ក្រោយ ងួន ចាន់ដេវីត សុំ ទេព បូព្រឹក្ស រៀបការ ហើយអ្នកទាំង ២ បានរៀបចំកម្មវិធី Save The Date កាលពីសប្ដាហ៍មុន ដែលមានការចូលរួមពីសំណាក់មនុស្សជិតស្និទ្ធនៃគូស្នេហ៍នេះផងដែរ។ រូបភាព និងវីដេអូជាច្រើន ដែលបង្ហោះដោយមិត្តភ័ក្ដិរបស់ម្ចាស់បទ «នុ៎ះអ្នកអត់មានស្នេហា» ធ្វើឲ្យកក្រើកបណ្ដាញសង្គមរួចមក ម្ចាស់កម្មវិធីក៏បានចូលខ្លួនមកបង្ហាញរូបភាពពេញដោយក្ដីសុខម្ដង។

ទេព បូព្រឹក បានបង្ហោះសំណេរខ្លី ព្រមជាមួយរូបភាពជាច្រើន។ តារាស្រីកំពូលលេងស្ទីល៍រូបនេះ បានសរសេររៀបរាប់ថា “អូនតែងនិយាយថាមិនអីទេ មិនចង់ទេ តែតាមពិតទៅចិត្តអូនចង់ណាស់ តើលើលោកនេះមនុស្សស្រីណាមិនចង់មានថ្ងៃនេះ🥹រយជាតិ ជាមួយគ្នាណាប្តី G-Devith Note :07/06/25”។
រូបភាពជាច្រើនសន្លឹកស្រស់ស្អាតគ្រប់ប្លង់នៃម្ចាស់កម្មវិធី ត្រូវបានបង្ហោះឡើងដោយ ទេព បូព្រឹក្ស លើគណនីហ្វេសប៊ុកអ្នកនាងតែម្ដង។ កន្លែងប្រារព្ធកម្មវិធីបានរៀបចំផ្កាច្រើនប្រភេទពណ៌ស លាយពណ៌ផ្កាឈូក ហើយអនាគតកូនកំលោះកូនក្រមុំគ្រងសម្លៀកបំពាក់ពណ៌ យ៉ាងស្រស់ស្អាត។
អ្នកគាំទ្រអាចសង្កេតឃើញយ៉ាងច្បាស់ថា អនាគតកូនក្រមុំពិតជាមានក្ដីសុខខ្លាំង ព្រោះសឹងតែគ្រប់រូបភាពទៅហើយអ្នកនាងញញឹមស្រស់ពព្រាយ ចេញធ្មេញច្រពើស ដ៏មានមន្តស្នេហ៍ ដោយសមបំណងបានរៀបការជាមួយគូស្នេហ៍ដែលស្រលាញ់គ្នា ខំពុះពារ និងឆ្លងកាត់រឿងរ៉ាវជាច្រើនតាំងពីចាប់ដៃគ្នារហូតមកទល់ពេលនេះ៕



















រូបភាព៖ Tep Boprek























































Account
Security
Favourite Content