ក្រោយចេញមុខការពារសង្សារ ថុល សុភិទិ រឹតទទួលបានការស្រលាញ់លើសដើមពីហ្វេន និងមិត្តរួមអាជីព

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មិត្ត​ស្រីរបស់​តារា​ចម្រៀង​ប្រុស​រូប​សង្ហា ថុល សុភិទិ គឺ​អ្នកនាង ឡុង ម៉ានីន ត្រូវ​បាន​គេ​មើល​ងាយ ដោយ​លើក​ហេតុផល​ថា​នាង​ជា​ស្ត្រី​មេម៉ាយ មិន​សម​គ្នា​ជា​មួយ​ម្ចាស់​បទ “នឹកអ្នកធ្លាប់ Call” ឡើយ ធ្វើឲ្យ​លោក​ចេញ​មុខ​មក​ការពារ​នាង​យ៉ាង​ប្រញាប់​បំផុត។

សុភិទិ បាន​​និយាយ​ផ្ទុយ​ពី​អ្នក​ដែល​មើល​ងាយ​សង្សារ​ខ្លួន​ជា​ស្រី​មេម៉ាយ​មិន​សម​ខ្លួន​នោះថា ​លោក​ទៅ​វិញ​ទេ​ដែល​ជា​មនុស្ស​មាន​សំណាងបាន​ស្រ្តី​មេម៉ាយ​ដ៏​ពូកែ​រូប​នោះ ផ្ដល់​ឱកាស​ឲ្យ​ចូល​ទៅ​ក្នុង​ជីវិត​នាង។ សំណេរ​ពេញលេញ និង​រូប​ថត​ជិះ​ម៉ូតូ​ជាមួយ​គ្នា ដែល​បង្ហោះ​កាលពី ២ ថ្ងៃ​មុន មាន​អត្ថន័យ​ទាំង​ស្រុង​ថា “មេម៉ាយ​មិនមែន​មនុស្ស??? គាត់​មាន​កូន​មួយ គាត់​មិន​មែន​មនុស្ស​ឬ? ឈ្មោះ​ជា​មេម៉ាយ ខុស​ត្រង់​ណា?? គាត់​គ្មាន​សិទ្ធិ​ស្រលាញ់​អ្នកណា​ទេ​មែន?? មួយ​ជីវិត​ខ្ញុំ​នេះ​គិត​ថា សំណាង​ហើយ​ដែរ​ស្រី​មេម៉ាយ​ដ៏​ពូកែ​ម្នាក់​នេះ ផ្ដល់​ឱកាស​អោយ​ខ្ញុំ​ចូល​ក្នុង​ជីវិត​គាត់ គាត់​ផ្ដល់​ក្ដី​សុខ​អោយ​ខ្ញុំ​បាន​ច្រើន​ណាស់ អោយ​ខ្ញុំ​ស្គាល់​គ្រប់​យ៉ាង ហើយ​លើក​តម្កើង អោយ​តម្លៃ​ខ្ញុំ​ណាស់ សូម​កុំ​មើល​ងាយ​ស្រី​មេម៉ាយ ហើយ​សូម​ឈប់​ប៉ះពាល់ ដោយ​ប្រើ​សំដី ដែល​មិន​បាន​គិត​របស់​អ្នក មក​ថា​អោយ​គាត់​ម្ដង​ទៀត”។

នៅ​ពេល​ផុស​សំណេរ​នេះ​រួច ហ្វេន​​ភ្លូក​ទឹកដី​បាន​គាំទ្រ​នឹង​សម្ដី និង​ទង្វើ​សម​ជា​សុភាព​បុរស​របស់ ថុល សុភិទិ។ មិន​មែន​តែ​ហ្វេន​ឡើយ​មិត្ត​សម្លាញ់​ដូចជា លីម តិចម៉េង ព្រម​ទាំង​មិត្ត​រួម​អាជីព​ដទៃ​ទៀត ក៏​សរសើរ​ពី​ទឹក​ចិត្ត​លោក​ដែល​ចេញ​មុខ​មក​ការពារ​មិត្ត​ស្រី ពី​ការ​មើល​ងាយ រើសអើង​បែបនេះ។

ជា​រឿយ​ៗ ឡុង ម៉ានីន គូស្នេហ៍​របស់ ភិទិ ពេលទំ​នេរ​ពី​ការ​ឡាយ​លក់​ផលិតផល​សម្រស់ នាង​បាន​បង្ហាញ​ពី​សកម្មភាព Top 4 Cambodian Idol រដូវ​កាល​ទី ៤ រូប​នេះ មើល​ថែ​នាង និង​កូន​បាន​យ៉ាង​ល្អ។ ជារឿយៗ​សកម្មភាព​ភាព​ប្រឡែង​គ្នា​លេង លួង​នាង​ពេល​ខឹង និង​វីដេអូ​ម្ចាស់​បទ “អ្នក​ក្រោយ​” ហ៊ាន​ច្រៀង រាំ ឬ​តុបតែង​ខ្លួន​តាម​បែប​ប្លែក​ៗ​ជា​អ្វី​ដែល​សង្សារ​ចង់​បាន​ជានិច្ច ក៏​លោកធ្វើ​បាន​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។

ក្រៅ​ពី​សកម្មភាព​បែប​សប្បាយ​ៗ គូស្នេហ៍​ទាំង ២ ក៏​មាន​រូបភាព និង​វីដេអូ​ផ្អែមល្ហែម​ជាមួយ​គ្នា​បង្ហាញ​លើ​បណ្ដាញ​សង្គម​ឲ្យ​ហ្វេន​ដឹង​ឮ ដោយ​មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​អ្វី​ឡើយ តែ​មានតែ​ការ​គាំទ្រ​ចំពោះ​ជីវិត​ស្នេហា​គូ​នេះ​ខ្លាំង​ឡើង​ៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក