HYBE បំបែកកំណត់ត្រារកប្រាក់ចំណូលបានជិត 500 លានដុល្លារក្នុងត្រីមាសទី 3 ឆ្នាំ 2025

ក្រុមហ៊ុនចម្រៀងធំបំផុតរបស់កូរ៉េ HYBE ទើបតែបានប្រកាសពីប្រាក់ចំណូលត្រីមាសទី 3 ឆ្នាំ 2025 ដោយអាចរកបានចំនួន 727.2 ពាន់លានវ៉ុន (497 លានដុល្លារ) ជាការកើនឡើង 37.8% ធៀបនឹងត្រីមាសដដែលកាលពីឆ្នាំមុន និងនាំឱ្យប្រាក់ចំណូលសរុបរបស់ពួកគេសម្រាប់រយៈពេលបីត្រីមាសដំបូងនៃឆ្នាំ 2025 ឡើងដល់ 1.93 ទ្រីលានវ៉ុន (1319 លានដុល្លារ)។

កត្តាសំខាន់មួយដែលរួមចំណែកដល់ការកើនឡើងប្រាក់ចំណូលនៃត្រីមាសនេះគឺការរៀបចំព្រឹត្តិការណ៍ដែលមានការចូលរួមពីសិល្បករ ដូចជាការប្រគំតន្ត្រី ការជួបជុំអ្នកគាំទ្រ និងកម្មវិធីផ្សេងៗទៀត ដែលបានបង្កើតប្រាក់ចំណូលបានចំនួន 477.4 ពាន់លានវ៉ុន (326 លានដុល្លារ) ស្មើនឹង 66% នៃប្រាក់ចំណូលដែលបានពីការលក់ទាំងអស់ ជាពិសេសសម្រាប់កម្មវិធីរបស់សិល្បករល្បីៗដូចជា Jin ក្រុម BTS, SEVENTEEN, TXT និង ENHYPEN។

ចំណែកប្រាក់ចំណូលពីការលក់អាល់ប៊ុមបានថយចុះបន្តិចមកត្រឹម 189.8 ពាន់លានវ៉ុន (129 លានដុល្លារ) ដោយសារតែរយៈពេលត្រីមាសកន្លងទៅមិនសូវមានការចេញអាល់ប៊ុមថ្មីៗនោះទេ ក៏ប៉ុន្តែសម្រាប់ការលក់វត្ថុអនុស្សាវរីយ៍ និងការចុះសមាជិកក្លឹបអ្នកគាំទ្រវិញគឺអាចរកប្រាក់ចំណូលបានសរុបដល់ 249.8 ពាន់លានវ៉ុន (170 លានដុល្លារ)។

ចំពោះវេទិកាសកល Weverse ក៏មានគម្រោងពង្រីកបន្ថែមទៀតទៅក្នុងប្រទេសចិនផងដែរ  ដែលត្រូវបានគេរំពឹងថានឹងអាចជំរុញប្រាក់ចំណូលបន្ថែមទៀត ហើយការដែលក្រុម BTS ត្រលប់មកជុំគ្នាវិញក៏ត្រូវបានគេរំពឹងថានឹងជំរុញកំណើនប្រាក់ចំណូលបន្ថែមទៀតដែរ។

យ៉ាងណាក៏ដោយ ក្នុងត្រីមាសកន្លងទៅ ក្រុមហ៊ុន HYBE នៅតែខាតទុនបន្ថែមជាង 42.2 ពាន់លានវ៉ុន (28.8 លានដុល្លារ) ដោយសារការចំណាយលើការកសាងអាជីវកម្មផ្នែកអាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា និងការរៀបចំរចនាសម្ព័ន្ធអាជីវកម្មនៅអាមេរិកខាងជើងឡើងវិញ។ ពួកគេជឿជាក់ថា ការបណ្ដាក់ទុននេះនឹងជំរុញការរីកចម្រើនរយៈពេលវែង ដោយសារការបង្ហាញខ្លួនក្រុមថ្មីក្នុងពេលដំណាលគ្នាក៏អាចបង្កើតប្រាក់ចំណេញផងដែរ ទោះបីក្នុងរយៈពេលខ្លីដោយ។

លោក Lee Jae-sang នាយកប្រតិបត្តិ HYBE បានថ្លែងថា​៖ “ដោយសារវិស័យ K-pop ស្នូលរបស់ HYBE ត្រូវបានរំពឹងថានឹងរក្សាប្រាក់ចំណេញបានក្នុងកម្រិតពី 10% ទៅ 15% នៅឆ្នាំនេះ ដូច្នេះមូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុននៅតែរឹងមាំ”។ លោកបន្ថែមថា​៖ “ដោយសារប្រតិបត្តិការប្រាក់ចំណេញភាគច្រើនត្រូវបានគេរំពឹងថានឹងបានរួចរាល់នៅត្រីមាសទីបួននៃឆ្នាំនេះ ដូច្នេះការកែលម្អរចនាសម្ព័ន្ធប្រាក់ចំណូលនឹងចាប់ផ្តើមនៅក្នុងឆ្នាំបន្ទាប់” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *