ការ​សិក្សា៖ ស្ត្រី​ ២នាក់​ ក្នុង​ចំណោម​​ ៥នាក់​ប្រឈម​​បញ្ហា “ខ្លាច​នៅ​ព្រៅ” Anuptaphobia

Anuptaphobia គឺ​ជា​អារម្មណ៍​មួយ​ប្រភេទ​ដែល​ភ័យ​ខ្លាច​ការ​នៅ​លីវ (Single) ឬ​ខ្លាច​មិន​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នរណា​ម្នាក់។ ថ្មីៗ​នេះ​បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់ Psycology Post បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​២នាក់​ ក្នុង​ចំណោម​​៥នាក់​មាន​បញ្ហា Anuptaphobia។

មនុស្ស​ដែល​កើត​ Anuptaphobia អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ថប់បារម្ភ​ដោយ​សារ​តែ​ការ​​ភ័យ​ខ្លាច​នៃ​ភាព​ឯកា។ មនុស្ស​ដែល​កើត​ភាព​ភ័យ​ខ្លាច​មួយ​ប្រភេទ​នេះ ទំនង​នៅ​ម្នាក់​ឯង​មិន​សូវ​បាន​យូរ​ប៉ុន្មាន​ឡើយ​ ពួក​គេ​ច្រើន​តែ​ចាប់​ផ្ដើម​ទំនាក់​ទំនង​ថ្មី​ក្នុង​រយៈ​ពេល​ខ្លី​ក្រោយ​ពេល​ទំនាក់ទំនង​មុន​បែកបាក់។

នៅ​ពេល​ដែល​មនុស្ស​មាន​ Anuptaphobia ​ពួក​គេ​តែង​តែ​មាន​អារម្មណ៍​ខ្លាច​ថា​ខ្លួន​នឹង​នៅ​លីវ​ ឬ​នៅ​ព្រៅ​ពេញ​មួយ​ជីវិត​របស់​ខ្លួន។ ក្នុង​ករណី​ខ្លះ ពួក​គេ​អាច​នឹង​ព្យាយាម​ទាំង​ឈឺ​ចាប់ ឬ​ធ្វើ​យ៉ាង​ណា​​ដើម្បី​ឲ្យ​ទំនាក់ទំនង​របស់​ខ្លួន​ជា​មួយ​នឹង​នរណា​ម្នាក់​អាច​បន្ត​ទៅ​បាន​។ លើស​ពី​នេះ​ទៅ​ទៀត​ Anuptaphobia អាច​ធ្វើ​ឲ្យ​ពួក​គេ​ពុំ​សូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ ឬ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ទាប និង​អាច​ធ្វើ​ឲ្យ​ពួក​គេ​សោកសៅ​ ឬ​កើត​ជំងឺ​បាក់ទឹកចិត្ត​ក្នុង​ករណី​ធ្ងន់ធ្ងរ។

មនុស្ស​ដែល​មាន​ Anuptaphobia អាច​មាន​រោគ​សញ្ញា​ដូច​ជា ថប់បារម្ភ​នៅ​ពេល​ដែល​ខ្លួន​មិន​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នរណា​ម្នាក់ ថប់បារម្ភ​ពេល​ដែល​គិត​ដល់​ការ​នៅ​ម្នាក់​ឯង (Single) ពួក​គេ​ងាយ​ចាប់​ផ្ដើម​​ទំនាក់ទំនង​ស្នេហា​ខ្លាំង​ណាស់​បើ​ទោះ​ទើប​ស្គាល់​គ្នា​ក្តី ឲ្យ​តម្លៃ​ខ្លួន​ឯង​ទាប និង​តែង​រិះគន់​ខ្លួន​ឯង។

មក​ទល់​បច្ចុប្បន្ន​នេះ​គេ​មិន​ទាន់​រក​មូល​ហេតុ​​ជាក់លាក់​បង្ក Anuptaphobia បាន​នោះ​ទេ ប៉ុន្តែ​កត្តា​ហ្សែន​ និង​បរិយាកាស​ដែល​ពួក​គេ​រស់​នៅ​ អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ប្រភេទ​នេះ។ មនុស្ស​ដែល​មាន​សមាជិក​គ្រួសារ​ធ្លាប់​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ទំនង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ផ្លូវ​ចិត្ត​បែប​នេះ​។

លើស​ពី​នេះ​ទៅ​ទៀត ពុំ​ទាន់​មាន​ការ​ព្យាបាល​ជាក់លាក់​ណា​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​ជំងឺ​ផ្លូវ​ចិត្ត Anuptaphobia នេះ​ឡើយ។ យ៉ាង​ណា​គេ​អាច​កាត់​បន្ថយ​វា​បាន​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដូច​ទៅ​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​ដទៃ​ទៀត​ដូចជា ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ចិត្តវិទ្យា សមាធិ ហាត់ប្រាណ ហាត់​យូហ្គា កាត់​បន្ថយ​សារជាតិ​កាហ្វេអ៊ីន និង​ថែរក្សា​រាង​កាយ​ឲ្យ​បាន​ល្អ​ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត