ទេព រិន្ទដារ៉ូ ត្រៀមប៉ះដៃគូចាស់ អម្ពរ ទេវី-នារី រ័ត្នគន្ធា រឿងបុរាណខ្នាតធំមួយឆាប់ៗ!

ជឿជាក់ថាប្រិយមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា លោក ហ្វៃ សំអាង បានកំពុងត្រៀមថតរឿងភាគបុរាណខ្នាតធំមួយចំណងជើងថា «អប្សារាមហា​អង្គរ» ឆាប់ៗខាងមុខនេះ។ ផលិតកររូបនេះ ប្រមូលអស់តារាសម្តែងចាស់-ក្មេងល្បីៗ មកសម្តែងក្នុងរឿងបុរាណ មិនលើកលែងសូម្បីតារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សរ៍ឆ្នាំ ៨០-៩០ អ្នកស្រី អម្ពរ ទេវី និងអតីតតារាសម្តែងជំនាន់ឆ្នាំ ៨០-៩០ អ្នកស្រី នារី រ័ត្នគន្ធា ក៏ហោះពីនាយសមុទ្រមកខ្មែរ ដើម្បីថតរឿងនេះផងដែរ។ ក្នុងនោះ លោក ទេព រិន្ទដារ៉ូ តារាសម្តែងជើងចាស់ដ៏ល្បីល្បាញក៏មានវត្តមានសម្តែងក្នុងរឿងនេះផងដែរ ថែមទាំងសម្តែងតួអង្គសំខាន់ថែមទៀតផង។ 

ក្នុងនោះតារាប្រុសទសវត្សរ៍ ៨០ លោក ទេព រិន្ទដារ៉ូ សម្តែងជាតួអង្គបណ្ឌិតអក្សរសាស្ត្រ​ ឈ្មោះ​ ខីណាព្រាហ្ម​ណ៍​ រីឯ អ្នកស្រី អម្ពរ ទេវី​ត្រូវសម្តែងជា​តួអង្គ​ ព្រះនាម​ អ្នក​អង្គ​ម្ចាស់ស្ត្រី​ កាមល​ ជារាជ​នាដកាអប្សរា​ ជា​រាជគ្រូបង្ហាត់បង្ហា​ញព្រះ​កេរមរតក​ដ៏​មហា​អស្ចារ្យ​របស់​ជាតិ​ខ្មែរ​។ ដោយឡែក អ្នកស្រី នារី រ័ត្នគន្ធា នឹងសម្ដែង​ជា​តួ​អង្គ​ដែល​មាន​ឈ្មោះ​ជម្ពូ​ ជា​ស្ត្រី​ដែល​មាន​ចំណេះដឹង​ខាង​មេផ្ទះ​ មាន​របៀបរៀបរយ​អប់រំ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។

នេះសរបញ្ជាក់ឱ្យឃើញថា ឆាប់ៗនេះតារាសម្តែងឆ្នើមអំឡុងទសវត្សរ៍ឆ្នាំ ៨០-៩០ ទាំង ៣ រូប នឹងត្រូវប៉ះគ្នាម្តងទៀតក្នុងរឿង «អប្សារាមហា​អង្គរ» ហើយអ្នកគាំទ្រជឿជាក់ថារឿងនេះពិតជាកក្រើកជាក់ជាមិនខាននោះទេ ព្រោះទាំង៣នាក់ជាសិល្បករសម្តែងជើងចាស់ពោរពេញដោយបទពិសោធន៍សម្តែងពេញខ្លួន។ យ៉ាងណាមិញ ពេលនេះគេនៅមិនទាន់ដឹងថា អ្នកស្រី នារី រ័ត្នគន្ធា នឹងសម្តែងប៉ះ ទេព រិនដារ៉ូ និងមិត្តភ័ក្កចាស់ អ្នកស្រី អម្ពរ ទេវី បានប៉ុន្មានភាគរយនោះទេ។

សូមជម្រាបថា លោក ទេព រិន្ទដារ៉ូ អ្នកស្រី អម្ពរ ទេវី និងអ្នកស្រី នារី រ័ត្នគន្ធា ជាតារាសម្តែងរូបជំនាន់ជាមួយគ្នា និងបានសាងភាពល្បីល្បាញខ្លាំងរៀងៗខ្លួន។ អ្នកស្រី អម្ពរ ទេវី និងអ្នកស្រី នារី រ័ត្នគន្ធា បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក បើគិតដល់ពេលនេះអ្នកទាំងពីរ​ខក​ខានឱកាសថត​សម្ដែងភាពយន្ដរួមគ្នារយៈពេលជាង២ ទសវត្សរ៍មកហើយ។ ​គេជឿថា ការវិលមកជួបគ្នាជាថ្មីរវាង អ្នកស្រី អម្ពរ ទេវី អ្នកស្រី នារីរ័ត្ន គន្ធា និងលោក ​ទេព រិនដារ៉ូ នឹងនៅតែស្និតស្នាល និងស៊ីចង្វាក់ដៃគូចាស់ធ្លាប់ចាប់ដៃ​គ្នាជិត ​៣០ ឆ្នាំជាក់ជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក