សាកល្បងផ្ដល់ “ទីកន្លែងមួយឱ្យភាពឈឺចាប់” ព្រោះវាអាចជាផ្លូវចេញ នៅក្នុងថ្ងៃដែលបេះដូងខ្ទេចខ្ទាំ

នៅក្នុងថ្ងៃដែលអ្នកនៅជាប់គាំងជាមួយនឹងសំណួរដែលគ្មានចម្លើយ ថ្ងៃដែលការពិតនៅចំពោះមុខកំពុងបំផ្លាញបេះដូង និងក្ដីសង្ឃឹមរបស់អ្នក ដ្បិតអ្នកព្យាយាមស្វែងរកផ្លូវចេញប៉ុន្មានដងក្ដី ក៏នៅតែរកមិនឃើញ ប្រៀបដូចជាពិភពលោកកំពុងតែបិទទ្វារគ្រប់ច្រក មិនឱ្យអ្នកចេញពីបញ្ហាបាន។

ទន្ទឹមគ្នានេះ ការដាច់ចិត្តហើបមាត់និយាយពីបញ្ហារបស់ខ្លួនទៅឱ្យនរណាម្នាក់ស្ដាប់ ក្លាយជារឿងមួយដែលពិបាក ព្រោះអ្នកត្រូវប្រឈមមុខនឹងពាក្យថា “ខ្លាច” ខ្លាចការគិតរបស់អ្នកដទៃ ខ្លាចថាបញ្ហារបស់អ្នកនឹងក្លាយជាបន្ទុករបស់អ្នកដទៃ ខ្លាចថា  ទោះបីជានិយាយចេញទៅហើយ ក៏គ្មាននរណាម្នាក់យល់ពីទុក្ខលំបាករបស់អ្នក។

ចុងក្រោយ អ្នកក៏ជ្រើសរើសលាក់ទុកភាពឈឺចាប់នោះដោយខ្លួនឯង ហើយរឿងនេះកាន់រីកធំ និងធ្ងន់ធ្ងរតាមកាលវេលា។

ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនេះ ចង់ឱ្យអ្នកដឹងថា “អ្នកមិនមែននៅតែម្នាក់ឯងទេ” ហើយការដែលអ្នកមានអារម្មណ៍ថាឈឺចាប់ ឬបាក់ទឹកចិត្ត ក៏មិនមានអ្វីខុសដែរ។

ទោះបីជាមនុស្សយើងម្នាក់ៗកើត និងរស់នៅ នៅលើពិភពលោកតែមួយក្ដី ប៉ុន្តែមនុស្សម្នាក់ៗមានដើមទុនជីវិត បទពិសោធន៍ និងរបួសផ្លូវចិត្តផ្សេងៗគ្នា។ ពេលខ្លះ បញ្ហាដែលមនុស្សម្នាក់គិតថាជារឿងតូចតាច វាអាចជាបញ្ហាដ៏ធំមួយសម្រាប់មនុស្សម្នាក់ទៀតក៏ថាបាន។

ដូច្នេះ កុំបន្ទោសខ្លួនឯងថា “គិតច្រើនហួសហេតុ” ឬ “ទន់ជ្រាយលើសធម្មតា” ឬយកភាពឈឺចាប់របស់ខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ ព្រោះអារម្មណ៍របស់អ្នក គឺជារបស់អ្នក។ ភាពខូចចិត្តរបស់អ្នកមានតម្លៃ ហើយសមនឹងទទួលបានការយល់ចិត្ត មិនខុសពីភាពខូចចិត្តរបស់អ្នកដទៃឡើយ។

ផ្ដល់កន្លែងសមរម្យមួយឱ្យការឈឺចាប់

ជាញឹកញយ មូលហេតុដែលធ្វើឱ្យអ្នកនៅគិត និងមិនសប្បាយចិត្តទៅមុខដោយគ្មានថ្ងៃបញ្ចប់នោះ ប្រហែលមិនមែនមានពីបញ្ហាទាំងនោះធំធេងហួសពីសមត្ថភាពរបស់អ្នកទេ ប៉ុន្តែមកពីអ្នកមិនបានផ្ដល់កន្លែងសមរម្យមួយសម្រាប់បញ្ហានោះ។

ពេលខ្លះ អ្នកបានព្យាយាមរត់គេច ព្យាយាមបំភ្លេចមិនចង់គិតពីបញ្ហានេះ តែខួរក្បាលបែរជាមិនស្ដាប់បញ្ជា បណ្ដោយឱ្យបញ្ហានោះវិលវល់នៅក្នុងខួរក្បាលរបស់អ្នកដដែលៗ រហូតវាសន្សឹមៗស្រូបយកថាមពលជីវិត និងចិត្តវិញ្ញាណរបស់អ្នកម្ដងបន្តិចៗ ខណៈវាចាប់ផ្ដើមប៉ះពាល់ដល់សុខភាព សន្សំទាំងភាពហត់នឿយ ភាពតានតឹង ដែលប៉ះពាល់ដល់គុណភាពនៃជីវិតរបស់អ្នក។​

ប្រាកដណាស់ ខួរក្បាលរបស់អ្នកមិនមានកុងតាក់ដែលអាចចុចផ្ដាច់ការគិតវិលវល់នោះបាននោះទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាន និងគួរធ្វើនោះ គឺការផ្ដល់ទីតាំងមួយ ដើម្បីអាចឱ្យបញ្ហានោះត្រូវបានមើលឃើញ ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់ចុះ។

១. បញ្ចេញតាមតួអក្សរ (Journaling)

សាកល្បងកាន់ប៊ិច និងក្រដាសមួយសន្លឹក សរសេរគ្រប់យ៉ាងដែលមាននៅក្នុងចិត្តចេញមកដោយមិនចាំបាច់បារម្ភថាវាខុសឬត្រូវ មិនចាំបាច់ខ្វល់ពីអក្ខរាវិរុទ្ធ មិនចាំបាច់ខ្វល់ពីឃ្លោងឃ្លា​ គ្រាន់តែអនុញ្ញាតឱ្យដៃរបស់អ្នកសរសេរទៅតាមគំនិត និងអារម្មណ៍។

សំណេរនេះនឹងជួយឱ្យអ្នកអាចមើលឃើញពីអារម្មណ៍របស់ខ្លួនឯងកាន់តែច្បាស់ និងស្វែងយល់ពីអ្វីដែលអ្នកកំពុងតែមាននៅក្នុងចិត្ត។

២. រៀបចំការគិត

នៅពេលអ្នកអាចបញ្ចេញអារម្មណ៍តប់ប្រមល់ក្នុងចិត្តមកក្រៅបានខ្លះហើយ សាកល្បងបំបែកវាចេញជាប្រភេទៗដូចជា៖

  • អ្វីដែលខ្ញុំអាចគ្រប់គ្រងបាន និងអ្វីដែលខ្ញុំមិនអាចគ្រប់គ្រងបាន
  • អ្វីដែលខ្ញុំបានដឹងចម្លើយច្បាស់ និងអ្វីដែលខ្ញុំកំពុងព្រួយបារម្ត
  • អ្វីដែលខ្ញុំរំពឹងទុក និងអ្វីដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន

វិធីនេះនឹងជួយឱ្យខួរក្បាលសន្សឹមៗរំដោះខ្លួនចេញពីការគិតលើរឿងដដែលៗ ទាញអ្នកចេញពីការសួរទៅលើសំណួរដែលគ្មានចម្លើយ ហើយងាកមកផ្ដោតលើអ្វីដែលអ្នកបានកត់ត្រា។

៣. អនុញ្ញាតឱ្យខ្លួនឯងទន់ជ្រាយខ្លះ

បើសិនជាអ្នកចង់យំ អ្នកអាចយំបាន បណ្តោយឱ្យទឹកភ្នែកហូរបានដោយមិនបាច់មានអារម្មណ៍ខុស ព្រោះការយំមិនមែនជាភាពទន់ខ្សោយនោះទេ ប៉ុន្តែជាដំណើរការធម្មជាតិដែលជួយរំសាយភាពតានតឹង និងឈឺចាំក្នុងចិត្តឱ្យធូរស្រាលបានខ្លះ។

ជួនកាល ការទទួលស្គាល់ថា “ខ្ញុំទៅមុខលែងរួចហើយ” អាចជាចំណុចចាប់ផ្តើមនៃការព្យាបាលរបួសផ្លូវចិត្តរបស់អ្នកក៏ថាបាន។

៤. លាតដៃរកមនុស្សដែលរង់ចាំនៅក្បែរអ្នក

សាកល្បងក្រឡេករកមើលនរណាម្នាក់ដែលអ្នកទុកចិត្ត មិនថាជាមិត្តភក្តិ មនុស្សក្នុងគ្រួសារ ឬអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ព្រោះនៅពេលដែលអ្នកទទួលបន្ទុកនេះតែម្នាក់ឯង អ្នកអាចនឹងភ្លេចថា តាមពិតអាចមាននរណាម្នាក់ដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អង្គុយនៅក្បែរអ្នក។

ការដែលអ្នកបាននិយាយពីបញ្ហាក្នុងចិត្តចេញមកខាងក្រៅ អាចជួយសម្រួលបន្ទុកក្នុងចិត្តបានច្រើនជាងការដែលអ្នកគិតទៅទៀត។

ចុងក្រោយ កុំភ្លេចផ្ដល់ពេលវេលាឱ្យខ្លួនឯងឈឺចាប់ កុំបង្ខំឱ្យខ្លួនឯងបំភ្លេចបញ្ហា និងកុំបង្ខំខ្លួនឯងឱ្យប្រញាប់រឹងមាំឡើងវិញ ព្រោះការព្យាបាលរបួសផ្លូវចិត្ត វាមិនមែនជាការប្រកួតប្រជែងជាមួយនឹងអ្វីមួយនោះទេ។

យ៉ាងហោចណាស់ ការដែលអ្នកទទួលស្គាល់ថា ខ្លួនឯងកំពុងឈឺចាប់ កំពុងទន់ជ្រាយ និងត្រូវការជំនួយ គឺជាជំហានដំបូងដែលកំពុងតែនាំឱ្យអ្នកចេញផុតពីបញ្ហានេះបានយ៉ាងរឹងមាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *