លេច​ដំណឹង Jisoo សហការ​ចេញ​បទ​ថ្មី​ដោយ​ចាប់​ដៃ​គូ​ជាមួយ Zayn Malik ធ្វើ​ឱ្យអ្នកគាំទ្ររំភើបខ្លាំង



នៅថ្ងៃទី ៦ ខែតុលានេះ សមាជិក BLACKPINK Jisoo បាន​ប្រកាស​ជាផ្លូវ​ការ​នូវគម្រោង​​ចេញ​បទចម្រៀង​ថ្មី​មួយបទ ជា​បទ​ឆ្លងឆ្លើយ។

ដោយមិនបង្ហាញពីអត្តសញ្ញាណរបស់ដៃគូចម្រៀង​ សមាជិក​កូនច្បង​របស់ BLACKPINK បានចែក​រំលែករូបភាព Teaser ដែលបង្ហាញពីស្រមោល​របស់​បុរស​អាថ៌កំបាំង​ម្នាក់​នៅផ្ទៃខាងក្រោយ​ជាមួយនឹង Caption សរសេរ​ថា “A duet is near”។

យោងតាមរបាយការណ៍​ដោយសារព័ត៌មាន The Korea Herald ដែល​ដក​ស្រង់​ព័ត៌មាន​ពី​ប្រភព​ផ្ទៃ​ក្នុង​បាន​បង្ហើប​ថាដៃគូចម្រៀងរបស់ Jisoo គឺ Zayn Malik ដែល​ត្រូវ​បាន​ស្គាល់​ច្បាស់​ជា​សមាជិកក្រុម One Direction មុនពេលចេញ​ច្រៀង​ជា​សិល្បករ​ទោល។ Zayn ធ្លាប់បានចូលរួមការប្រគុំតន្ត្រីរបស់ BLACKPINK នៅទីក្រុងញូវយ៉កកាលពីខែកក្កដាកន្លងទៅ ហើយក្រោយមកក៏បានបង្ហោះ​អរគុណក្រុម BLACKPINKសម្រាប់ការអញ្ជើញនៅលើ Instagram ។

ខណៈ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ប៉ុន្តែ​ដំណឹង​នៃ​ការ​សហការ​ដំបូង​រវាងតារា​ល្បី​ទាំង​ពីរ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្ដាញសង្គម ដោយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​សម្រាប់​ការ​សហការ​របស់​ពួកគេ។

សូម​បញ្ជាក់ថា បច្ចុប្បន្ន BLACKPINK ក៏កំពុង​មមាញឹក​ក្នុង​ការ​រៀបចំចេញ​អាល់ប៊ុមខ្នាតតូចដំបូង​របស់ពួកគេក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ​ផង​ដែរ រួមជាមួយការ​ប្រគំ​តន្ត្រី Deadline World Tour។ឥឡូវនេះ Jisoo កំពុងសម្រាករយៈពេលខ្លី មុន​ការសម្តែងបន្ទាប់​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី ១៨ ខែតុលា នៅទីក្រុង Kaohsiung កោះតៃវ៉ាន់។

ចំពោះ Zayn Malik បន្ថែមពីលើកិច្ចសហការខាងលើនេះ លោកក៏កំពុងធ្វើការជាមួយអតីតមិត្តរួមក្រុម One Direction មួយរូបទៀតគឺ Louis Tomlinson សម្រាប់​គម្រោង​ភាពយន្ត​ឯកសារថ្មី​មួយរបស់ Netflix ៕






របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ



Leave a Reply

Your email address will not be published.Required fields are marked *