ទោះស្ថិតក្នុងផ្ទៃមុខ​ទទេក៏ ស្រីស្រស់ សិទ្ធី នីកា ស្រស់ស្អាតគ្មានទាស់ដដែល

តារា​សម្ដែង​ស្រី​ដែល​ល្បី​មាន​ផ្ទៃ​មុខ​ស្រទន់​ស្អាត​គ្មាន​កន្លែង​ទាស់ សិទ្ធី នីកា ជា​តារា​កំពុង​មមាញឹក​ក្នុង​ការងារ​សម្ដែង។ តារា​ស្រី​ដែល​មាន​ភ័ព្វព្រេង​វាសនា​ខ្ពស់ ព្រោះ​បាន​ស្វាមី​ជា​សែ​រាជវង្ស​រូប​នេះ នៅ​តែ​មាន​ប្រជាប្រិយភាព និង​កើន​ឡើង​ទីផ្សារ​ជាង​មុន​ទៅ​ទៀត បើ​ទោះ​ជា​គ្រួសារ​ហើយ​ដោយ។

សិទ្ធី នីកា មាន​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​អាកប្បកិរិយា​សុភាពរាបសារ អ្វី​ដែល​ពិសេស​សម្រស់​ពណ៌​សម្បុរ​នៃ​ស្បែក​បែប​នារី​ខ្មែរ​សណ្ដែកបាយ។ តារា​ស្រី​វ័យ ២៥ ឆ្នាំ​រូប​នេះ​មិន​ថា​ក្នុង​កាលៈទេសៈ​បែប​ណា​ឡើយ អ្នកនាង​រៀបចំ​ខ្លួន​យ៉ាង​សមរម្យ ស៊ី​ជាមួយ​កម្មវិធី​ត្រូវ​ចូលរួម​មិន​ថា​កម្មវិធី​តូច ឬ​ធំ​ឡើយ។

រូប​សម្រស់​ស្រស់ស្អាត​របស់ សិទ្ធី នីកា មិនមែន​តែ​ពេល Makeup ឡើយ​នៅ​ពេល​ធម្មតា គ្មាន​ម្សៅ​ក្រែម​តុបតែង ក៏​ស្បែក​មុខ​អ្នកនាង​គ្មាន​ស្នាម មុខ​រលោង ហើយ​ស្រស់​មិន​ខុស​ពី​ពេល​ផាត់​មុខ​ឡើយ។ ដូច​កាល​តារា​ស្រី​រូប​នេះ​សម្រាល​កូន​រួច​ភ្លាម​ៗ តួឯក​ស្រី​ក្នុង​រឿង «ពណ៌ជីវិត» ក៏​អ្នក​គាំទ្រ​លាន់​មាត់​សរសើរថា​មិន​ដូច​អ្នក​សម្រាល​កូន​ខ្ចី​ដទៃ​ស្លេក ស្លក់ ស្លាំង​អ្វី​សោះ។ កែវ​ភ្នែក​ខ្មៅ ថ្លា សម​នឹង​ភ្នែក​ធំ​ៗ​រោម​ភ្នែក​​​វែង ចិញ្ចើម​ក្រាស់​ខ្មៅ​ក្រឹប ទម្រង់​មិន​វែង ហើយ​ក៏​មិន​មូល​ពេក បរិយាយ​យ៉ាង​ណា​ក៏​លង់​ មិន​អាច​ដក​ចិត្ត​បាន​ដែរ។

នីកា រូប​ស្រស់​ដែល​មាន​ទាំង​ចរិយា​សម្បត្តិ និង​រូប​សម្បត្តិ ដែល​អាច​ធ្វើឲ្យ​​ព្រះអង្គ​ម្ចាស់ នរោត្តម ចារូច័ក្រ ដែល​ជា​បុត្រា​សម្ដេច​ក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្ដម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ព្រោះ​តែ​មាន​ទាំង​ចំណេះ​ដឹង និង​សម្រស់​ល្អ​ឯក​បែបនេះ​ហើយ ទើប​អ្នកនាង​មាន​វាសនា​ក្លាយ​ជា​កូន​ប្រសា​នៃ​សែ​រាជវង្ស​ខ្មែរ​បាន។

មក​មើល​ពី​សម្រស់​ផ្ទៃ​មុខ គ្មាន​ម្សៅ​របស់​អ្នកនាង សិទ្ធី នីកា ទើប​ដឹង​ថា​ស្អាត​គ្មាន​កន្លែង​ទាស់ ស័ក្តិសម​នឹង​កិត្តិយស កេរ្តិ៍ឈ្មោះ និង​ការងារ​ដែល​ហូរ​ចូល​មក​រាល់​ថ្ងៃ​នេះ៖

រូបភាព៖ Sithy Nika



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *