បើកតម្លៃខ្លួនតួសម្ដែងក្នុងរឿង The White Lotus ម្នាក់ៗទទួលបានថ្លៃខ្លួនស្មើៗគ្នា

ផលិតកររឿង The White Lotus លោក David Bernad បានឱ្យដឹងថា តួសម្ដែងសំខាន់ៗនៅក្នុងរដូវកាលទី ៣ ទាំងអស់ ទទួលបានតម្លៃខ្លួនស្មើគ្នា ដោយឥតប្រកែកបាន ព្រោះលោកចង់ឱ្យម្នាក់ៗមានសិទ្ធិស្មើគ្នា។

នៅថ្ងៃទី៨ ខែមេសានេះ ភាពយន្តភាគកំពូលប្រជាប្រិយភាព The White Lotus រដូវកាលទី ៣ ទើបតែបានបញ្ចេញភាគបញ្ចប់របស់ខ្លួន ដោយភាពយន្តមួយចំណងជើងនេះ ក៏ជាស្នាដៃសម្ដែងទី១របស់ តារាខេប៉ុបសញ្ជាតិថៃ Lalisa Manobal ផងដែរ។

ដ្បិត រឿងភាគនេះនិយាយពីដំណើរកម្សាន្តរបស់អ្នកមាន និងជាភាពយន្តរបស់ផលិតកម្មយក្ស Warner Bros ក្ដី តែតួសម្ដែងម្នាក់ៗសុទ្ធតែទទួលបានតម្លៃខ្លួនដូចគ្នា និងមិនខ្ពស់ដូចរឿងរបស់ Hollywood ដទៃទៀតទេ។ ជាក់ស្ដែងមិនថា តួធំដូចជា​ Walton Goggins និង Carrie Coon ឬតួជំនាន់ថ្មីដូចជា Lisa និង Sam Nivola សុទ្ធតែទទួលបានតម្លៃខ្លួនសរុបស្មើគ្នាក្នុងទំហំ ៣២ម៉ឺនដុល្លារអាមេរិក ឬ ៤ម៉ឺនដុល្លារអាមេរិកក្នុង ១ភាគ។  

តាមរយៈកិច្ចសម្ភាសន៍ជាមួយ The Hollywood Reporter លោក David Bernad បាននិយាយថា៖ “អ្នកគ្រប់គ្នាទទួលបានការឱ្យតម្លៃស្មើៗគ្នានៅក្នុងរឿង The White Lotus។ ពួកគាត់ទទួលបានថ្លៃខ្លួនដូចគ្នា ហើយយើងបានរៀបឈ្មោះអ្នកសម្ដែងទៅតាមលំដាប់តួអក្សរ”។

ផលិតកររូបនេះបានពន្យល់ពីហេតុផលថា៖ “ដោយសារតែយើងត្រូវការអ្នកដែលមក ព្រោះតែចង់ចូលរួមក្នុងគម្រោងនេះពិតៗ មិនមែនមកដើម្បីកេរ្តិ៍ឈ្មោះ ឬកម្រៃនោះទេ។ វាជាប្រព័ន្ធដែលយើងកសាងឡើងតាំងតែពីរដូវកាលដំបូង ព្រោះពេលនោះយើងសឹងតែគ្មានលុយធ្វើរឿងនេះផង”។

លោក Meredith Tucker ប្រធានផ្នែកជ្រើសរើសតួសម្ដែងបានអធិប្បាយថា ត្បិតទទួលបានតិចមែន តែថ្លៃខ្លួនដែលរឿងផ្ដល់ឱ្យអ្នកសម្ដែង គឺត្រឹមត្រូវទៅតាមស្ដង់ដា ដោយលោកបាននិយាយបន្ថែមថា៖ “ការធ្វើបែបនេះ វាធ្វើឱ្យការងារនេះស្រួលជាងមុនមែនទែន ព្រោះយើងគ្រាន់តែប្រាប់តួសម្ដែងតាមហ្នឹង ហើយអ្នកធ្វើបានក៏ធ្វើ អ្នកធ្វើមិនបានក៏មិនបាច់ធ្វើ។ និយាយស្មោះត្រង់ទៅ ខ្ញុំក៏យល់ដែរ ព្រោះអ្នកខ្លះគាត់ពិតជាត្រូវធ្វើការរកស៊ីមែន”។

បន្តពីនេះ The Hollywood Reporter ក៏បានរំឭកផងដែរថា តារាជួរមុខលោក Woody Harrelson ដែលធ្លាប់ត្រូវបានជ្រើសរើសឱ្យសម្ដែងជាតួ Rich Hatchett មុននឹងផ្លាស់ប្ដូរមកជាលោក Walton Goggins ដោយសារបញ្ហាមមាញឹក ក៏ធ្លាប់បានចរចាថ្លៃខ្លួនជាមួយនឹងលំដាប់ CEO របស់ Warner Bros ដែរ តែលោកនៅតែទទួលបានតម្លៃខ្លួនដូចដើម ស្មើគ្នានឹងតួដទៃទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *