អស្ចារ្យណាស់! កូនខ្មែរម្នាក់រំលេចគំនូរសិល្បៈវប្បធម៌ លើជញ្ជាំងនៅតាមដងផ្លូវប្រទេសអូស្ត្រាលីយ៉ាងស្រស់ស្អាត

​​វិចិត្រករ​ខ្មែរ​ម្នាក់​​​ បាន​រំលេច​គំនូរ​សិល្បៈ​វប្បធម៌​ខ្មែរ​​នៅ​លើ​ជញ្ជាំង​ នៅ​តាម​ដង​ផ្លូវ​ក្នុង​ទី​ក្រុង​ McBurney Rd Cabramatta ​ប្រទេស​អូស្ត្រាលី​​។​ នេះ​ជា​ការ​បញ្ជ្រាប​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌​សិល្បៈ​របស់​ខ្មែរ​ ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ទៅ​កាន់​ពិភពលោក​​។

​ស្នាដៃ​គំនូរ​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​មួយនេះត្រូវ​បាន​គូរ​លើ​ជញ្ជាំង​អគារ ​PCYC នៅ​ក្នុង​ទីក្រុង ​McBurney Rd Cabramatta ​ដោយ​វិចិត្រករ​ខ្មែរ​ Hun Sopheak​ ដែល​កំពុង​ស្នាក់​នៅ​​ក្នុង​ប្រទេស​អូស្ត្រាលី​។ ចំពោះ​គម្រោង​នៃ​ការ​គូរ​គំនូរសិល្បៈ​វប្បធម៌​ខ្មែរ​នេះ​ ជា​ការ​រួម​ចំណែក​នៃ​ការ​ផ្សព្វ​ផ្សាយ​សិល្បៈ​វប្បធម៌​ប្រពៃណី​ខ្មែរ​ ​​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ គម្រោង​មួយ​នេះ​មាន​ការ​សហការ​​ផ្ដួច​ផ្ដើម​ពី​សមាគម ​​Cambodian Living Arts & Culture – CLAC​​ , PCYC Fairfield Cabramatta និង Fairfield City Council ​ក៏​ដូច​ជា​បង​​ប្អូន​ខ្មែរ​ដែល​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​​ ដែល​បានចូល​រួម​រៃ​អង្គាស​​ថវិកា​ សម្រាប់ការងារ​សិល្បៈ​វប្បធម៌​ដើម្បី​ខ្មែរ​មួយនេះ​។​

គំនូរ​សិល្បៈ​វប្បធម៌ដែល​​បាន​គូរ​នៅ​លើ​ជញ្ជាំង​មាន​ដូច​ជា ល្ខោន​ស្បែក​ធំ​ សុវណ្ណ​មច្ឆា​​ អប្សរា​រាំ​ខាង​មុខ​​ប្រាសាទ​​អង្គរវត្ត​​ ប្រាសាទ​ព្រះ​វិហារ​ និង​ផ្កា​រំដួល​ដែល​ជា​ផ្កា​តំណាង​ជាតិ។​​ គំនូរ​សិល្បៈ​ទាំង​នេះ​​ក៏​ត្រូវ​បាន​​ត្រៀម​សម្រាប់​ការ​អប​អរ​សាទរ​ទិវា​វប្បធម៌​ដែល​គ្រោង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី ​៣ ​ខែ​មីនា​ ខាង​មុខ​នេះ​ដែរ​។​​​​​​​​​​​​​​

គំនូរ​សិល្បៈវប្បធម៌​ខ្មែរ​មួយនេះ ពិតជាអស្ចារ្យខ្លាំងណាស់ព្រោះអាចឱ្យខ្មែរបានឃើញ​អត្តសញ្ញាណរបស់ខ្មែរដែលប្រតិដ្ឋខ្លួននៅលើទឹកដីដែល​គេ​ចាត់ទុកជាទ្វីប ថែមទាំងជាប្រទេស​ផងដែរ​នោះ។ គួរ​បញ្ជាក់​ថា​មាន​បង​ប្អូន​ខ្មែរ​មួយ​​ចំនួន​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ហើយ ក៏បាន​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នូវ​គំនូរ​សិល្បៈ​វប្បធម៌​ខ្មែរ​លើ​ជញ្ជាំង​មួយ​នេះដែរ ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ