៥​ ទម្លាប់​​​​បំផ្លាញ​តម្រងនោម​ខ្លាំង ​មនុស្ស​គ្រប់​គ្នា​​សម័យ​នេះសុទ្ធតែ​មាន​យ៉ាង​ហោច​មួយ​

នៅ​ពេល​អាយុ​កាន់តែ​ច្រើន​ សុខភាព​តម្រងនោម​របស់​យើង​​ក៏​អាច​នឹង​កាន់តែ​ខ្សោយ។​ ប៉ុន្តែ​ក្រៅពី​អាយុ​ក៏​មាន​ទម្លាប់​ ៥​ យ៉ាង​ខាងក្រោម​នេះ​ដែរ​ដែល​ប៉ះពាល់​ដល់​តម្រងនោម​ ដែលអ្នកគួរតែ​លះបង់​ឱ្យ​បាន​លឿន។​

១.​ផឹកទឹកមិនគ្រប់គ្រាន់ ឬផឹកទឹក​ផ្សេងៗ​ជំនួស​ទឹក​សុទ្ធ​

អ្នក​ដែល​ចូលចិត្ត​ភេសជ្ជៈ​ផ្សេងៗ​ដូចជា​ ភេសជ្ជៈ​ផ្អែមៗ​ ស្រាបៀរ​ ឬ​ ស្រា​ នឹង​ធ្វើឱ្យ​តម្រងនោម​ធ្វើការ​ធ្ងន់។​ ក្រៅពី​នេះ​ ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់​អាច​ផ្លាស់ប្តូរ​កម្រិត​ pH​ នៃ​រាងកាយ​ ហើយ​​បង្កើន​ល្បឿន​ភាពចាស់​នៃ​សរីរាង្គ។​ ឯ​ភេសជ្ជៈ​ដែល​មាន​ជាតិសូដ្យូម​ខ្ពស់​នឹង​នាំ​ឱ្យ​មាន​អតុល្យភាព​នៃ​សារធាតុ​រាវ​ និង​អេឡិចត្រូលីត​នៅក្នុង​ខ្លួន។​ ប្រសិនបើ​អ្នក​មិន​ផឹក​ទឹក​ក្នុង​រយៈពេល​យូរ​ នោះ​បរិមាណ​ទឹកនោម​នឹង​ថយចុះ​ហើយ​នាំ​ឱ្យ​មាន​ការប្រមូល​ផ្តុំ​កាក​សំណល់​ និង​ជាតិ​ពុល​ក្នុង​ទឹក​នោម​កើន​ឡើង​ ជា​ដើមហេតុ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម។​ ក្រលៀន​ជា​សរីរាង្គ​បញ្ចេញ​ទឹកនោម​ កាកសំណល់​ និង​ជាតិពុល​ក្នុង​ខ្លួន។​ នៅពេល​ដែល​ក្រលៀន​ខូច​ វា​ក៏​មិន​អាច​បំពេញ​តួនាទី​បាន​ល្អ​ដែរ។​ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ជាតិ​ពុល​ក្នុង​ទឹកនោម​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន។​

២. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនពេក

ថ្នាំបំបាត់ការឈឺចាប់ដូចជា NSAIDs និងAnalgesicsអាចបន្ថយការឈឺចុកចាប់របស់អ្នក ប៉ុន្តែអាចប៉ះពាល់ដល់តម្រងនោម ជាពិសេសប្រសិនបើអ្នកមានជំងឺតម្រងនោមរួចហើយ។ កាត់បន្ថយការប្រើប្រាស់ NSAIDs ជាប្រចាំរបស់អ្នក ហើយកុំប្រើលើសពីកម្រិតណែនាំ។

៣.​ ហូប​សាច់ ផ្អែម និង​ប្រៃ​ច្រើន​ពេក​

ប្រូតេអ៊ីន​ដែល​ភាគច្រើន​បាន​ពី​សាច់ ​គឺជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​ដែល​រាងកាយ​ត្រូវការ។​ ប៉ុន្តែ​បើ​រាងកាយ​ទទួល​បាន​ប្រូតេអ៊ីន​ច្រើន​លើស​ពី​តម្រូវការ​រយៈពេល​យូរ​ទៅ​ នឹង​ក្លាយ​ជា​ការ​ដាក់​បន្ទុក​លើ​តម្រងនោម។​ ម្យ៉ាងទៀត​ អ្នក​ក៏​មិន​គួរ​ទទួល​ទាន​អំបិល​ច្រើន​ពេក​ដែរ។​ មូល​ហេតុ​គឺ​ រហូតដល់​ ៩៥%​ នៃ​អំបិល​នៅ​ក្នុង​របប​អាហារ​ត្រូវ​បាន​រំលាយ​ដោយ​តម្រងនោម។​ ជាតិ​សូដ្យូម​ក្នុង​អំបិល​ធ្វើ​ឱ្យ​តម្រងនោម​ពិបាក​បញ្ចេញ​ទឹកនោម។​ លើស​ពី​នេះ​ វា​ក៏​បង្កើន​សម្ពាធ​ឈាម​ ឈាម​បញ្ជូន​ទៅកាន់​តម្រងនោម​ខុស​ប្រក្រតី​ និង​បណ្តាល​ឱ្យ​មាន​ជំងឺតម្រងនោម។ ចំណែក​ជាតិ​ស្ករ​រួមចំណែក​ដល់​ការ​ធាត់​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​លើសឈាម និង​ជំងឺ​ទឹកនោមផ្អែម ដែល​ជា​មូលហេតុ​ចម្បង​ពីរ​នៃ​ជំងឺ​តម្រងនោម។​

៤.​ ឈឺនោម​តែ​មិន​ទៅ​នោម​

យោងតាម​ការស្រាវជ្រាវ​ ហេតុផល​ទូទៅ​ដែល​មនុស្ស​ទប់នោម​គឺ​ដោយសារ​តែ​ពួកគេ​រវល់​នឹង​ការងារ​ពេក។​ អ្នក​គួរតែ​លះបង់​ទម្លាប់​នេះ​ឱ្យ​បាន​ ព្រោះ​ការទប់នោម​ជា​ការដាក់​សម្ពាធ​លើ​តម្រងនោម​ តម្រងនោម​ធ្វើការ​ខុស​ធម្មតា​ មុខងារ​បញ្ចេញ​ទឹកនោម​ថយចុះ​ រលាក​ ឬ​ដំបៅ​ប្លោកនោម។​

៥.​ អង្គុយ​យូរ​ៗ​ និង​ចូលគេង​យប់ជ្រៅ​ជា​ប្រចាំ​

ការនៅ​ដល់​យប់​ជ្រៅ​ពេក​ ធ្វើ​ឱ្យ​ក្រលៀន​ធ្វើការ​ទ្វេដង​ ហើយ​បង្ហាញ​រោគសញ្ញា​ដូចជា​ ស្នាមដក់​ខ្មៅ​ក្រោម​ភ្នែក​ អសកម្ម​ ជាពិសេស​ចាប់ពី​អាយុ​ ៤០​ ទៅ​ អាច​ប្រឈម​នឹង​ជំងឺ​តម្រងនោម។​ ការ​អង្គុយ​ក្នុង​រយៈពេល​យូរ​ក៏​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការវិវត្ត​នៃ​ជំងឺ​តម្រងនោម​ដែរ។ គួរ​ព្យាយាម​បន្ថែម​សកម្មភាព​រាងកាយ​ឱ្យ​បាន​ច្រើន​ជា​រៀង​រាល់ថ្ងៃ​ដើម្បី​ឱ្យ​សម្ពាធឈាម និង​ការ​រំលាយអាហារ​ក៏ដូចជា​ជាតិស្ករ​ក្នុង​រាងកាយ​ដំណើរការ​បាន​ល្អ​ដែលជាកត្តាសំខាន់​សម្រាប់​សុខភាពតម្រងនោម។

រោគសញ្ញា​ខូច​តម្រងនោម ៖​

– ឈឺ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម ៖​ តម្រងនោម​មាន​ទីតាំង​នៅ​តំបន់​ចង្កេះ​ដូច្នេះ​នៅពេល​ដែល​ក្រលៀន​ឈឺ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ឈឺខ្នង​ផ្នែក​ខាង​ក្រោម។​

– ហើម៖​ ហើម​ត្របកភ្នែក​ ហើម​ដៃ​ ឬ​ហើម​ជើង។​

– ទឹកនោម​មាន​ពពុះ៖​ តម្រងនោម​គឺជា​សរីរាង្គ​ដ៏សំខាន់​មួយ​នៃ​រាងកាយ​ដែល​មាន​តួនាទី​ក្នុងការ​បំលែង​សារធាតុ​ពុល​ទៅក្នុង​ទឹកនោម​ហើយ​បញ្ចេញចោល។​ ដូច្នេះ​ទឹកនោម​មាន​ពពុះ​គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺតម្រងនោម​រ៉ាំរ៉ៃ។​

– នោម​ញឹកញាប់​ ៖​ នោម​ច្រើន​ដង​ ប៉ុន្តែ​តិចៗ។​

– អស់កម្លាំង​ ៖​ ទោះបី​ញ៉ាំ​ច្រើន​ អ្នក​ដែល​ខូច​តម្រងនោម​នៅតែ​មិន​សូវ​មាន​កម្លាំងកំហែង៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​