អាល់ប៊ុមខេប៉ុប ៥ ក្រុមបានជាប់ជាអាល់ប៊ុមលក់ដាច់ច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ២០២៤

ក្រឡេកមើលការលក់ស៊ីឌីនៅ សហរដ្ឋអាមេរិកសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ សង្កេតឃើញថាមានក្រុមចម្រៀង K-pop ជាច្រើនដូចជា Stray Kids, Enhypen និង Ateez បាននាំមុខ ដោយជាប់ចំណាត់ថ្នាក់ៗកំពូលៗតែម្ដង។

ផ្អែកតាមរយៈរបាយការណ៍ឆ្នាំ២០២៤ ពីក្រុមហ៊ុនតាមដានទិន្នន័យតន្ត្រី Luminate ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា អាល់ប៊ុម K-pop ចំនួនប្រាំពីរបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមស៊ីឌីចម្រៀងលក់ដាច់បំផុតទាំង ១០ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំកន្លងទៅ។

យោងតាមបញ្ជីនោះ បន្ទាប់ពីអាល់ប៊ុម “Tortured Poets Department” របស់ Taylor Swift ដែលបានគ្រងចំណាត់ថ្នាក់​លេខ១ ជាមួយការលក់បានខ្ពស់ដាច់គេដល់ ១,៥ លានបន្ទះ ចំណាត់ថ្នាក់ទី២គឺបានទៅអាល់ប៊ុម “Ate” របស់ក្រុមចម្រៀងខេប៉ុប Stray Kids ដែលលក់បាន ៤៤ ម៉ឺនបន្ទះ ស្របពេលអាល់ប៊ុម “Romance: Untold” របស់ក្រុមចម្រៀង Enhypen បានជាប់ចំណាត់ថ្នាក់ទីបី ដោយលក់បាន ៣៦ ម៉ឺនបន្ទះ។ អាល់ប៊ុមពីក្រុម Stray Kids មួយទៀតមានចំណងជើងថា “Hop” បានជាប់ចំណាត់ថ្នាក់លេខ ៥ ដោយលក់បាន ២៤ ម៉ឺនបន្ទះ។

ក្រុមដែលមានអាល់ប៊ុមចំនួន ២ បានជាប់ Top Ten ដែរគឺក្រុម ATEEZ ដោយអាល់ប៊ុមទាំង ២ របស់ពួកគេដែលចេញកាលពីឆ្នាំមុនរួមមានអាល់ប៊ុម “Golden Hour: Part. 1” បានជាប់ចំណាត់ថ្នាក់លេខ ៤ ដោយលក់បាន ២៥ ម៉ឺនបន្ទះ ហើយអាល់ប៊ុមទី២គឺ “Golden Hour: Part. 2” បានជាប់ចំណាត់ថ្នាក់លេខ ៧ ដោយលក់បាន ២២ ម៉ឺនបន្ទះ។

អាល់ប៊ុមខេប៉ុប ២ ទៀតដែលបានជាប់គឺអាល់ប៊ុម “minisode 3: Tomorrow” របស់ក្រុម TOMORROW X TOGETHER (TXT) បានជាប់ចំណាត់ថ្នាក់លេខ ៦ ដោយលក់បាន ២៤ ម៉ឺនបន្ទះ ខណៈអាល់ប៊ុម “With YOU-th” របស់ក្រុមនារី TWICE  បានជាប់ចំណាត់ថ្នាក់លេខ ៩ ដោយលក់បាន ៩ ម៉ឺនបន្ទះនៅសហរដ្ឋអាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *