ប៉ុន្មានវិធីនេះ ជួយការពារកុំឲ្យសក់ប្រែទៅជាស្កូវទាំងនៅវ័យក្មេង

បើ​តាម​ជំនឿ​ប្រជាជន​ខ្មែរ​យើង​យល់​ថា​មនុស្ស​ដែល​មាន​ស្កូវ​ទាំង​វ័យ​ក្មេង​គឺ​ជា​មនុស្ស​គិត​ច្រើន​ ហើយ​បើ​ផ្អែក​ទៅ​លើ​វិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​គឺ​ថា មូលហេតុ​ឫសគល់​នៃ​សក់​ស្កូវ​គឺ​ស្ថិត​នៅ​ក្នុង​ហ្សែន។ប្រសិន​បើ​អ្នក​បាន​ចាប់​ផ្ដើម​សម្គាល់​ឃើញ​សក់​ស្កូវ​លេច​ឡើង​នៅ​ទី​នេះ និង​ទី​នោះ ​កុំ​ទាន់​គិត​ច្រើន​​​ព្រោះ​ថា​វា​អាច​មាន​វិធាន​ដើម្បី​បង្ការ​​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធាន​មួយ​ចំនួន​ដែល​អាច​បង្ការ​សក់​ស្កូវ​មុន​វ័យ​បាន។

១ ទទួល​ទាន​វីតាមីន​ D ឲ្យ​បាន​គ្រប់​គ្រាន់

មាន​កង្វះ​អាហារូបត្ថម្ភ​មួយចំនួន​ដែល​វិទ្យាសាស្ត្រ​បង្ហាញ​ថា​អាច​រួមចំណែក​ធ្វើ​ឱ្យ​សក់​ស្កូវ។ ក្នុង​នោះ​វីតាមីន D គឺ​ជា​ផ្នែក​ធំ​មួយ​នៃ​អាហារូបត្ថម្ភ​ទាំង​នោះ។ ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​កាសែត The International Journal of Trichology បាន​រក​ឃើញ​ថា​យុវជន​ដែល​មាន​បទ​ពិសោធន៍​សក់ស្កូវ​មុន​អាយុ​មាន​កម្រិត​វីតាមីន D ទាប។ អាហារ​ដែល​សម្បូរ​ដែល​សម្បូរ​វីតាមីន​មាន​ដូចជា៖ ស៊ុត ទឹកដោះគោ ត្រី ការ៉ុត ជាដើម។

២ គ្រប់​គ្រង​ភាព​ស្មុគស្មាញ ឬ​ Stress ឲ្យ​បាន​ល្អ

ការ​គិត​ច្រើន ឬ​ Stress ច្រើន​ពិត​ជា​អាច​ធ្វើ​ឲ្យ​សក់​ឡើង​ស្កូវ​មុន​អាយុ។ លោក Tim Abney អនុប្រធាន​សកល​នៃ​ការ​អប់​រំ Colorproof មាន​ប្រសាសន៍​ថា “ភាព​តាន​តឹង​ពិត​ជា​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពន្លឿន​ការ​ឡើង​សក់​ស្កូវ”។ នៅ​ពេល​ដែល​យើង​​ស្ថិត​ក្រោម​ភាព​តាន​តឹង រាង​កាយ​របស់​យើង​ឆ្លើយ​តប​នឹង​ Stress មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ជ្រុះសក់ និង​សារធាតុ​ពណ៌​ធម្មជាតិ​។ កោសិកា​ដើម​ដែល​ហៅ​ថា melanocytes ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផលិត​សារធាតុ​ពណ៌។ នៅ​ពេល​ដែល​យើង​កាន់​តែ​ចាស់ កោសិកា​ទាំងនេះ​អាច​ចាប់​ផ្ដើម​បាត់​បន្តិច​ម្តងៗ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​សក់​ស្កូវ។ ពេល​វេលា​នៃ​សក់​ស្កូវ​កើត​ឡើង​គឺ​ផ្អែក​លើ​ហ្សែន​នីមួយៗ​របស់​មនុស្ស​ម្នាក់ៗ​ផង​ដែរ។ ការស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ថា ភាព​តានតឹង ធ្វើ​ឱ្យ​កោសិកា​ខូច​សមត្ថភាព​ក្នុង​ការ​ផលិត និង​រក្សា​សារធាតុ​ពណ៌។ កម្រិត​ស្ត្រេស កាន់​តែ​ខ្លាំង​អាច​បណ្ដាល​ឱ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូនnorepinephrine ដោយ​ផ្ទាល់​ទៅ​ក្នុង​ឫស​សក់ ដែល​នាំ​ឱ្យ​សក់​ស្កូវ។

៣ ឈប់​ជក់​បារី​ប្រសិន​បើ​អ្នក​ជក់​បារី

​ផ្សែង​បារី​គឺ​ជា​មូលហេតុ​ចម្បង​នៃ​ភាព​តានតឹង​អុកស៊ីតកម្ម ហើយ​​ទម្លាប់​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​ពិសេស​ទៅ​នឹង​​ការ​បង្ក​សក់ស្កូវ។ ការ​សិក្សា​មួយ​នៅ​ក្នុង Journal of the American Academy of Dermatology ​ក៏​ថែម​ទាំង​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​ជក់បារី និង​ការ​ឡើង​ស្កូវ​របស់​បុរស​មុន​អាយុ ៣០ ឆ្នាំ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ