Jeon Somi ប្រាប់ពីវិធីហាត់ប្រាណយករាងស្អាតមុនពេល comeback

ថ្មីៗនេះបទចម្រៀង Fast Forward របស់តារាចម្រៀងស្រី Jeon Somi បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រជុំវិញពិភពលោកដែលធ្វើឱ្យបទមួយនេះជាប់ចំណាត់លេខមួយក្នុងតារាង iTunes Worldwide Album Chart និង​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ចំណោម ៧ ប្រទេស។

ស្របជាមួយនឹងបទចម្រៀងពោរពេញដោយថាមពលហើយ​ Somi ក៏កំពុងត្រូវបានអ្នកលេងអ៊ីនធឺណេតចាប់អារម្មណ៍ទៅលើរូបរាងដ៏ស្រស់ស្អាតចង្កេះដូចអង្រ្កងរបស់នាងផងដែរ។ ជាមួយគ្នានេះ ពួកគេក៏បានកោតសរសើរនាងយ៉ាងខ្លាំងនៅពេលនាងបង្ហាញក្បាច់រាំដ៏ស្វាហាប់ និងមានថាមពលលើឆាក។

ហេតុនេះទើបមានមហាជនជាច្រើនចង់ដឹងពីអាថ៌កំបាំងក្នុងថែរក្សារាងឱ្យតូចស្ដើងស្លីមបែបនេះ។ ជាក់ស្ដែងនៅក្នុងការផ្សាយកន្លងមក នាងប្រាប់ថាមានថ្ងៃមួយនាងធ្លាប់បានឡើងទម្ងន់រហូតដល់ ៦ គីឡូដែលធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង និងឆ្ងល់ថាខ្លួនបានញ៉ាំអ្វីខ្លះទើបឡើងដល់ម្ល៉ឹង។ ដូច្នេះក្រោយមកនាងក៏បានងាកមកយកចិត្តទុកដាក់លើរបបអាហារដោយញ៉ាំបន្លែផ្លែឈើឱ្យបាន ញ៉ាំអាហារបំប៉ន និងប្ដូរមកប្រើប្រាស់គ្រឿងផ្សំសុខភាពមកធ្វើម្ហូបវិញ។

ក្នុងនោះនាងបាននិយាយថានាងបានបង្ហាញច្រើនមកហើយអំពីរបបអាហារ ដូច្នេះនាងនឹងបង្ហាញអំពីរបៀបហាត់ប្រាណ និងសកម្មភាពខ្លះៗវិញ។

នៅក្នុងកម្មវិធី TMI Show នាងបានបង្ហាញក្បាច់ទីមួយគឺ Plank Twist ដោយច្រត់កែងដៃលើកម្រាល ហើយកាច់ចង្កេះឆ្វេងស្ដាំ។ ការធ្វើបែបនេះនឹងជួយឱ្យសាច់ដុំលើខ្លួនរឹងមាំដូចជាពោះ និងត្រគាកផងដែរ។ ប្រសិនបើយើងអាចអនុវត្តវាបានជាប់លាប់ វានឹងជួយចង្កេះតូចកាន់តែលឿន។

យោងតាមទស្សនាវដ្ដី Elle Korea បន្ថែមពីលើនេះក្នុងជីវិតប្រចាំថ្ងៃ Somi ក៏ចូលចិត្តកីឡាផ្សេងៗទៀតផងដែរដូចជាការហាត់តៃក្វាន់ដូ ការហាត់កីឡា Pilates កីឡាជិះស្គី និងការធាក់កង់អគ្គីសនីជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។