៥ ចំណុចអស្ចារ្យពីក្រោយការសម្ដែងរបស់ Usher នៅ Super Bowl ដែលធ្វើឱ្យទស្សនិកជនព្រឺសម្បុរខ្ញាកៗ!

កាលពីយប់ម្សិលមិញនេះ គ្មានអ្វីដែល Trending ខ្លាំងជាងការសម្ដែងដ៏អស្ចារ្យក្នុងការប្រកួតបាល់ឱបអាមេរិក Super Bowl នោះទេ ព្រោះលើកនេះ សិល្បករសំខាន់គឺតារាចម្រៀង Usher បានមកផ្ដល់នូវការសម្ដែងដែលពិសេសខ្លាំង ហើយ​ប្រសិន​បើប្រិយមិត្តណា​ខក​ខានមិនបានតាមដាន សូមកុំ​បារម្ភ ព្រោះ AMS នឹងបង្ហាញឡើងវិញពី Highlight សំខាន់ៗពីកម្មវិធីមួយនេះសម្រាប់ប្រិយមិត្តបានទស្សនាទាំងអស់គ្នា!

១. The Headliner

សម្រាប់​កម្មវិធី​ដែល​ប្រជាជន​អាមេរិក និង​មនុស្ស​ជុំវិញ​ពិភពលោក​ទន្ទឹង​រង់ចាំ​មើលបែបនេះ ការ​ជ្រើសរើស​សិល្បករ​ដើម្បី​ឡើង​ឆាក​តម្រូវ​ឱ្យ​ជ្រើសរើស​តារា​ចម្រៀង​ជើង​ចាស់​ដែល​មាន​ទាំង​សមត្ថភាព​និង​ទេពកោសល្យ បានប្រឡូកសិល្បៈជាច្រើនឆ្នាំ ហើយត្រូវតែជាអាយដលប្រចាំជំនាន់។ ដូច្នេះហើយនៅឆ្នាំនេះ គេក៏បានជ្រើសរើស Usher ជាតារាចម្រៀង R&B ដែលត្រូវបានកោតសរសើរទូទាំងពិភពលោក ដើម្បីធ្វើជាសិល្បករសំខាន់។

បន្ទាប់ពីត្រូវបានជ្រើសរើសជាសិល្បករសំខាន់នៃព្រឹត្តិការណ៍នេះ Usher ​បាន​និយាយ​ថា៖ “វាជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់ដែលទីបំផុតខ្ញុំអាចឡើងសម្ដែងនៅ Super Bowl ជារឿងមួយដែលខ្ញុំប្រាថ្នាចង់ធ្វើបំផុតក្នុងជីវិត។ ខ្ញុំពិតជាអន្ទះសាក្នុងការបង្ហាញនូវការសម្ដែងដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមកឱ្យពិភពលោកបានឃើញ!” ហើយនៅពេលនេះ Show ដែលបានបង្ហាញចេញមកពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងមែន ដោយសារតែលោកបាននាំយកបទចម្រៀងល្បីៗជាច្រើនពីក្នុងរយៈពេលជាង ៣០ ឆ្នាំនៃអាជីពចម្រៀងរបស់លោក មកច្រៀងក្នុងកម្មវិធី ដូចជា Caught Up, You Don’t Have To Call, Superstar, Love in This Club, U Got It Bad, OMG និងបទ Yeah! ព្រមទាំងបានអញ្ជើញសិល្បករល្បីៗផ្សេងទៀតមកសម្ដែងរួមឆាកជាមួយគ្នាទៀតផង។

២. The Guest

ដូច​បាន​លើក​ឡើង​ក្នុង​ចំណុច​ទី​១ Usher បាន​អញ្ជើញតារាកិត្តិយសជាច្រើនមកសម្ដែងជាមួយគ្នា ដូច្នេះហើយ កម្មវិធី Super Bowl Half Time Show ឆ្នាំនេះក៏នឹងពោរពេញដោយសិល្បករលំដាប់ពិភពលោករួមមាន Alicia Keys, Ludacris, Lil Jon, Will I Am និង H.E.R. ហើយគ្រាន់តែពួកគេបង្ហាញខ្លួននៅលើឆាក មនុស្សជាច្រើនបាននិយាយថានេះគឺជាកម្មវិធីល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រោះពួកគេពិតជាធ្វើបានល្អពិតមែន។

ក្រៅពីនេះ ក៏មានឆាកមួយដែលធ្វើឱ្យអ្នកគាំទ្រពីទសវត្សរ៍ឆ្នាំ ២០០០ ស្រែកចង់បែកបំពង់ក នោះគឺពេលដែលកំពូលតារាចម្រៀងស្រី Alicia Keys ឡើងមកច្រៀងបទ My Boo ដែលជាបទល្បី ដែលអ្នកទាំងពីរបានសហការគ្នាកាលពី ១២ ឆ្នាំមុន ដូច្នេះហើយ នេះជាការជួបជុំគ្នានៅលើឆាកម្តងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យអ្នកគាំទ្រ រំភើប និង​ភ្ញាក់ផ្អើលខ្លាំងតែម្ដង។

៣. Custom Suit only For Usher and Alicia Keys

នៅពេលដែលនេះគឺជាឆាកសំខាន់ជាងគេ ដូច្នេះបើ​ឲ្យ​សិល្បករ​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​ៗមិនកើតដែរ ដោយលើកនេះ Usher បានផ្លាស់ប្ដូរសម្លៀកបំពាក់ដែលកុម្ម៉ង់កាត់ជាពិសេសចំនួន ២ឈុត រួមមានឈុតពណ៌សជាស្នាដៃរបស់ប្រេន Dolce & Gabbana ខណៈឈុតពណ៌ខៀវភ្លឺផ្លេកគឺជារបស់ប្រេន Off-White ដែលមានលក្ខណៈពិសេសដោយមានប៉ាក់គ្រីស្តាល់បន្ថែមទៀតចំនួន ៣៤ ម៉ឺនគ្រាប់ ដែលលោកបានពាក់ក្នុងពេលរាំជាមួយស្បែកជើងស្គី មុនពេលផ្លាស់ប្តូរទៅជាស្បែកជើង Air Jordan 4S ដែលត្រូវបានរចនាសម្រាប់លោកជាពិសេសពីសំណាក់ប្រេន Shoe Surgeon ផងដែរ។

ទន្ទឹមនឹងនោះ តារាចម្រៀង Alicia Keys ក៏បានមកក្នុងសម្លៀកបំពាក់ពណ៌ក្រហមភ្លឺចែងចាំងពីប្រេន Dolce & Gabbana ដូចគ្នាដែរ។ អាចនិយាយបានថាជាសម្លៀកបំពាក់ដែលរៀបចំឡើងជាពិសេសសម្រាប់តែព្រឹត្តិការណ៍នេះតែម្ដង។

៤. New Roller Skate Collab

រឿងមួយដែលធ្វើឱ្យ Show របស់ Usher កាន់តែទទួលបានការចាប់អារម្មណ៍ដែរ គឺ​នៅពេលដែលលោកបាន​ច្រៀងបណ្ដើរ និង​ជិះ​ស្គីបណ្ដើរ ដោយស្បែកជើងស្គីពណ៌ខៀវទាំងនេះគឺជាការសហការរបស់លោកជាមួយម៉ាកស្បែកជើងជិះស្គីដ៏ល្បីល្បាញ Flipper’s Riedell ។ ស្បែកជើងម៉ូដនេះត្រូវបានផលិតឡើងក្នុងចំនួនកំណត់ ហើយអ្នកគាំទ្រអាចកក់ទុកបាន ក្នុងតម្លៃ ១៤៥០ ដុល្លារអាមេរិកក្នុងមួយគូ នៅលើគេហទំព័រ Flipper’s World គ្រាន់តែម៉ូដដែល Usher ពាក់គឺពិសេសជាងម៉ូដសម្រាប់លក់បន្តិច ព្រោះមានលម្អភ្លើងពណ៌បៃតងបន្តិចៗ។​ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែល Usher បានសហការជាមួយម៉ាកស្បែកជើងស្គីនេះ ដោយសារតែកន្លងមក Usher ផ្ទាល់ក៏បានចាប់អារម្មណ៍លើការជិះស្គី និងធ្លាប់ធ្វើជាដៃគូជាមួយម៉ាកនេះអស់រយៈពេល ២ ឆ្នាំរួចមកហើយ។

៥. The Epic Show

ជឿថា អ្នកមានឱកាសបានទស្សនា Show របស់ Usher មួយនេះ មិនថាអ្នកនៅក្នុងព្រឹត្តិការណ៍ ឬមើលក្នុង Live នៅជុំវិញពិភពលោកនោះទេ ពួកគេទាំងអស់គ្នានឹងនិយាយដោយសំឡេងដូចគ្នាថា នេះជាកម្មវិធីមហាពិសេសមួយ ព្រោះ Usher បានលើកយកបទចម្រៀងល្បីៗពីទសវត្សរ៍ឆ្នាំ ២០០០ ដែលហ្វេនចម្រៀងជំនាន់នោះពេលបានឮហើយ ប្រាកដជាអាចច្រៀងតាមគ្រប់វគ្គនៅក្នុងកម្មវិធីទាំងមូល។ ប៉ុន្តែរឿងមួយទៀតដែលអ្នកគាំទ្រកោតសរសើរ​យ៉ាងច្រើនដែរនោះគឺ Show នេះបានបង្ហាញថា Usher គឺ​ជា​សិល្បករ​ស្បែក​ខ្មៅ​ដែល​បាន​បង្កើត​ស្នាដៃ​គួរ​ឱ្យ​ចងចាំជាច្រើន ហើយលោកថែមទាំងបានអញ្ជើញសិល្បករស្រីស្បែកខ្មៅពីររូបផ្សេងទៀតគឺ Alicia Keys និង H.E.R ឱ្យចូលរួមក្នុងឆាកលើកនេះដែរ។ ដូច្នេះវាក៏ជាកំណត់ត្រាដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់ប្រជាជនស្បែកខ្មៅនៅក្នុងពិភពវប្បធម៌ប៉ុបអាមេរិកដូចគ្នា ៕

@nfl

USHER. LIL JON. LUDACRIS… YEAH! #liljon#ludacris uusheraapplemusichalftimennflsuperbowl

♬ original sound – NFL


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម