CORTIS លក់អាល់ប៊ុមដាច់បំផុតក្នុងថ្ងៃដំបូងក្នុងចំណោមក្រុម K-pop ទាំងអស់ដែលបង្ហាញខ្លួននៅឆ្នាំ ២០២៥

ក្រុមចម្រៀងបុរសថ្មីបំផុតរបស់ BIGHIT MUSIC គឺ CORTIS បានបន្ថែមកំណត់ត្រាថ្មីមួយទៀតសម្រាប់ភាពជោគជ័យរបស់ពួកគេ។

កាលពីថ្ងៃទី ៨ ខែកញ្ញា ក្រុមចម្រៀងថ្មីដែលមានសមាជិកប្រាំនាក់នេះបានចេញអាល់ប៊ុមខ្នាតតូចដំបូងជាផ្លូវការ ដែលមានចំណងជើងថា ‘COLOR OUTSIDE THE LINES’ ។ នៅថ្ងៃដដែលនោះ អាល់ប៊ុមនេះបានកត់ត្រាការលក់បានប្រហែល ២៤៧ ០០០ ច្បាប់ ខណៈគិតត្រឹមថ្ងៃទី១១ ខែកញ្ញានេះ តួលេខនៃការលក់បានឈានដល់ ៣១០ ០០០ ច្បាប់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Hanteo ។

ចំនួននេះធ្វើឱ្យអាល់ប៊ុម ‘COLOR OUTSIDE THE LINES’ បានជាប់ចំណាត់ថ្នាក់កំពូលជាអាល់ប៊ុមលក់ដាច់បំផុតនៅថ្ងៃដំបូងក្នុងចំណោមក្រុម K-pop ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០២៥។ អ្នកកាន់កាប់កំណត់ត្រានេះពីមុនគឺអាល់ប៊ុម ‘Flip It, Kick It!’ របស់ក្រុម KickFlip ពីផលិតកម្ម JYP ដែលអាចលក់បាន ២៤៣ ៩៤៩ ច្បាប់ក្នុងថ្ងៃដំបូងកាលពីខែមករា។

តួលេខនេះដែរបានធ្វើឱ្យ ‘COLOR OUTSIDE THE LINES’ ក្លាយជាអាល់ប៊ុមដំបូងសម្រាប់ក្រុម K-pop ដែលលក់ដាច់បំផុតលំដាប់ទីបីសម្រាប់ការលក់ថ្ងៃដំបូងនៅក្នុងប្រវត្តិសាស្រ្តគេហទំព័រ Hanteo ខណៈចំណាត់ថ្នាក់ទី១និងទី២ គឺអាល់ប៊ុមដំបូងរបស់ ZEROBASEONE និង X1។

បង្កើតឡើងដោយមានសមាជិកប្រាំនាក់រួមមាន MARTIN, JUHOON, SEONGHYEON, KEONHO, និង JAMES CORTIS គឺជាក្រុមថ្មីដំបូងរបស់ BIGHIT MUSIC ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពោលគឺចាប់តាំងពី TXT បានចេញកាលពីប្រាំមួយឆ្នាំមុន ថែមទាំងមានក្រុមចម្រៀងប្រុសលំដាប់ពិភពលោកដូចជា BTS ជាសិស្សច្បងរួមទ្រនំផងដែរ។ ក្រុមហ៊ុន Big Hit បានកំណត់និយមន័យឈ្មោះ CORTIS ថាជាក្រុម Creator ដែលជំរុញ និងបង្កើតតន្ត្រីរបស់ពួកគេទាំងអស់ដោយខ្លួនឯង និងដោយភាពស្មោះត្រង់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *