គ្រប់របបអាហាររបស់ជនជាតិភាគច្រើនគឺពួកគេបានផ្ដោតសំខាន់ទៅលើសុខភាពជាចម្បង។ ជាកស្ដែងដូចជាការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យជាដើម។ ដូច្នេះថ្ងៃយើងនឹងចែករំលែកនូវអាហារ ៦ មុខដែលនារីជនជាតិជប៉ុនចូលចិត្តដើម្បីរក្សាសម្រស់ឱ្យក្មេងស្អាតជាងអាយុ៖
១. ស្ពៃក្ដោប
ស្ពៃក្ដោបមានផ្ទុកនូវវីតាមីន C និងវីតាមីន K យ៉ាងច្រើន ជាពិសេសស្ពៃក្ដោបខ្ចីដែលមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់។ មិនប៉ុណ្ណោះ បន្លែប្រភេទនេះក៏មានផ្ទុកនូវសារធាតុ isothiocyanate ដែលរារាំងការលូតលាស់នៃដុំសាច់ផងដែរ។
២. ផ្លែចេក
ជនជាត់ជប៉ុនមានវិធីសាស្រ្តសម្រកទម្ងន់ពីផ្លែចេក ដូច្នេះទើបផ្លែឈើមួយប្រភេទតែងតែលក់ដាច់នៅក្នុងទីផ្សារ។ ជាពិសេស ផ្លែចេកគឺត្រូវបានគេទុកនូវលំដាប់កំពូលនៃបញ្ជីអាហារសម្បូរជីវជាតិព្រោះវាមានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ លើសពីនេះ ផ្លែចេកក៏មានផ្ទុកនូវវីតាមីន E វីតាមីន C និងបេតាការ៉ូទីនជាច្រើនដែលមានគុណសម្បត្តិជួយពន្យឺតភាពចាស់។
៣. ខ្ទឹមស
ខ្ទឹមសគឺគ្រឿងទេសដែលភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ។ ខ្ទឹមសមានសមត្ថភាពក្នុងការពង្រឹងភាពធន់នៃរាងកាយ និងព្យាបាលជំងឺទូទៅដូចជាគ្រុនផ្ដាសាយជាដើម។ ជាមួយគ្នានេះ ខ្ទឹមសក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Allincin ដែលប្រឆាំងភាពចាស់ផងដែរ។
៤. តែបៃតង
តែបៃតងមានផ្ទុកសារធាតុ polyphenols និង catechins ដែលអាចប្រឆាំងភាពចាស់ និងការពារការរីកលូតលាស់នៃដុំសាច់។ ការផឹកតែបៃតងជាប្រចាំក៏ល្អសម្រាប់ការថែរក្សាទម្ងន់របស់ស្ត្រីផងដែរ។ ស្ត្រីជនជាតិជប៉ុនក៏មានទម្លាប់លាបម៉ាសតែបៃតង ដើម្បីថែរក្សាស្បែករបស់ពួកគេពីស្នាមជ្រួញ ជួយឱ្យមុខរលោង បង្រួមរន្ធញើស និងបន្សាបជាតិពុលលើស្បែកផងដែរ។
៥. សណ្ដែកសៀង
សណ្តែកសៀងមានផ្ទុកសារធាតុ isoflavones ខ្ពស់ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក កម្ចាត់បាកតេរី ប្រឆាំងអុកស៊ីតកម្ម និងពន្យឺតភាពចាស់។ លើសពីនេះ សណ្តែកសៀងក៏សម្បូរទៅដោយសារធាតុរ៉ែដូចជាម៉ាញេស្យូម កាល់ស្យូម ជាតិដែក ម៉ង់ហ្គាណែស សេលេញ៉ូម និងផូស្វ័រជាដើមដែលអាចជួយឱ្យឆ្អឹងរឹងមាំ។ តាមការស្រាវជ្រាវបានបង្ហាញថាការទទួលតៅហ៊ូ ឬផលិតផលធ្វើពីសណ្ដែកសៀងអាចជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឡើងទម្ងន់។
៦. ផ្លែបឺរី
នៅពេលមនុស្សកាន់តែចាស់ សមត្ថភាពក្នុងការប្រឆាំងនឹងរ៉ាឌីកាល់នឹងកាន់តែចុះខ្សោយ។ ជាមួយគ្នានេះ ផ្លែបឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលនឹងចូលមកបំផ្លាញកោសិកាស្បែករបស់យើង។ ជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលនៅក្នុងផ្លែបឺរីនេះផងដែរក៏មានសមត្ថភាពពន្យឺតភាពចាស់ ពង្រឹងសុខភាពស្បែក និងព្យាបាលរបួសផងដែរ៕

























Account
Security
Favourite Content