គន្លឹះសម្រកទម្ងន់ទាំង ៦ សម្រាប់អ្នកធ្វើការរវល់ខ្លាំង

ការសម្រកទម្ងន់មិនត្រឹមតែស្ថិតនៅលើការតាំងចិត្តប៉ុណ្ណោះទេ តែវាក៏ត្រូវពឹងលើកត្តាពេលវេលាផងដែរ។ ជាធម្មតាមនុស្សដែលរវល់ខ្លាំងភាគច្រើនគឺមិនមានពេល ឬកម្លាំងគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណ និងតែងតែធ្វេសប្រហែសចំពោះរបបអាហារថែមទៀតផង។ ដូច្នេះគន្លឹះទាង ៦ ខាងក្រោមនេះអាចជួយឱ្យអ្នកដែលរវល់ខ្លាំងសម្រកទម្ងន់បាន៖

១. ញ៉ាំអាហារដែលមានប្រូតេអ៊ីនឱ្យជាប់

ជារៀងរាល់ពេលញ៉ាំអាហារយើងគួរស្វែងរកអាហារណាដែលមានប្រូតេអ៊ីនខ្ពស់ដោយសារវាអាចធ្វើឱ្យយើងឆ្អែតបានយូរ។ នៅពេលដែលយើងបានទទួលនូវប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរាងកាយហើយ វានឹងជួយទៅជំរុញដល់ការរំលាយអាហារ បង្កើតសាច់ដុំ និងជួយកាត់បន្ថយចំណង់អាហារផងដែរ។ ចំពោះអាហារដែលមានប្រូតេអ៊ីនខ្ពស់មានដូចជាសាច់មាន់ សាច់គោ សាច់ត្រី និងស៊ុតជាដើម។

២. ញ៉ាំអាហារដែលមានខ្លាញ់ល្អ

សម្រាប់អ្នករវល់ខ្លាំងមិនចាំបាច់ត្រូវតមអាហារច្រើនឡើយ តែគ្រាន់តែផ្ដោតទៅលើអាហារណាដែលមានសារធាតុចិញ្ចឹមច្រើនវិញ។ ក្នុងនោះខ្លាញ់ល្អក៏ត្រូវបានរាប់ជាសារធាតុចិញ្ចឹមសំខាន់មួយដែលរាងកាយមនុស្សយើងត្រូវការផងដែរ។ ការទទួលទានអាហារដែលមានខ្លាញ់ល្អអាចជួយជំរុញដល់ការរំលាយអាហារ និងកាត់បន្ថយជាតិខ្លាញ់មិនល្អពីរាងកាយដែរ។ ចំពោះអាហារដែលសម្បូរខ្លាញ់ល្អមានដូចជាផ្លែប័រ សូកូឡាខ្មៅ ស៊ុត ខ្លាញ់ត្រី គ្រាប់សណ្ដែក គ្រាប់ជី និងប្រេងអូលីវជាដើម។

៣. ជៀសវាងអាហារមានជាតិស្ករខ្ពស់

នៅពេលដែលយើងព្យាយាមកាត់បន្ថយការទទួលទានអាហារមានជាតិស្ករខ្ពស់នឹងធ្វើឱ្យសុខភាពស្បែកកាន់តែភ្លឺថ្លាជាងមុន និងជួយជំរុញដល់ការសម្រកទម្ងន់ថែមទៀតផង។ ដោយសារពេលយើងញ៉ាំអាហារមានជាតិស្ករខ្ពស់ វានឹងបំប្លែងទៅជាគ្លុយកូសហើយរក្សាទម្រង់ជាខ្លាញ់នៅក្នុងរាងកាយតែម្ដង។ ដូច្នេះការ​កាត់​បន្ថយ​ជាតិ​ស្ករ​នឹង​ធ្វើ​ឱ្យ​ជាតិគ្លុយកូសក្នុងរាងកាយចុះទាប និងសម្រួលការសម្រកគីឡូបានលឿនជាងមុនផងដែរ។

៤. ញ៉ាំបន្លែបៃតងឱ្យបានច្រើនជាងមុន

ការបន្ថែមបន្លែស្លឹកបៃតងពីលើរបបអាហារក៏ត្រូវបានរាប់ជាចំណែកក្នុងការដុតបំផ្លាញកាឡូរីក្នុងរាងកាយយើងបានដែរ។ ដោយសារនៅក្នុងបន្លែស្លឹកបៃតងមិនត្រឹមតែមានជីវជាតិខ្ពស់នោះទេ វាថែមទាំងមាននូវវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម ជាតិសរសៃ ​និងកាឡូរីទាបដែលជាជម្រើសល្អបំផុតសម្រាប់អ្នកមិនមានពេលទំនេរ។

៥. សម្រាកឱ្យបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់ក៏ជាមូលហេតុមួយធ្វើឱ្យយើងងាយឡើងទម្ងន់ដែរ។ ការសម្រាកមិនបានស្កប់ស្កល់ ហើយគ្រប់គ្រាន់អាចធ្វើឱ្យរាងកាយកើនឡើងនូវអរម៉ូន ghrelin (អរម៉ូនចំណង់អាហារ) និងអរម៉ូន cortisol (អរម៉ូនស្រ្តេស)។ នៅពេលដែលអរម៉ូនទាំងពីរនេះកើនឡើង នោះរាងកាយនឹងរក្សាទុកនូវជាតិខ្លាញ់ហើយកាត់បន្ថយប្រសិទ្ធភាពនៃការរំលាយអាហារដែលជាកត្តាធ្វើឱ្យគីឡូឡើងខ្លាំងផងដែរ។

៦. ដុសធ្មេញក្រោយញ៉ាំអាហារពេលល្ងាចហើយ

ការញ៉ាំអាហារនៅពេលយប់គឺរឿងមួយដ៏សំខាន់បំផុតដែលគួរជៀសវាងដោយសារវានឹងផ្ដល់ថាមពលមិនចាំបាច់ កាឡូរី ការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាម និងធ្វើឱ្យខ្លាញ់កកកុញថែមទៀតផង។ ដូច្នេះជាគន្លឹះសាមញ្ញមួយដែលអាចជួយកាត់បន្ថយចំណង់អាហារពេលល្ងាចតទៀតគឺយើងត្រូវដុសធ្មេញ។ ការដុសធ្មេញគឺប្រៀបដូចជាសញ្ញាដែលផ្ដល់ទៅកាន់ខួរក្បាលថារបបអាហារក្នុងថ្ងៃនេះបានបញ្ចប់ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត