HYBE ផលិតកម្មចម្រៀងរបស់ក្រុម BTS គ្រោងប្រើបច្ចេកវិទ្យា AI ផលិតចម្រៀង ៦ភាសាផ្សេងគ្នា

ផលិតកម្មចម្រៀងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង HYBE ដែលគ្រប់គ្រងក្រុមចម្រៀង BTS ត្រូវបានរាយការណ៍មកថា កំពុងប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដើម្បីបញ្ចូលសំឡេងរបស់តារាចម្រៀងកូរ៉េខាងត្បូង ជាមួយនឹងអ្នកនិយាយភាសាដើម ដើម្បីផលិតចម្រៀងជា ៦ភាសា៖ កូរ៉េ អង់គ្លេស អេស្បាញ ចិន ជប៉ុន និងវៀតណាម។ នេះបើយោងទៅតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ។

បច្ចុប្បន្ននេះ តារាចម្រៀង K-pop មួយចំនួន បានចេញបទចម្រៀងជាភាសាអង់គ្លេស និងជប៉ុន បន្ថែមពីលើភាសាកូរ៉េ ដែលជាភាសាដើមរបស់ពួកគេ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជាជំនួយសម្រាប់ការផលិតបទចម្រៀងមួយបទ ដែលមាន ៦ភាសាក្នុងពេលដំណាលគ្នា គឺជាលើកដំបូងហើយនៅប្រទេសកូរ៉េខាងត្បូង។

លោក Chung Wooyong ដែលជាប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ ផលិតកម្ម HYBE បាននិយាយនៅក្នុងបទសម្ភាសន៍នៅឯស្ទូឌីយោរបស់ក្រុមហ៊ុនថា៖ «យើងនឹងស្តាប់ការបញ្ចេញមតិនានា របស់អ្នកគាំទ្រជាមុនសិន បន្ទាប់មកសម្រេចថា តើជំហានបន្ទាប់របស់យើងគួរធ្វើយ៉ាងណា»។

តារាចម្រៀង MIDNATT ដែលធ្លាប់រៀនភាសាអង់គ្លេស និងចិនកាលពីអតីតកាល បាននិយាយថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន AI  Supertone ធ្វើឱ្យ វិសាលភាពស្នាដៃសិល្បៈរបស់លោកកាន់តែទូលំទូលាយ។

ទោះបីជាយ៉ាងណា ក៏ដោយចម្រៀងដែលប្រើ AI នោះ នៅមិនទាន់លេចចេញជារូបរាងឡើយ ខណៈកន្លងទៅ Grammy Awards ធ្លាប់បានព្រមានថាចម្រៀងដែលប្រើ AI ជំនួយច្រើន នឹងមិនអនុញ្ញាតឲ្យចូលរួមដណ្តើមពានរង្វាន់ឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន HYBE បានប្រកាសពីការទិញយកក្រុមហ៊ុន Supertone ក្នុងតម្លៃខ្ទង់៣៦លានដុល្លារ នៅក្នុងខែមករា។ HYBE ថាគ្រោងនឹងធ្វើឱ្យបច្ចេកវិទ្យា AI មួយចំនួន ដែលប្រើក្នុងបទចម្រៀងរបស់ MIDNATT អនុញ្ញាត្តឱ្យអ្នកបង្កើតមាតិកា និងសាធារណជន ចូលប្រើប្រាស់បានផងដែរ ប៉ុន្តែមិនបានបញ្ជាក់ថា តើវានឹងគិតថ្លៃសេវាឬអត់នោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក