ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយលេចវត្តមានតារាចម្រៀងល្បីៗក្នុងស្រុក ក្នុងកម្មវិធីតន្ត្រីថ្មីសន្លាងនៅលើឌីជីថល!

កាលពីថ្មីៗនេះ កម្មវិធីតន្រ្តីថ្មីស្រឡាងមួយនៅលើបណ្តាញសង្គម ហៅថា Cambodia Supreme Club ដែលនាំមកជូនដោយ Cambodia Supreme​ កំពុងលេចវត្តមានក្នុងប្រទេសកម្ពុជា ដោយពាំនាំនូវរសជាតិតន្រ្តីបែបថ្មី មានដូចជា Rap HIP HOP R&B និង POP មើលទៅត្រជាក់ភ្នែក កម្សាន្ត​អារម្មណ៍ ប្រជុំដោយតារាចម្រៀងវ័យក្មេងល្បីៗក្នុងស្រុក។ ពួកគេចូលខ្លួនមកបញ្ចេញសមត្ថភាព បង្ហាញស្ទីលច្រៀងបែបថ្មី និង​ពណ៌ឆាកតន្ត្រីដ៏ទាក់ទាញភ្នែកអ្នកទស្សនា ក៏ដូចជាបង្ហាញនូវបទចម្រៀងថ្មីៗរបស់ខ្លួន។ ​តារាចម្រៀងនីយមួយក៏ចែករំលែកបទពិសោធន៍​ស៊ីជម្រៅពាក់ព័ន្ធនឹងវិថីតន្ត្រី​របស់ពួកគេ។

សម្រាប់ Episode ដំបូងក៏មានវត្តមាន​តារាចម្រៀង Rap លោក Zedes ជាតារាចម្រៀងមុនគេដែលចូលខ្លួនមកបង្ហាញស្ទីលតន្ត្រីថ្មីនៅក្នុងកម្មវិធីនេះ ដែលជាហេតុធ្វើឲ្យមានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗ និងស្រទាប់​មិត្តយុវ័យដែលស្រលាញ់ចូលចិត្តស្តាប់តន្ត្រី។

កម្មវិធីនេះក៏បង្ហាញជូននូវ Creative ថ្មីៗ​ ដូចជាវីដេអូ B-roll វីដេអូ Artist Endorsement និង Posterជាដើម ហើយផលិតករក៏បានចម្រាញ់យកវីដេអូឲ្យមានគុណភាពដល់អ្នកទស្សនាដោយ​​កំណត់ថេរវេលាត្រឹមតែ២០នាទីប៉ុនណ្ណោះ​ដោយក្នុងនោះមាន​វគ្គសម្តែងការច្រៀងចម្រៀងហៅថា​ Artist Studio Session Performance និងវគ្គសម្ភាសន៍​ Artist Segment  ។

ក្នុងសប្តាហ៍នេះដែរ កម្មវិធី Cambodia Supreme Club ​នឹងចាក់ផ្សាយ Episode ដំបូងរបស់ខ្លួននៅថ្ងៃទី ១០​ មករា ចាប់ពីម៉ោង ៦កន្លះល្ងាចនៅលើបណ្តាញសង្គមដូចជាហ្វេសប៊ុក Cambodia Supreme Club, YouTube Channel Cambodia Supreme Club និង TikTok Account Cambodia Supreme Club។ ក្រៅពីនេះ​ក៏មានការសហការផ្សព្វផ្សាយកាន់តែទូលំទូលាយនៅលើបណ្តាញសង្គមនៅលើផេកផ្លូវការ​របស់​​ B TALENT និង AMS Infotainment ៕

#CAMBODIASUPREMECLUB#ZEDES#Rapper#CAMBODIASUPREME#SUPREMEALWAYS#រសជាតិល្អបំផុត#BTALENT#AMSInfortainment



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *