បណ្ដុំគន្លឹះទាំង ៨ ជួយអភិវឌ្ឍខួរក្បាលកូននៅអាយុ ១ ខួបដំបូង

ឪពុកម្ដាយគ្រប់រូបតែងតែប្រាថ្នាចង់ឃើញកូនៗរបស់ខ្លួនរីកធំលូតលាស់ឡើងដោយមានសុខភាពល្អ និងសុខសប្បាយ ជាពិសេសគឺភាពវៃឆ្លាតរបស់ពួកគេតែម្ដង។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែកពីគន្លឹះចំនួន ៨ ដែលជួយអភិវឌ្ឍខួរក្បាលរបស់ក្មេងៗនៅអាយុ ១ ខួបដំបូងរបស់ពួកគេ៖

១. បំបៅទឹកដោះម្ដាយ

ការបំបៅកូនដោយទឹកដោះម្ដាយគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះការលូតលាស់របស់ក្មេងៗ។ តាមការស្រាវជ្រាវបានរកឃើញថានៅក្នុងទឹកដោះម្ដាយគឺមានផ្ទុកនូវសារធាតុដែលអាចជយយគ្រប់គ្រង់ការលូតលាស់នៃកោសិកាសរសៃប្រសាទ និងខួរក្បាល។ មិនតែប៉ុណ្ណោះ វាក៏រួមមានអរម៉ូនដែលជួយដល់ការលូតលាស់ និងអភិវឌ្ឍខួរក្បាលព្រមទាំងរាងកាយកុមារផងដែរ។

២. ស្វែងយល់មូលហេតុនៃការយំរបស់ក្មេង

អំឡុងពេលមួយខួបដំបូងសម្រាប់កូនក្មេងគឺមិនអាចប្រាស្រ័យទាក់ទងតាមការនិយាយបានឡើយ។ ពួកគេនឹងប្រើសម្លេងដើម្បីទាក់ទងជាមួយយើង ជាពិសេសគឺការយំតែម្ដង។ នៅពេលពួកគេយំមានន័យថាគេកំពុងប្រាប់ពីតម្រូវការមកកាន់យើងដូចជាឃ្លាន ឈឺ អស់កម្លាំង ងងុយ ឬចង់លេងជាដើម។ ដូច្នេះប្រសិនបើឪពុកម្ដាយយល់ពីតម្រូវការ និងបំណងរបស់ពួកគេ នោះវានឹងបង្កើតជាអារម្មណ៍កាន់តែកក់ក្ដៅ។

៣. ឧស្សាហ៍បីអំឡុង ៣ ខែដំបូង

ការឱប ឬបីអំឡុងពេល ៣ ខែដំបូងគឺជារឿងដែលឪពុកម្ដាយគួរធ្វើឱ្យបានញឹកញាប់។ ដោយសារនៅអាយុនេះពួកគេឆាប់ភ្ញាក់ផ្អើល ឬហៅបានថាជា moro reflex ដែលជាប្រតិកម្មធម្មតាអំឡុងពេលកំពុងលូតលាស់ ហើយវានឹងថយចុះបន្តិចម្ដងៗទៅអាយុរបស់គេ។ ដោយសារ moro reflex មានទំនោរធ្វើឱ្យក្មេងភ្ញាក់ញឹកញាប់ ដូច្នេះហើយការឱបពីឪពុកម្ដាយប្រៀបដូចជាផ្ដល់នូវអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពដែរ។

៤. ផ្ដោតទៅលើវិន័យ

ការបង្កើតទម្លាប់ និងវិន័យសម្រាប់ក្មេងតាំងពីមួយខួបដំបូងរបស់ពួកគេក៏អាចអភិវឌ្ឍខួរក្បាលផងដែរ។ ក្នុងវ័យនេះដែរ យើងអាចបង្រៀន និងប្រដៅពួកគេអំពីរបៀបរបបនៃការរស់នៅខ្លះៗដូចជាការញ៉ាំ និងគេងជាដើម។ ដូច្នេះនៅពេលដែលពួកគេកាន់តែធំទៅបន្តិចម្ដងៗ ពួកគេនឹងមានទម្លាប់ល្អក្នុងការរស់នៅ ក៏ដូចជាចេះគិតគូរជាងមុនផងដែរ។

៥. បង្កើតសកម្មភាពជាមួយក្មេងឱ្យបានច្រើន

ការព្យាយាមបង្កើតសកម្មភាពផ្សេងៗជាមួយកុមារក៏រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលរួមទាំងផ្នែកផ្សេងៗទៀតផងដែរ។ មិនតែប៉ុណ្ណោះ ការចំណាយពេលជាមួយក្មេងៗឱ្យបានច្រើនក៏អាចផ្ដល់ភាពងាយស្រួលក្នុងការសង្កេតមើលការវិវត្ត​របស់ពួកគេគ្រប់បែបយ៉ាងដែរ។

៦. ផ្ដោតលើសៀវភៅឱ្យបានច្រើន

ជាការពិត សៀវភៅប្រៀបដូចជាការបើកបង្ហាញពីពិភពលោកទៅកាន់ក្មេងដែរ។ ដូច្នេះការបណ្ដុះទម្លាប់នៃការអានដល់ពួកគេគឺជាចំណុចផ្ដើមមួយដ៏ល្អដែលអាចធ្វើឱ្យការអភិវឌ្ឍ​ខួរក្បាលរបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងចេះគិតពិចារណា។

៧. នៅឆ្ងាយពីឧបករណ៍ទំនាក់ទំនង

ការរក្សាគម្លាតពីឧបករណ៍ទំនាក់ទំនងផ្សេងៗគឺជាការបង្កើតពេលវេលា និងភាពស្និទ្ធស្នាលជាមួយកូនឱ្យមានកាន់តែច្រើន។ វាក៏អាចជួយការពារក្មេងៗពីការញៀនទូរសព្ទផងដែរ។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថាផលប៉ះពាល់ផ្លូវចិត្តលើកុមារភាគច្រើនគឺបណ្ដាលមកពីការប្រើប្រាស់ ឬសម្លឹងមើលឧបករណ៍អេឡិចត្រូនិចខ្លាំងពេក។

៨. ការធ្វើលំហាត់ប្រាណ

ការនាំកូនៗចេញក្រៅដើរលេង ឬធ្វើលំហាត់ប្រាណតិចៗក៏អាចត្រូវបានចាត់ទុកជារបៀបមួយនៃការអភិវឌ្ឍ​ខួរក្បាលដែរ។ មិនតែប៉ុណ្ណោះ ការហាត់ប្រាណតិចៗបែបនេះអាចធ្វើឱ្យរាងកាយរបស់ពួកគេផ្លាស់ទីបានញឹកញាប់ដែលមានផលល្អសម្រាប់សាច់ដុំ និងប្រព័ន្ធប្រសាទថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ