ជប៉ុនប្រគល់ហូលពិតាន ៤០ ផ្ទាំង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា

ក្រុម​អង្គការ​គាំពារ​កុមារ​ខ្មែរ ហៅ​កាត់ CYK ដឹកនាំ​ដោយ​លោកស្រី Harumi Sekiguchi លោកស្រី ចាន់ ស្រី និង លោក ព្រំ ប៊ុនធឿន ទទួល​ការ​អនុញ្ញាត​ចូលរួម​សម្ដែង​ការ​គួរសម​ជាមួយ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ ៤ ខែ​កុម្ភៈ ឆ្នាំ២០២៥ វេលា​ម៉ោង ១១នាទីព្រឹក។

នា​ឱកាស​ជំនួប​នោះ ក្រុម​ការងារ​ជប៉ុន​បាន​ប្រគល់​ហូល​ពិតាន​សរុប ៤០ផ្ទាំង ជូន​ក្រសួង ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ក្រោម​វត្តមាន​របស់​លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ​រដ្ឋមន្ត្រី និង​ឯកឧត្តម UENO Atstushi ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

សមុច្ច័យ​ទាំង ៤០ ផ្ទាំង​នេះ ជា​បណ្ដុំ​ការ​ប្រមូល​ផ្ដុំ​ដ៏​សំខាន់ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សម្បូរ​បែប​នៃ​ការ​បន្ត​មរតក​បេតិកភណ្ឌ​អរូបី នៃ​វិស័យ​តម្បាញ​ខ្មែរ​នា​រយៈពេល​ជាង​មួយ​សតវត្សរ៍ ​កន្លង​មក​នេះ។ ហូល​ពិតាន​ទាំង​នោះ​មាន​ក្បាច់​លម្អ​​រំលេច​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ជំនឿ​នានា​ដែល​ខ្មែរ​គោរព​ប្រតិបត្តិ ជាពិសេស​គឺ​ផ្ទាំង​រឿង​ទាក់ទង​នឹង​ពុទ្ធប្រវត្តិ។

គោលបំណង​ចម្បង​នៃ​ការ​ប្រគល់​នេះ គឺ​ដើម្បី​ធានា​បាន​និរន្តរភាព​នៃ​ការ​អភិរក្ស ថែ​រក្សា និង​ផ្សព្វផ្សាយ​ពី​ភាព​ប្រណិត និង​ល្អឯក​នៃ​មរតក​តម្បាញ​សូត្រ​ខ្មែរ។ លើស​ពី​នោះ ក្រុម ការងារ​ចង់​ផ្ដល់​លទ្ធភាព និង​ភាព​ងាយស្រួល​ដល់​ក្រុម​អ្នក​តម្បាញ​សូត្រ​ខ្មែរ ដែល​មាន​បំណង​ចង់​សិក្សា​ឈ្វេងយល់​ពី​ទម្រង់ និង​ក្បាច់​រចនា​នានា​នៅ​លើ​ផ្ទាំង​សូត្រ អាច​ចូល​មក​ពិនិត្យ​ផ្ទាល់​បាន​នៅ​សារមន្ទីរ​ជាតិ ដោយ​ទាក់ទង​ផ្ទាល់​មក​សារមន្ទីរ​ជា​មុន ដើម្បី​ក្រុម​ការងារ​អាច​រៀបចំ​សមុច្ច័យ​ទាំងនោះ​ទាន់​ពេល​វេលា ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ពេល​វេលា​រង់ចាំ។

សារមន្ទីរ សង្ឃឹម​យ៉ាង​មុត​មាំ​ថា សាធារណជន នឹង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ប្រគល់​សមុច្ច័យ​ផ្សេង​ៗ​ទៀត​មក​សារមន្ទីរ​ទុក​ជា​សម្បត្តិ​ជាតិ ដូច​ដែល​ក្រុម​ការងារ​ជប៉ុន​នេះ​បាន​ធ្វើ​នា​ថ្ងៃ​នេះ ដ្បិត​សមុច្ច័យ​ទាំង​នោះ នឹង​ក្លាយ​ទៅ​ជា​ឯកសារ​រស់ សម្រាប់​ការផ្សព្វផ្សាយ និងសិក្សាឈ្វេងយល់មរតកអរូបី ដែលដូនតាខ្មែរបានបន្សល់ទុក។

គួរ​រំឭក​ផង​ដែរ​ថា កាលពីកំឡុងឆ្នាំ២០១៤ លោកស្រី Harumi Sekiguchi បាន​ប្រគល់​ហូល​ពិតាន​មក​កាន់​សារមន្ទីរជាតិ​កម្ពុជា ២ លើក​ម្ដង​មក​ហើយ លើក​ទី​១​សរុប ២៣ ផ្ទាំង និង លើក​ទី​២​សរុប ២ផ្ទាំង៕

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *