Bad Bunny ទម្លាក់ Taylor Swift ពីតំណែងកំពូលសិល្បករប្រចាំឆ្នាំរបស់ Spotify ក្រោយមានអ្នកស្ដាប់ចម្រៀងជិត ២០ ពាន់លានដង

តារាចម្រៀងព័រតូរីកូ Bad Bunny បានត្រលប់មកតំណែងកំពូលក្នុងបញ្ជីប្រចាំឆ្នាំរបស់វេទិកា Spotify សាជាថ្មីក្នុងនាមសិល្បករដែលមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេប្រចាំឆ្នាំ បន្ទាប់ពីតារាចម្រៀងអាមេរិក Taylor Swift គ្រងតំណែងនេះអស់រយៈពេលពីរឆ្នាំ។

កាលពីថ្ងៃទី៣ ខែធ្នូ Spotify ទើបតែបញ្ចេញរបាយការណ៍សរុបប្រចាំឆ្នាំ២០២៥ របស់ខ្លួន បញ្ជាក់ថាតារាចម្រៀង Bad Bunny ដែលត្រៀមឡើងសម្ដែងកម្មវិធី Super Bowl LX Halftime Show នៅឆ្នាំថ្មីនេះ គឺជាសិល្បករមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេទូទាំងពិភពលោក ពោលរហូតដល់ ១៩.៨ ពាន់លានដង។ មិនតែប៉ុណ្ណោះ អាល់ប៊ុមរបស់លោកមានចំណងជើងថា “DeBÍ TiRAR MáS FOToS” ក៏បានជាប់ជាអាល់ប៊ុមមានអ្នកស្ដាប់ច្រើនបំផុតក្នុងឆ្នាំ២០២៥ ផងដែរ។

គួររំឭកថា មុនការវិលត្រលប់ក្នុងឆ្នាំ២០២៥នេះ Bad Bunny ធ្លាប់គ្រងចំណាត់ថ្នាក់កំពូលនេះ ៣ ដងរួចទៅហើយកាលពីឆ្នាំ២០២០ ២០២១ និង ២០២២ មុននឹង Taylor Swift ដណ្ដើមតំណែងនេះបានក្នុងឆ្នាំ២០២៣ និង ២០២៤។

កាលពីឆ្នាំ ២០២៤ Taylor Swift បានគ្រងតំណែងសិល្បករមានអ្នកស្ដាប់ចម្រៀងច្រើនបំផុតជាមួយការស្ដាប់សរុប ២៦.៦ ពាន់លានដង។ មកដល់ឆ្នាំនេះ នាងបានរំកិលមកចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយ The Weeknd, Drake, Billie Eilish, Kendrick Lamar, Bruno Mars និង Ariana Grande ក្នុងចំណាត់ថ្នាក់បន្តបន្ទាប់គ្នា។

ចំពោះចំណាត់ថ្នាក់បទចម្រៀងដែលមានអ្នកស្ដាប់ច្រើនបំផុត បទ “Die With A Smile” របស់ Lady Gaga និង Bruno Mars បានជាប់ចំណាត់ថ្នាក់លេខមួយនៅឆ្នាំនេះ។ ខាងក្រោមនេះគឺបទចម្រៀងដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីកំពូលទាំងដប់៖

រីឯចំណាត់ថ្នាក់អាល់ប៊ុម​ល្បីៗប្រចាំឆ្នាំចាប់ពីចំណាត់ថ្នាក់ទី២ ​រួមមានអាល់ប៊ុម KPop Demon Hunters, អាល់ប៊ុម Hit Me Hard and Soft (Billie Eilish), អាល់ប៊ុម SOS (SZA), អាល់ប៊ុម Short n’ Sweet (Sabrina Carpenter), អាល់ប៊ុម MAYHEM (Lady Gaga), អាល់ប៊ុម You’ll Be Alright Kid (Alex Warren), អាល់ប៊ុម I’m The Problem (Morgan Wallen), អាល់ប៊ុម GNX (Kendrick Lamar) និងអាល់ប៊ុម Un Verano Sin Ti (Bad Bunny) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *