គន្លឹះទាំង ៦ ជួយកាត់បន្ថយបញ្ហាធុំក្លិនជើង

នៅពេលយើងបែកញើសជើងនឹងបង្កជាក្លិនអាចធ្វើឱ្យយើងបាត់បង់ទំនុកចិត្ត ហើយមើលទៅដូចជាមនុស្សម្នាក់ដែលគ្មានអនាម័យ។ ច្បាស់ណាស់មិនមានអ្នកណាម្នាក់ចង់ជួយប្រទះបញ្ហាបែបនេះឡើយ ដូច្នេះហើយគន្លឹះទាំង ៦ ខាងក្រោមអាចជួយកាត់បន្ថយបញ្ហាធុំក្លិនជើងបាន៖

១. ចាប់ផ្ដើមផ្ដោតលើអនាម័យជើងជាងមុន

ប្រសិនបើយើងចង់បំបាត់ក្លិនជើង អ្វីដែលយើងត្រូវផ្ដោតមុនគេគឺអនាម័យប្រអប់ជើង។ យើងគួរតែចាប់ផ្តើមដោយការដុសជើងជារៀងរាល់ថ្ងៃដើម្បីសម្លាប់បាក់តេរី និងព្យាយាមជូតជើងឱ្យស្ងួតទាំងស្រុង ជាពិសេសនៅចន្លោះម្រាមជើង។ ក្រៅពីសម្អាតប្រអប់ជើងហើយ ការរក្សាអនាម័យក្រចកជើងក៏ជាផ្នែកមួយអាចជួយការពារការឡើងផ្សិត និងបាក់តេរីបង្កក្លិនដែរ។

២. ត្រាំជើង

យើងក៏អាចកាត់បន្ថយក្លិនជើងដោយទីមួយលាយទឹកក្ដៅឧណ្ហៗជាមួយអំបិលស្រ្កាប់ និងទឹកខ្មេះ ហើយទីពីរទឹកខ្មេះផ្លែប៉ោមរួចត្រាំជើងប្រហែល ២០ នាទីរួចសម្អាតជើងឱ្យស្ងួត។ ចំពោះពីរវិធីនេះគឺយើងអាចប្រើមួយណាក៏បាន។ ការលាយទឹកខ្មេះផ្លែប៉ោមចូលដោយសារវាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ ​និងសម្លាប់បាក់តេរីបង្កក្លិនផងដែរ។

៣. លាបម្សៅ

ក្រោយពេលសម្អាតជើងស្ងួតហើយ យើងយកម្សៅលាបខ្លួនមកលាបលើជើងដើម្បីស្រូបនូវជាតិសំណើម។ ប្រសិនបើយើងផ្អាប់ជាតិសំណើមនេះច្រើនអាចធ្វើឱ្យជើងយើងបែកញើសហើយបណ្ដាលឱ្យមានក្លិនមិនល្អតែម្ដង។ ក្រៅពីម្សៅលាបខ្លួន យើងក៏ប្រើម្ដៅ baking soda ម្សៅពោត ឬអំបិលស្រ្កាប់ក៏បានដែរ។

៤. ឧស្សាហ៍ប្ដូរស្បែកជើង

ការពាក់ស្បែកជើងដូចគ្នាជារៀងរាល់ថ្ងៃ ឬតឹងពេកអាចធ្វើឱ្យជើងយើងចាប់ផ្ដើមហប់ បែកញើសខ្លាំងហើយបណ្ដាលឱ្យមានក្លិនមិនល្អ។ ដូច្នេះដើម្បីកាត់បន្ថយក្លិនជើង យើងគួរតែរក្សាឱ្យស្បែកជើងស្ងួតដោយផ្លាស់ប្ដូរស្បែកជើងពី ២ ទៅ ៣ គូក្នុងមួយសប្ដាហ៍។

៥. ឧស្សាហ៍ប្ដូរស្រោមជើង

ក្រៅពីផ្លាស់ប្ដូរស្បែកជើងហើយ ការផ្លាស់ប្ដូរស្រោមជើងក៏ជារឿងចាំបាច់ដែរ។ ដោយសារស្រោមជើងងាយស្រូបសំណើមបានខ្លាំងជាង ជាពិសេសស្រោមជើងដែលផលិតឡើងពីកប្បាស។

៦. កាត់បន្ថយអាហារដែលបង្កក្លិន

របបអាហារក៏អាចជាចំណែកមួយដែលធ្វើឱ្យខ្លួនយើងមានក្លិនមិនល្អដែរមិនថាក្លិនជើង ឬក្លិនខ្លួននោះទេ។ សម្រាប់អាហារដែលគួរជៀសវាង ឬព្យាយាមកាត់បន្ថយមានដូចជាអាហារសម្បូរជាតិកាបូអ៊ីដ្រាត និងជាតិស្ករខ្ពស់។ បើទោះជាយើងបានព្យាយាមកាត់បន្ថយអាហារទាំងនោះទៅហើយក្ដៅ ក៏ការកម្ចាត់បាក់តេរី និងផ្សិតលើខ្លួនប្រាណគឺនៅតែសំខាន់ជានិច្ច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០