អំឡុងពេលរដូវវស្សា និងទឹកជំនន់ តំបន់ដែលរងផលប៉ះពាល់ គួរមានវិធានការ ការពារខ្លួនទាំងអស់នេះ

នា​រដូវ​វស្សា​នេះ កម្ពុជា​តែង​ជួប​ប្រទះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ស្ទើរតែរៀងរាល់ឆ្នាំ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ។ ដូចនេះ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព ប្រជាពលរដ្ឋ​គួរ​ត្រៀម​ខ្លួន ក៏​ដូចជា​គ្រួសារ​ទាំង​មូល រៀបចំ និង​ដឹង​រឿងរ៉ាវ​ទាំង​នេះ​ជា​មុន ចៀសវាង​ប៉ះពាល់​សុខភាព អាយុជីវិត។ ក្នុង​នោះ​ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ណែនាំ​ពី​ការ​ការពារ​សុខភាព ត្រៀម​បង្ការ និង​ឆ្លើយតប​នឹង​គ្រោះ​ទឹកជំនន់។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា បន្ទាប់​ពី​ស្ថានភាព​ភ្លៀង​ធ្លាក់​ច្រើន​នៅ​កម្ពុជា ដែល​អាច​បង្កើត​ជា​ជំនន់​ទឹក​ភ្លៀង​រហ័ស​នៅ​តាម​តំបន់​ទំនាប ព្រម​ទាំង​ជំរុញ​ឲ្យ​ទឹកស្ទឹង ព្រែក ទន្លេ ហក់​ឡើង​ខ្ពស់ បង្ក​ជា​គ្រោះ​ទឹក​ជំនន់ ដែល​អាច​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និង​អាយុ​ជីវិត​ប្រជាជន។ ផ្អែក​លើ​ស្ថានភាព​នេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​ពី​គ្រោះធម្មជាតិ ឲ្យ​បាន​ជា​អតិបរមា ក្រសួង​សុខាភិបាល​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ណែនាំ​ដូច​ខាងក្រោម៖

១. មុន​ពេល​ទឹកជំនន់
ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទី​ទួល​សុវត្ថិភាព និង​បម្រុង​ទុក​ស្បៀង​អាហារ និង​ឱសថ​សង្គ្រោះ​បន្ទាន់​ត្រូវ​ធ្វើ​របង​ព័ទ្ធ ឬ​បោះ​បង្គោល​ចំណាំ​ជុំវិញ​ស្រះ ឬ​កន្លែង​ដែល​មាន​ទឹកជ្រៅ ត្រូវ​ថែ​រក្សា​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត និង​សាងសង់​បង្គន់​ឲ្យ​បាន​ខ្ពស់ ដើម្បី​ការពារ​ទឹក​ជំនន់។

២. អំឡុង​ពេល​មាន​ទឹកជំនន់

  • សុវត្ថិភាព​ស្នាក់នៅ និង​អគ្គិសនី៖ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ ឬ​អគារ​ទ្រុឌទ្រោម ព្រោះ​អាច​ស្រុត​បាក់។ មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​ឈរ​នៅ​ក្នុង​ទឹក​ជា​ដាច់ខាត។
  • ការ​ការពារ​ជំងឺ៖ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល ដើម្បី​ការពារ​ជំងឺ​គ្រុនឈាម គ្រុនចាញ់ គ្រុន​ឈីក និង​ជំងឺ​ផ្សេងៗ។ ត្រូវ​ងូត​ទឹក​ដុះ​សាប៊ូ ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​ជំងឺ​សើស្បែក ពងទឹក កមរមាស់។
  • សុខភាព​មាតា និង​ទារក៖ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម​កាលកំណត់ បើ​ស្ត្រី​ជិតដល់ ពេល​សម្រាល ត្រូវ​រក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌលសុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត។ ត្រូវ​នាំ​កូន​ៗ​ទៅ​​ចាក់​ថ្នាំ​បង្ការ​តាម​ការ​កំណត់ និង​ត្រូវ​ផ្ដល់​អាហារ​ដោយ​រក្សា​អនាម័យ។
  • ការគាំទ្រជនងាយរងគ្រោះ៖ ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយត្រៀម ឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។
  • សុវត្ថិភាព​ការ​ធ្វើ​ដំណើរ៖ ការ​ធ្វើ​ដំណើរ​តាម​ទូក​ឬ​កាណូត មិន​ត្រូវ​ដាក់​មនុស្ស​ហួស​កម្រិត​ឡើយ។ ការ​ធ្វើ​ដំណើរ​ពេល​យប់​ត្រូវ​មាន​ភ្លើង​បំភ្លឺ និង​ត្រូវ​មាន​អាវ​ពោង​សុវត្ថិភាព​ជានិច្ច។
  • ការ​បង្ការ​សត្វ​អាសិរពិស៖ ត្រូវ​ប្រុង​ប្រយ័ត្ន​ពស់​ចឹក ដោយ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ទៅ​កាន់​ទី​ទួលសុវត្ថិភាព ឬ​គំនរ​ឈើ។ ធ្វើ​ដំណើរ​ពេល​យប់ ត្រូវ​ស្លៀក​ខោ​ជើងវែង និង​ពាក់​ស្បែកជើងកវែង។ ករណី​មាន​ពស់​ចឹក ឬ​សត្វ​អាសិរពិស​ទិច ឬ​ខាំ​ត្រូវ​បញ្ជូន​ជា​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​ការ​ពិនិត្យ និង​ព្យាបាល។
  • អនាម័យ​ចំណីអាហារ និង​ទឹក​ស្អាត៖ ត្រូវ​ទទួលទាន​ទឹក​ស្អាត​ដោយ​ប្រើ​ធុង​ចម្រុះ ឬ​ដាំ​ទឹក​ឲ្យ​ពុះ ឬ​ប្រើ​ថ្នាំ​ក្លរីន ឬ​ក្លរ៉ាមីន ៥០០ មក្រ ចំនួន ២ គ្រាប់​អាច​លាយ​ទឹក ២០ លីត្រ រួច​ទុក​រយៈពេល ៣០ នាទី​មុន​ប្រើប្រាស់ ដើម្បី​ចៀសវាង​នូវ​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​រាក ជំងឺ​រាក​មួល ពុល​ចំណីអាហារ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួចស្រាល់ និង​ជំងឺ​ដទៃ​ផ្សេងទៀត។ ត្រូវ​លាង​សម្អាត​បន្លែ ផ្លែឈើ ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ និង​គ្រប់​អាហារ​ឲ្យ​បាន​ជិត​ល្អ។ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឲ្យ​បាន​ញឹកញាប់ មុន និង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយ​ចេញ​ពី​បង្គន់។

៣. ក្រោយពេលទឹកជំនន់

  • បន្ត​រក្សា​អនាម័យ បរិភោគ​ចំណីអាហារ និង​ទឹក​ស្អាត រួម​ទាំង​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល ដើម្បី​ការពារ​ជំងឺ​ដែល​បាន​រៀបរាប់​ខាងលើ និង​អនាម័យ​ខ្លួនប្រាណ​បាន​ស្អាត ដើម្បី​ចៀសវាង​ជំងឺ​ផ្សេង​ៗពិនិត្យ​មើល​ផ្ទះ​ក្រែង​មាន​បាក់​ស្រុត និង​ប្រុងប្រយ័ត្ន​សត្វ​អាសិរពិស​ដែល​បង្កប់ខ្លួន។
  • ធ្វើ​អនាម័យ​បរិស្ថាន​ជុំវិញ និង​ក្នុង​ផ្ទះ ចៀសវាង​នូវ​ការ​ដក់​ទឹក​នាំ​ឲ្យ​កើត​មូស​ខ្លា និង​មូស​ដែក​គោលដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុនឈាម និង​គ្រុន​ចាញ់ ត្រូវ​ស្តា និង​សម្អាត​អណ្ដូង​ទឹក​ឡើង​វិញ មុន​នឹង​ប្រើប្រាស់ ព្រម​ទាំង​ជួសជុល​បង្គន់ និង​បន្ទោបង់​ក្នុង​បង្គន់​គ្រប់​ពេល។

នៅគ្រប់ដំណាក់កាល ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *