គេងក៏ពិបាក ក្រោកឡើងក៏អស់កម្លាំង! តើបញ្ហានេះគួរដោះស្រាយបែបណា?

គេង គឺជារឿងមួយដ៏សំខាន់សម្រាប់ទាំងសុខភាពខួរក្បាល និងរាងកាយ។ យ៉ាងណាមិញ មនុស្សមួយចំនួនបានជួបការលំបាកក្នុងការគេង មិនថាពិបាកក្នុងការគេងឱ្យលក់ ឬគេងលក់ហើយ ប៉ុន្តែបែរជាឧស្សាហ៍ភ្ញាក់នៅពេលយប់ញឹកញាប់ ខណៈអ្នកខ្លះទៀតបែរជាមានអារម្មណ៍ថា ទោះបីជាគេងច្រើនម៉ោងក្ដី ប៉ុន្តែពេលភ្ញាក់ឡើងបែរជាមានអារម្មណ៍ថាអស់កម្លាំងដូចដើម។

នេះសុទ្ធសឹងតែជាសញ្ញាដែលរាងកាយកំពុងព្យាយាមប្រាប់អ្វីមួយមកកាន់អ្នក។ អ្វីដែលអ្នកអាចធ្វើជាដំបូងនោះ គឺរង់ចាំសង្កេតមើលសញ្ញាទាំងនោះ ព្រោះបើអ្នកមើលរំលង វាអាចជះផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងរយៈពេលវែង។

តើសញ្ញាអ្វីខ្លះនៃរាងកាយ ដែលបញ្ជាក់ពីបញ្ហានៃការគេង?

ចំណាយពេលវេលាយូរជាង ៣០ នាទីដើម្បីគេងលក់៖ ជាទូទៅ អ្នកអាចនឹងគេងលក់ក្នុងរង្វង់ ១៥-២០ នាទី។ ដូច្នេះបើសិនជាអ្នកត្រូវព្យាយាមសំងំគេងក្នុងរយៈពេលយូរជាងនេះ វាអាចជាសញ្ញានៃភាពតានតឹង បញ្ហាថប់បារម្ភ ឬកត្តារំខានផ្សេងៗ។

ភ្ញាក់ញឹកញាប់៖ ការភ្ញាក់ពីគេងនៅពេលយប់ ហើយមិនអាចគេងលក់វិញបានងាយៗ អាចពាក់ព័ន្ធនឹងបញ្ហាសមតុល្យអ័រម៉ូន អាហារដែលញ៉ាំមុនពេលគេង ឬបញ្ហាសុខភាពណាមួយ។

មានអារម្មណ៍ថាអស់កម្លាំង ទោះបីជាបានគេងគ្រប់ ៧-៩ ម៉ោងក្ដី៖ ជាទូទៅ មនុស្សពេញវ័យគួរគេងឱ្យគ្រប់ចន្លោះពីថិរវេលា ៧-៩ ម៉ោង។ ប្រសិនបើអ្នកគេងក្នុងចន្លោះពេលនេះហើយ នៅតែមានអារម្មណ៍មិនស្រស់បស់ វាអាចបញ្ជាក់ពីគុណភាពនៃការគេងមិនល្អ ឬមានបញ្ហាសុខភាពណាមួយ។

ការផ្ដោតអារម្មណ៍ថយចុះ និងការចងចាំមិនល្អ៖ ការគេងសម្រាកមិនបានគ្រប់គ្រាន់ ប៉ះពាល់ដោយផ្ទាល់ដល់ដំណើរការរបស់ខួរក្បាល ធ្វើឱ្យអ្នកពិបាកក្នុងការផ្ដោតអារម្មណ៍ និងចងចាំ។

ឆាប់ខឹង និងអារម្មណ៍ប្រែប្រួលងាយ៖ គុណភាពនៃការគេងមិនល្អ អាចជះផលប៉ះពាល់ដល់សមតុល្យផ្លូវអារម្មណ៍ ធ្វើឱ្យអ្នកមានអារម្មណ៍មួម៉ៅ ឬកើតទុក្ខបានងាយ។

ឈឺក្បាល ឬឈឺចុកចាប់តាមរាងកាយ៖ រោគសញ្ញាទាំងនេះ អាចបណ្តាលមកពីការគេងមិនស្កប់ស្កល់ ឬឥរិយាបថនៃការគេងមិនសមស្រប។

មិនស្រួលខ្លួនញឹកញាប់៖ ការគេងមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ។ ប្រសិនបើសម្រាកមិនបានគ្រប់គ្រាន់ រាងកាយនឹងទន់ខ្សោយ ងាយប្រឈមនឹងការឆ្លងមេរោគបានងាយជាងមុន។

មូលហេតុចម្បងនៃបញ្ហាការគេង

ដើម្បីអាចដោះស្រាយបញ្ហាបានចំគោលដៅ យើងចាំបាច់ត្រូវដឹងពីឫសគល់ជាមុនសិន ដោយពេលខ្លះ បញ្ហាការគេងនេះអាចកើតចេញពីមូលហេតុដូចជា៖

  • Poor Sleep Hygiene៖ ទម្លាប់មិនល្អដែលតែងតែធ្វើមុនពេលគេង ដូចជា ការប្រើប្រាស់ទូរស័ព្ទដៃ ការញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬអាល់កុលពេលជិតដល់ម៉ោងគេង និងសូម្បីតែការគេង និងភ្ញាក់មិនទៀងពេលវេលា។
  • ភាពតានតឹង និងបញ្ហាថប់បារម្ភ ៖ ទុក្ខកង្វល់លើបញ្ហាផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ក៏អាចរំខានដល់ការគេងលក់ដែរ។
  • ជំងឺប្រចាំកាយមួយចំនួន៖ ស្ថានភាពសុខភាព ដូចជា Sleep Apnea ដែលជាបញ្ហាឈប់ដកដង្ហើមពេលគេងលក់ ជំងឺច្រាលអាស៊ីតក្រពះ ជំងឺបាក់ទឹកចិត្ត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត អាចជះឥទ្ធិពលដល់ការគេងដូចគ្នា។
  • ថ្នាំមួយចំនួន៖ ប្រភេទថ្នាំខ្លះអាចមានផលប៉ះពាល់ ធ្វើឱ្យកើតអាការគេងមិនលក់។
  • កន្លែងគេងមិនអំណោយផល៖ បន្ទប់គេងដែលភ្លឺពេក មានសំឡេងរំខាន ក្តៅ ឬត្រជាក់ពេក ក៏ជាមូលហេតុមួយនៃបញ្ហានេះដូចគ្នា។
  • ទម្លាប់នៃការបរិភោគអាហារ និងភេសជ្ជៈ៖ ការញ៉ាំអាហារឆ្អែតពេក ឬការបរិភោគជាតិកាហ្វេអ៊ីន និងអាល់កុលច្រើនហួសប្រមាណ។

វិធីសាស្ត្រដោះស្រាយពេញដោយប្រសិទ្ធភាព

  • បង្កើនគុណភាព Sleep Hygiene៖កំណត់ម៉ោងគេង និងម៉ោងភ្ញាក់ឱ្យបានទៀងទាត់ សូម្បីតែនៅថ្ងៃឈប់សម្រាក ដើម្បីបង្កើតជាទម្លាប់ដល់រាងកាយ និងខួរក្បាល។
  • រៀបចំកន្លែងគេងឱ្យសមស្រប៖ កាត់បន្ថយសំឡេងរំខាន រៀបចំបន្ទប់ឱ្យងងឹត និងមានសីតុណ្ហភាពត្រជាក់ល្មមតាមដែលខ្លួនចូលចិត្ត។
  • ចៀសវាងការប្រើប្រាស់អេក្រង់អេឡិចត្រូនិក៖ ពន្លឺពណ៌ខៀវពីអេក្រង់ នឹងទៅទប់ស្កាត់ការបញ្ចេញអ័រម៉ូនមេឡាតូនីន ដែលជាអ័រម៉ូនជួយដល់ការគេងលក់។ ដូច្នេះ អ្នកគួរកាត់បន្ថយការប្រើប្រាស់អេក្រង់នានា យ៉ាងហោចណាស់ ១ ម៉ោងមុនគេង។
  • ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងអាល់កុលមុនពេលគេង៖ កាហ្វេអ៊ីនជាសារធាតុដែលរំញោចឱ្យរាងកាយភ្ញាក់ ខណៈអាល់កុលអាចធ្វើឱ្យគេងមិនស្កប់ និងភ្ញាក់នៅពេលយប់។
  • ចៀសវាងការញ៉ាំអាហារច្រើនមុនពេលគេង៖ គួរញ៉ាំអាហារល្ងាច យ៉ាងហោចណាស់ ២-៣ ម៉ោងមុនពេលចូលគេង។
  • ហាត់ប្រាណឱ្យបានទៀងទាត់៖ ការហាត់ប្រាណជួយឱ្យការគេងលក់បានប្រសើរឡើង ប៉ុន្តែគួរចៀសវាងការហាត់ប្រាណខ្លាំងៗនៅពេលជិតដល់ម៉ោងគេង។
  • បន្ថែមសកម្មភាពដែលជួយដល់ការគេង៖សាកល្បងធ្វើសកម្មភាព ដូចជា ការអានសៀវភៅ ងូតទឹកក្តៅអ៊ុនៗ ឬធ្វើសមាធិជាដើម។
  • គ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ៖សាកល្បងគ្រប់គ្រងអារម្មណ៍តាមរយៈវិធី ដូចជា ដកដង្ហើមវែងៗ ធ្វើសមាធិ Yoga ឬធ្វើសកម្មភាពដែលខ្លួនឯងចូលចិត្តដើម្បីកាត់បន្ថយភាពតានតឹង ដូចជា ស្ដាប់តន្រ្តី និងគូររូបជាដើម។
  • ពិនិត្យឡើងវិញនូវថ្នាំដែលកំពុងប្រើប្រាស់៖ ប្រសិនបើសង្ស័យថ្នាំដែលកំពុងញ៉ាំ មានផលប៉ះពាល់ដល់ការគេង សូមប្រឹក្សាជាមួយគ្រូពេទ្យដើម្បីដោះស្រាយបញ្ហានេះ។
  • ជួបជាមួយនឹងគ្រូពេទ្យជំនាញ៖ បើសិនជាអាការនេះមិនប្រសើរឡើងសោះ ការប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាជម្រើសដ៏សមស្របបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។



Leave a Reply

Your email address will not be published.Required fields are marked *