សប្បាយដើរលេងសង្ក្រាន្ត តែកុំភ្លេចការពារខ្លួនពីជំងឺងាយកើតទាំង ៥នេះ

ក្នុងកំឡុងពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកំពុងតែខិតជិតមកដល់ ប្រិយមិត្ត ក៏ដូចជាប្រជាជនខ្មែរដទៃទៀតប្រហែលជាកំពុងរៀបចំគម្រោងដើរលែងនៅក្នុងទីតាំងរមណីយដ្ឋាន ជាពិសេសទីតាំងដែលចាត់កម្មវិធីសង្ក្រាន្តតែម្ដង។

នៅពេលដើរលេងក្រោមអាកាសធាតុក្ដៅនាខែចេត្រនេះ អមនឹងវត្តមានរបស់មនុស្សច្រើនកកកុញទៀត ប្រិយមិត្តក៏គួរដឹងពីវិធីសាស្ត្រក្នុងការការពារខ្លួន និងរោគសញ្ញាពីអាការៈ និងជំងឺងាយឆ្លងទាំង ៥ខាងក្រោមនេះដែរ៖

១. ​អាការៈសន្លប់ដោយសារកម្ដៅ

ជំងឺគ្រោះថ្នាក់មួយដែលងាយនឹងជួបនៅក្រោមអាកាសធាតុក្ដៅខ្លាំង គឺ អាការៈសន្លប់ដោយសារកម្ដៅឬ Heat Stroke។ ជាទូទៅ ជំងឺនេះកើតមានជាពិសេសចំពោះកុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយស្រាប់ បណ្ដាលមកពីទីតាំងដែលបុគ្គលទាំងនោះនៅមានសីតុណ្ហភាពខ្ពស់ជាងសីតុណ្ហភាពក្នុងរាងកាយខ្លាំងពេក។  

រោគសញ្ញា

  • ស្រេកទឹក
  • ដកដង្ហើមញាប់
  • ស្បែកស្ងួត ក្តៅខ្លួន តែមិនបែកញើស
  • បេះដូងលោតញាប់
  • វិលមុខ ឈឺក្បាល ចង្អោរ និងក្អួត

វិធីទប់ស្កាត់

  • ជៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់ ជាពិសេសក្រុមមនុស្សដែលងាយរងគ្រោះ
  • ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ស្រាលមិនស្រូបយកកម្ដៅ និងអាចមានខ្យល់ចេញចូលបាន
  • ពិសាទឹកឱ្យបានគ្រប់គ្រាន់ ប្រមាណ ២លីត្រក្នុងមួយថ្ងៃ

២. ជំងឺស្រែង

កម្មវិធីសង្ក្រាន្ត គឺជាទីតាំងប្រមូលផ្ដុំទៅដោយមនុស្ស ហើយប្រាកដណាស់អ្នកមិនដឹងទេថា នរណាខ្លះមានជំងឺអ្វីជាប់ខ្លួន។ ដូច្នេះ វាជាករណីចាំបាច់ក្នុងការការពារខ្លួន ជាពិសេសការរក្សាគម្លាតពីអ្នកដទៃ ព្រោះជំងឺងាយនឹងឆ្លងតាមការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺ។ ដូចគ្នាដែរអាកាសធាតុស្អុះស្អាប់ខ្លាំង ក៏ជាមូលហេតុមួយបន្ថែមទៀត។  

រោគសញ្ញា

  • ស្បែកមានពណ៌ក្រហម ឬមានដុំពកពណ៌សជុំវិញស្នាមក្រហមនោះ
  • រមាស់ជុំវិញតំបន់ស្បែកដែលមានក្រហម

វិធីទប់ស្កាត់

  • ជៀសវាងការប៉ះដោយផ្ទាល់ ឬប្រើប្រាស់របស់រួមគ្នានឹងអ្នកកើតជំងឺស្រែង
  • ជៀសវាងស្លៀកពាក់ដែលរក្សាសំណើម
  • គួរប្រញាប់ជូតខ្លួនឱ្យស្ងួតបន្ទាប់ពីលេងទឹករួច
  • រក្សាអនាម័យខ្លួន

៣. ជំងឺភ្នែកក្រហម

ជំងឺដែលមិនគួរមើលរំលងមួយទៀត គឺជំងឺភ្នែកក្រហម ឬ Conjunctivitis ដែលអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈការប្រើរបស់រួមគ្នា ក្អក កណ្ដាស់ និងផ្លូវដង្ហើម។ ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ វាក៏អាចឆ្លងតាមរយៈទឹកដែលលេងជះគ្នាផងដែរ។ ជាពិសេស ក្នុងករណីទឹកចូលភ្នែក ហើយអ្នកយកដៃញីភ្នែក វាក៏កាន់តែបង្កើនអត្រានៃការឆ្លង និងរលាកភ្នែកមួយកម្រិតទៀត។

 រោគសញ្ញា

  • រមាស់ រកាំ ឬហៀរទឹកភ្នែក
  • ភ្នែកឡើងក្រហម ដោយសារតែសរសៃឈាមនៅក្នុងភ្នែកអាចនឹងងាយមើលឃើញជាងមុន
  • អាចមានអាចម៌ភ្នែកពណ៌លឿងកើតឡើង ក្នុងករណីឆ្លងមេរោគបាក់តេរី
  • ត្របកភ្នែកហើម និងឡើងក្រហម

វិធីទប់ស្កាត់

  • ពាក់វ៉ែនតាការពារទឹក
  • ជៀសវាងការពាក់ Contact Lenses
  • ជៀសវាងតំបន់មនុស្សប្រមូលផ្ដុំ
  • លាងសម្អាតដៃឱ្យបានញឹកញាប់
  • ជៀសវាងការញីភ្នែកដោយផ្ទាល់ គួរជ្រើសរើសប្រើក្រណាត់ជំនួសវិញ

៤.​ ជំងឺរាគ ពីមេរោគ Rotavirus

ជំងឺរោគដែលកើតចេញពី Rotavirus អាចកើតឡើងដោយសារមេរោគនេះឆ្លងចូលទៅក្នុងប្រព័ន្ធរំលាយអាហារ តាមរយៈម្ហូបចំណី ឬទឹកកខ្វក់ដែលយកមកលេងជះគ្នានៅអំឡុងពេលចូលឆ្នាំ។ ជំងឺនេះអាចឆ្លងបានសម្រាប់មនុស្សគ្រប់វ័យ តែភាគច្រើនគឺកើតមាននៅក្នុងចំណោមក្មេងតូចៗ។

រោគសញ្ញា

  • ក្អួត
  • រាគរូស ដោយបញ្ចេញជាសារជាតិទឹកច្រើន
  • គ្រុនក្តៅ
  • ប្រកាច់ដោយសារតែខ្លួនឡើងក្ដៅខ្លាំង

វិធីទប់ស្កាត់

  • លាងដៃឱ្យបានញឹកញាប់ និងប្រាកដថាស្អាត
  • បរិភោគអាហារដែលទើបនឹងចម្អិនថ្មីៗ
  • ពិសាទឹកស្អាត
  • កុំចែករំលែកឧបករណ៍បរិភោគអាហារ ដូចជាសម ស្លាបព្រាជាមួយអ្នកដទៃ
  • សម្អាតប្រដាប់ប្រដាក្មេងលេងជាប្រចាំ
  • ជៀសវាងការមានទំនាក់ទំនងជាមួយអ្នកជំងឺ

៥. ជំងឺរលាកត្រចៀក

ជំងឺដែលអ្នកដើរលេងកំឡុងពេលសង្ក្រាន្តនេះងាយនឹងជួបប្រទះមួយទៀត គឺ ជំងឺរលាកត្រចៀក។ ជំងឺនេះអាចកើតមានឡើងដោយសារតែមានទឹកចូលត្រចៀក ជាពិសេសអ្នកដែលលេងកាំភ្លើងបាញ់ទឹក ត្រូវតែជៀសវាងការបាញ់តម្រង់ត្រចៀក និងភ្នែករបស់អ្នកឯទៀត។

រោគសញ្ញា

  • រមាស់ ឈឺ និងហ៊ឹងត្រចៀក
  • សមត្ថភាពក្នុងស្ដាប់ធ្លាក់ចុះ
  • មានសារធាតុរាវ ឬខ្ទុះហូរចេញពីត្រចៀក
  • មានអាការៈឈឺចាប់ នៅពេលសង្កត់តំបន់ស្លឹកត្រចៀក
  • ករណីខ្លះអាចកើតជំងឺគ្រុនក្ដៅ ដោយសារតែការឆ្លងមេរោគ

វិធីទប់ស្កាត់

  • ពេលទឹកចូលត្រចៀក សូមផ្អៀងក្បាលទៅចំហៀង នឹងទាញស្លឹកត្រចៀកទៅក្រោយ ដើម្បីឱ្យទឹកហូរចេញមកវិញ
  • ជូតសម្អាតត្រចៀកក្រោយងូតទឹក ឬលេងទឹករួច
  • ប្រើប្រាស់ទឹកស្អាត នៅពេលលេងជះទឹក
  • ក្នុងករណីជួបរោគសញ្ញាដូចបានរៀបរាប់ខាងលើ ជៀសវាងប្រើប្រាស់សំឡីត្បារត្រចៀកដោយខ្លួនឯង តែគួរទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *