ភាពយន្តហូលីវូដកំពូលៗច្រើនរឿងត្រៀមចេញបញ្ចាំងក្រោយចូលឆ្នាំខ្មែរ

ដើមឆ្នាំ២០២៥ វិស័យភាពយន្តអាមេរិកហាក់មិនសូវមានភាពយន្តណាផ្ទុះខ្លាំងនោះទេ ស្របពេលដែលភាពយន្តចាយទុនធំមួយចំនួនដូចជា “Snow White” ក៏មិនបានទទួលបានការជោគជ័យដូចការរំពឹងទុកឡើយ។ យ៉ាងណាមិញចាប់ពីខែឧសភាទៅ ទស្សនិកជននឹងបានឃើញភាពយន្តធំៗជាច្រើនចេញមកជាបន្តបន្ទាប់។

ជាក់ស្ដែង វគ្គថ្មីៗនៃសែស្រឡាយភាពយន្តធំៗរួមមាន “Mission: Impossible”, “Superman” និង “Avatar” ព្រមទាំងភាពយន្តជាច្រើនទៀតកំពុងធ្វើឱ្យអ្នកស្ថិតក្នុងវិស័យភាពយន្តអាមេរិក មានសង្ឃឺមថាវិស័យនេះនឹងអាចត្រលប់មករឹងមាំឡើងវិញនៅឆ្នាំ២០២៥ ខណៈដែលរយៈពេល ៥ ឆ្នាំទៅហើយដែលវិបត្តិកូវីដ១៩បានកន្លងផុត ប៉ុន្តែចំណូលពីការលក់សំបុត្រកុនមិនទាន់​អាចត្រលប់មក​ខ្ពស់ដូចមុនពេលមានជំងឺរាតត្បាតនោះទេ។

កាលពីឆ្នាំ២០២៤ ប្រាក់ចំណូលក្នុងវិស័យភាពយន្តឬ Box Office នៅសហរដ្ឋអាមេរិក និងកាណាដាមានចំនួនសរុប ៨៦០០ លានដុល្លារ បើធៀបនឹងមុនពេលមានជំងឺរាតត្បាតក្នុងឆ្នាំ ២០១៩ ដែលអាចរកបានដល់ ១១ ពាន់លានដុល្លារនោះ គឺនៅតែតិចជាងប្រមាណ ២៥% ។

បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ ឧស្សាហកម្មភាពយន្តត្រូវបានរំខានម្តងទៀតនៅឆ្នាំ ២០២៣ នៅពេលដែលអ្នកនិពន្ធ និងតារាសម្តែងហូលីវូដនាំគ្នាធ្វើកូដកម្ម។

ក្នុងចំណោមភាពយន្តល្បីៗដែលនឹងបង្ហាញខ្លួនរោងកុននៅឆ្នាំនេះ “Mission: Impossible – The Final Reckoning” គឺជាចំណងជើងដែលមានការរំពឹងទុកខ្ពស់មួយ ខណៈរឿងនេះដែរអាចជាការបង្ហាញខ្លួនចុងក្រោយរបស់ Tom Cruise នៅក្នុងស៊េរីខ្សែភាពយន្ត Action ដែលមានអាយុកាលរាប់ទសវត្សរ៍មួយនេះ។ ភាពយន្តនេះនឹងចេញបញ្ចាំងនៅសហរដ្ឋអាមេរិកក្នុងខែឧសភា ទន្ទឹមគ្នាជាមួយភាពយន្ត Live Action ថ្មីរបស់ Walt Disney រឿង “Lilo & Stitch” ។

ដោយឡែកចំណងជើងធំសម្រាប់ខែមិថុនា គឺភាពយន្តប្រណាំងរថយន្ត Formula One របស់តារាសម្ដែង Brad Pitt រឿង “F1” ខណៈខែកក្កដា នឹងមានភាពយន្ត “Superman” ថ្មីរបស់ផលិតកម្ម Warner Bros ដែលជាស្នាដៃដឹកនាំរបស់ផលិតករឿង “Guardians of the Galaxy” លោក James Gunn និងមានតារាសម្ដែង David Corenswet ជាតួឯក ព្រមទាំងភាពយន្តដាយណូស័រ Jurassic World វគ្គថ្មីគឺ “Jurassic World Rebirth”។

សម្រាប់ភាពយន្តបែប Superhero របស់ Marvel នៅឆ្នាំនេះគឺមានពីរចំណងជើងដែរ រួមមាន “Thunderbolts” ដែលត្រៀមចេញបញ្ចាំងនៅដើមខែឧសភា និង “The Fantastic Four” ត្រៀមចេញបញ្ចាំងនៅចុងខែកក្កដា។

សម្រាប់រដូវកាលវិស្សមកាលខែវិច្ឆិកា និងខែធ្នូ ចំណងជើងធំៗរួមមាន ភាពយន្ត “Wicked” វគ្គ២ ភាពយន្ត “Zootopia 2” និងភាពយន្ត “Avatar: Fire and Ash” ដែលជាភាពយន្តទីបីនៅក្នុងស៊េរីរឿង “Avatar” របស់ផលិតករ James Cameron ។

ស្ថាបនិកក្រុមហ៊ុនតាមដានចំណូលភាពយន្ត Box Office Theory គឺលោក Shawn Robbins បានព្យាករថាឆ្នាំ ២០២៥ នឹងបញ្ចប់ជាមួយការកើនឡើងបន្តិចបន្តួចនៃចំណូលភាពយន្តនៅអាមេរិកបើធៀបនឹងឆ្នាំមុន ពោលគឺប្រហែល ៩ ពាន់លានដុល្លារ។ លោកជឿថាភាពយន្ត “Avatar” ថ្មីទាំង ៣ វគ្គនឹងជួយឱ្យវិស័យរោងកុនហូលីវូដមានភាពរុងរឿងយ៉ាងហោចក៏ ៣ ទៅ ៥ឆ្នាំដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *