ដំណឹង​ថា Ariana Grande បាន​បែក​ពីស្វាមី ក៏មានសេចក្ដីរាយការណ៍ផងដែរថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Ethan Slater ដែលទើបតែដាក់ពាក្យសុំលែងលះពីភរិយានៅក្នុងខែកក្កដា។ ហើយបើទោះជាមានប្រភពជិតស្និទ្ធនឹងពួកគេថា អ្នកទាំងពីរចាប់ផ្តើមទាក់ទងគ្នា បន្ទាប់ពីបែកគ្នាជាមួយគូស្នេហ៍រៀងៗខ្លួន ប៉ុន្តែជាការពិតណាស់ ទាំង Ariana Grande និង Ethan Slater បានរងការវាយប្រហារយ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសង្គមអនឡាញ ចាប់តាំងពីព័ត៌មានបានបែកធ្លាយរហូតមកដល់ពេលនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ