កប់ណាស់! Jungkook និង Stray Kids ឈ្នះពានធំៗពីកម្មវិធី People’s Choice Awards របស់អាមេរិក

ផ្អែកតាមការប្រកាសជយលាភីកម្មវិធីពានរង្វាន់ People’s Choice Awards ឆ្នាំ ២០២៤ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បង្ហាញថា តារាចម្រៀងខេប៉ុប Jungkook ពីក្រុម BTS និងក្រុមចម្រៀងបុរស Stray Kids បានឈ្នះពានរង្វាន់ធំម្នាក់១គឺ ពានរង្វាន់សិល្បករប្រុសប្រចាំឆ្នាំ និងក្រុមចម្រៀងប្រចាំឆ្នាំ។

តាមនោះដែរ Jungkook ទទួលបានពានរង្វាន់ជាសិល្បករប្រុសប្រចាំឆ្នាំនេះដោយបានយកឈ្នះលើបេក្ខភាពជាសិល្បករប៉ុបលំដាប់ពិភពលោកផ្សេងៗទៀតដូចជា Bad Bunny, Drake, Jack Harlow, Luke Combs, Morgan Wallen, Post Malone និង The Weeknd ។

នេះជាលើកទី២ហើយដែលសមាជិកកូនពៅ BTS បានឈ្នះពានរង្វាន់ពីកម្មវិធីរបស់អាមេរិកមួយនេះ បន្ទាប់ពីកាលពីឆ្នាំមុនរូបគេបានឈ្នះពានរង្វាន់បទចម្រៀងសហការប្រចាំឆ្នាំ (Collaboration Song of the Year) សម្រាប់បទ “Left and Right” ដែលច្រៀងជាមួយ Charlie Puth និងធ្វើឱ្យគេបានក្លាយជាសិល្បករទោល K-pop ដំបូងគេដែលបានឈ្នះពានក្នុងកម្មវិធី People’s Choice Awards ។

ងាកមកមើលក្រុម Stray Kids នៅឆ្នាំនេះពួកគេបានឈ្នះពានរង្វាន់ក្រុមចម្រៀងប្រចាំឆ្នាំ (Best Group/Duo) ដោយយកឈ្នះក្រុមចម្រៀងអន្តរជាតិជាច្រើនដូចជា Dan + Shay, Fuerza Regida, Grupo Frontera, Jonas Brothers, Old Dominion, Paramore និងក្រុមចម្រៀង K-pop ដូចគ្នា TXT ។

ភាពជោគជ័យសម្រាប់ Stray Kids លើកនេះគឺបន្ទាប់ពីពួកគេបានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាង Billboard 200 ចំនួន ២ដងកាលពីឆ្នាំមុនជាមួយអាល់ប៊ុម “5-Star” និងអាល់ប៊ុម “Rock-Star”។

បន្ទាប់ពីកម្មវិធី People’s Choice Awards Jungkook និង Stray Kids ក៏បានជាប់បេក្ខភាពប្រកួតប្រជែងពានរង្វាន់ ក្នុងកម្មវិធីពានរង្វាន់ល្បីរបស់អាមេរិកមួយទៀតដែរគឺ iHeartRadio Music Awards ដែលការប្រកាសជយលាភីពានរង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមេសា ខាងមុខនេះ។ ដូច្នេះចង់ដឹងថាពួកគេនឹងទទួលបានពានរង្វាន់ទៀតដែរឬអត់ សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក