ស្នាមជ្រួញនឹងបាត់ទៅបន្តិចម្ដង បើញ៉ាំបន្លែទាំង ៥ នេះជាប់

បន្លែបានដើរតួជាភ្នាក់ងារកម្ចាត់ស្នាមជ្រីវជ្រួញ ពន្យឺតភាពចាស់ និងជួយផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកឱ្យស្អាតក្មេងជាងវ័យផងដែរ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកនូវបន្លែចំនួន ៥ មុខដែលកាន់តែញ៉ាំ ស្នាមជ្រីវជ្រួញនឹងមានកាន់តែតិច៖

១. ស្ពៃពុយឡេង

ស្ពៃពុយឡេងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយផ្ដល់សំណើម ជួយបំពេញអុកស៊ីសែនដល់រាងកាយបានយ៉ាងល្អ។ លើសពីនេះ ​វីតាមីន C វីតាមីន E ម៉ាញ៉េស្យូម ជាតិដែក និងសារជាតិ lutein ដែលនៅក្នុងស្ពៃពុយឡេងពិតជាមានអត្ថប្រយោជន៍ល្អសម្រាប់រាងកាយ ​ជួយ​បង្កើន​ការ​ផលិត​កូឡាជែន ធ្វើឱ្យស្បែករឹងមាំទន់រលោងទៀតផង។ ជាមួយនឹងវីតាមីន A នៃបន្លែមួយមុខនេះក៏អាចជួយឱ្យសក់រឹងមាំ និងភ្លឺរលោង ខណៈវីតាមីន K អាចជួយកាត់បន្ថយការរលាកនៅក្នុងកោសិកា។

២. ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះមានផ្ទុកនូវសារធាតុ Lycopene ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី (កោសិកាធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះ)។ ជាមួយគ្នានេះ ប៉េងប៉ោះ​ក៏​រួមចំណែក​ក្នុងការ​ការពារ​ជំងឺមហារីក​មួយចំនួន​ផងដែរ​។ លើសពីនេះ វាមានគុណសម្បត្តិក្នុងការជួយប្រឆាំងនឹងភាពចាស់ និងស្នាមជ្រីវជ្រួញផ្សេងៗទៀតផង។

៣. ម្ទេសប្លោកពណ៌ក្រហម

ម្ទេសប្លោកពណ៌ក្រហមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងសញ្ញានៃភាពចាស់ និងស្នាមជ្រួញបានយ៉ាងល្អ។ វាក៏មានផ្ទុកនូវវីតាមីន C ដែលល្អសម្រាប់ការផលិតកូឡាជែនផងដែរ។ លើសពីនេះ សារធាតុ carotenoids ដែលនៅក្នុងម្ទេសប្លោកពណ៌ក្រហមមានលក្ខណៈសម្បត្តិក្នុងការប្រឆាំងនឹងការរលាក ការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ ការបំពុល និងជាតិពុលពីបរិស្ថាន។

៤. ស្ពៃក្ដោប

ស្ពៃក្តោបក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មមិនចាញ់គេឡើយព្រោះវាអាចជួយការពារកោសិកាកាំរស្មី UV ជួយ​ប្រឆាំង​នឹង​សញ្ញា​នៃ​ភាព​ចាស់ និង​ស្នាម​ជ្រួញ​បានយ៉ាងល្អ។ លើសពីនេះ ស្ពៃក្តោបក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល បន្ទាបហានិភ័យនៃជំងឺមហារីក និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំផងដែរ។

៥. ការ៉ុត

ការ៉ុតមានផ្ទុកនូវសារធាតុបេតាការ៉ូទីនដែលរួមចំណែកដល់ការបញ្ចុះកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងជំរុញប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗផងដែរ។ ជាពិសេសវាពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ភ្នែក និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតទៀត។ ដែលសំខាន់ជាងនេះទៅទៀត ការ៉ុតក៏ជួយប្រឆាំងនឹងសញ្ញានៃភាពចាស់ និងស្នាមជ្រីវជ្រួញមិនអន់ជាងបន្លែផ្សេងនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក