មិនមានពេលទៅហាត់ប្រាណ តែក៏អាចទទួលបានសុខភាពល្អ តាមរយៈទម្លាប់ងាយៗ ចំណាយពេលត្រឹម​ ១៥នាទី

ក្នុងយុគសម័យដែលមនុស្សមមាញឹកខ្លាំង ឯការហាត់ប្រាណក៏មានតម្លៃខ្ពស់ ការដើរលឿន ឬ Fast Walking ត្រឹមពេល ១៥ នាទីក្នុងមួយថ្ងៃ ក៏អាចចាត់ទុកជាទម្លាប់ដែលជួយឱ្យសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុបានដល់ទៅ ២០ភាគរយ។

ផ្អែកតាមការបោះពុម្ពផ្សាយរបស់ទស្សនាវដ្ដី American Journal of Preventive Medicine លើការសិក្សារបស់វេជ្ជបណ្ឌិត Wei Zheng នាយកមជ្ឈមណ្ឌល Vanderbilt ផ្នែករោគរាតត្បាត និង Anne Potter Wilson សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt បានបង្ហាញថា ការដើរលឿន គឺជាទម្លាប់ងាយៗដែលមនុស្សភាគច្រើនអាចធ្វើបានជាប្រចាំថ្ងៃ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។

ការសិក្សានេះបានស្ទង់មតិមនុស្សចំនួន ៨៥ ០០០នាក់ក្នុងចន្លោះឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៩ ដែលភាគច្រើនជាបុគ្គលដែលមានប្រាក់ចំណូលទាប ដោយប្រមូលព័ត៌មានអំពីសុខភាព និងពេលវេលាហាត់ប្រាណជាមធ្យម រួមទាំងល្បឿននៃការដើរ ដោយចំណាយពេល ១៣ឆ្នាំ វិភាគចេញជាលទ្ធផលនៅក្នុងឆ្នាំ ២០២៣ នេះថា អ្នកដែលដើរលឿន យ៉ាងហោចណាស់ ១៥នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយលទ្ធភាពស្លាប់មុនអាយុដល់ទៅ ២០ភាគរយ។

ជាក់ស្ដែង ការដើរជាធម្មតាមាន អត្ថប្រយោជន៍ស្រាប់ទៅហើយចំពោះសុខភាព ដូចជាធ្វើអោយដំណេកប្រសើរឡើង កាត់បន្ថយហានិភ័យនៃជំងឺវង្វេង គ្រប់គ្រងទម្ងន់ ដុតជាតិស្ករ កាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយការឈឺសន្លាក់ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ក៏ប៉ុន្តែការដើរលឿន មានអត្ថប្រយោជន៍ជាក់លាក់ជាងនេះ បន្ថែមទៀត រួមមាន ការកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង ជំងឺបេះដូងលោតខុសចង្វាក់ និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាដើម។

ដ្បិតការដើរលឿនជាទម្លាប់ងាយៗដែលអ្នកអាចធ្វើបានជាប្រចាំថ្ងៃ មិនថានៅពេលដើរទៅធ្វើការ ឬក៏ការដើរលម្ហែរអារម្មណ៍ពេលល្ងាចក្ដី តែមានគន្លឹះចំនួនដែលជួយឱ្យការដើរលឿនកាន់តែមានប្រសិទ្ធភាព រួមមាន ការបោះជំហានមួយៗព្រមទាំងទម្ងន់ជើងថ្នមៗ មិនតូចពេក មិនធំពេក ការដើរឱ្យត្រង់ខ្នង និងបោះដៃទៅមក ដើម្បីការពារកុំឱ្យឈឺខ្នង ស្របពេលដែលកែវភ្នែកត្រូវសម្លឹងទៅត្រង់ ជំនួសឱ្យការឱនមើលទូរស័ព្ទជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Leave a Reply

Your email address will not be published. Required fields are marked *