ទោះធ្លាប់បរាជ័យកម្មវិធីប្រឡងចម្រៀងទាំងនេះ តែឥឡូវ កែវ ហ្សាណា ជាម្ចាស់មកុដMini Miss Cambodia 2023

ការប្រកួតកម្មវិធី Miss Preteen International Cambodia 2023 បានបញ្ចប់ទៅដោយជោគជ័យ កាលពីចុងសប្ដាហ៍មុន ដោយបានរកឃើញជយលាភី ៣ រូប រួមមាន ជូរី ល្អហួស ម្ចាស់​មកុដ Miss Preteen Cambodia 2023 ,ជា​ អមរាសូហ្វី ម្ចាស់​មកុដ Little Miss Cambodia 2023 និង កែវ​ ហ្សាណា ម្ចាស់​មកុដ Mini Miss Cambodia 2023។

ងាកទៅចាប់អារម្មណ៍ជាមួយម្ចាស់​មកុដ Mini Miss Cambodia 2023 គឺកុមារី កែវ​ ហ្សាណា ពិតជាធ្វើបានល្អខ្លាំង ធ្វើឱ្យមហាជនពោលសរសើរក្មេងស្រីតូចនេះគ្រប់ៗគ្នា។ យ៉ាងណាមិញ មុនក្លាយជាម្ចាស់មកុដ Mini Miss Cambodia 2023 ហ្សាណា ធ្លាប់បរាជ័យក្នុងវិស័យប្រឡងចម្រៀង ២ ដងហើយ រួមមាន កម្មវិធី The Voice Kids Cambodia  រដូវកាលទី៣ និងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2។

តាមដែលចាំបាន ក្នុងកម្មវិធី The Voice Kids Cambodia  រដូវកាលទី៣ ហ្សាណា ជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានធ្លាក់នៅក្នុងវគ្គ The Battles សប្តាហ៍ទី៣។ ចំណែគប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វិញ កុមារីវ័យ ៨ ឆ្នាំរូបនេះ បរាជ័យត្រឹមវគ្គ Theater Round ជុំទី 2។

ការបរាជ័យ ២ ដង មិនមែនជាឧបសគ្គសម្រាប់កុមារីដ៏ក្លាហាននេះឡើយ ដោយនាងបានសម្រេចចិត្តដាក់ពាក្យប្រកួតកម្មវិធី Mini Miss Cambodia 2023 នឹងបានខិតខំប្រឹងប្រែងរហូតឈ្នះ​មកុដ Mini Miss Cambodia 2023 ពីជើងខ្លាំង​ជាច្រើនរូប។ ក្រោយទទួលបានជយលាភី ​ ហ្សាណា ទទួលបានពាក្យជូនពរជាច្រើនពី​ពុកម៉ែបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម fb និង  Tik Tok។ 

គួររំលឹកផងដែរថា កុមារីដ៏​គួរឱ្យស្រលាញ់​រូប​នេះ ជាក្មេងស្រីម្នាក់ដែលមាន​ទេពកោសល្យសិល្បៈតាំងពីតូចមកម៉្លេះ។ នាងពូកែគ្រប់ទម្រង់សិល្បៈ ទាំងការសម្តែង ដើរបង្ហាញម៉ូដ ច្រៀង រាំ និងការប្រើប្រាស់ភាសាបរទេសផងដែរ។ កន្លងមក ​ហ្សាណា ទទួលបានការងារជាច្រើនទាំងវ័យក្មេង ដោយបានលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនានា កម្មវិធីផ្សេងៗរបស់កុមារ ស្ប៉តពាណិជ្ជកម្ម និងបានចូលរួមថតរឿងអប់រំខ្លី និងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ចំណងជើង «Cover ស្នេហ៍»ទៀតផង។

គេជឿជាក់ថា អនាគតរបស់កុមារី កែវ ហ្សាណា នឹងកាន់តែត្រចះត្រចង់ក្រោយឈ្នះមកុដ Mini Miss Cambodia 2023 ហើយការងារក៏កាន់សម្រុកទៅរកនាងដូចគ្នា ព្រោះកន្លងមកនាងធ្លាប់ធ្វើការងារសិល្បៈច្រើនមកហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង